ទាន់ហេតុការណ៍
សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង
0

ឯកឧត្តម អ៊ុន ចាន់​ដា នាំយក​អំណោយ​ជូន​មន្ត្រីរាជការ មន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់ចាម ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កំពង់ចាម​ ៖ នៅ​ថ្ងៃ​ទី​៦ ខែ​សីហា នេះ ​ឯកឧត្តម ​អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម  បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​រដ្ឋបាលខេត្ត ផ្តល់​ជូន​មន្ត្រីរាជការ​នៃ​មន្ទីរ​ព័ត៌មាន ខេត្ត​កំពង់ចាម ដែល​កំពុង​ធ្វើ​ចត្តា​ឡីស័​ក​បន្ទាប់ពីពា​ក់​ព័ន្ធនិង​ករណី​វិជ្ជមាន​កូវី​។​

​ឯកឧត្តម​ អ៊ុន ចាន់​ដា បានបញ្ជាក់​ថា ផ្អែក​ទៅតាម​ស្ថាន នៃ​ការឆ្លង​រាលដាល នៃ​ជម្ងឺ​កូវី​ដ ១៩ ជាពិសេស មេរោគ​បម្លែង​ថ្មី ប្រភេទ ដែល​តា (Delta) មាន​ការផ្ទុះ​ខ្លាំង នៅ​ប្រទេស​ជិតខាង និង​បាន​រាលដាល ចូលមក​ដល់​ខេត្ត​មួយចំនួន នៅ​ជាប់​ព្រំដែន​កម្ពុជា ក្នុងនោះ ខេត្ត​កំពង់ចាម ក៏​បាន​រកឃើញ​មេរោគ​បំលែង​ថ្មី​នេះ ផងដែរ​។ ដូច្នេះ សូម​ឲ្យ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ក៏ដូចជា ក្រុមគ្រួសារ និង​មន្ត្រី​រួម​អាជីព​ការងារ នៅក្នុង​អង្គភាព​នី​មួយៗ ផងដែរ​។​

​អភិបាលខេត្ត ក៏​បាន​ណែនាំ​ដល់​មន្ត្រីរាជការ​ទាំងអស់ ឲ្យ​ថែទាំ​សុខភាព តាមរយៈ ការចូលរួម​បន្ត​អនុវត្ត​វិធាន​សុខាភិបាល «៣​ការពារ និង ៣​កុំ​» ដើម្បី ចៀសផុត​ពី​ការឆ្លង​ជម្ងឺ ដ៏​កាច​សាហាវ​នេះ ទៅ​ក្រុមគ្រួសារ ក៏ដូចជា​ទៅ​ដល់​សហគមន៍​។​

​នា​ឱកាស​នោះ​ដែរ លោកស្រី សម ផល្លា ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម បាន​ថ្លែងអំណរគុណ​ចំពោះ អភិបាលខេត្ត ដែល​បាន​យកចិត្តទុកដាក់ អំពី​សុខទុក្ខ របស់​មន្ត្រីរាជការ និង​បាន​នាំមក​នូវ​អង្ករ មី ទឹកបរិសុទ្ធ ម៉ាស និង​ជែល​លាងដៃ ផ្ដល់ជូន រួម​ទាំង​ការជួយ​ផ្គត់ផ្គង់​អាហារ ចំនួន ៣​ពេល ក្នុង​មួយ​ថ្ងៃ នា​អំឡុង​ពេល​ធ្វើ​ចត្តា​ឡីស័​កនេះ​។​

​គួរ​កត់សម្គាល់​ដែរ​ថា មកដល់ពេលនេះ មន្ត្រីរាជការ​នៅក្នុង​មន្ទីរ អង្គភាព ចំនួន ៤ ហើយ ដែល​បាន​ប៉ះពាល់​នឹង​ព្រឹត្តិការ​សហគមន៍ ២០ កុម្ភៈ ក្នុងនោះ រួមមាន​៖ មន្ទីរ​ផែនការ មន្ទីរ​ពាណិជ្ជកម្ម មន្ទីរ​ទេសចរណ៍ និង​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម​។ ជាមួយ​នោះ អ្នក​ដែល​បាន​ឆ្លង​ក៏​ត្រូវ​បាន​អង្គភាព​នី​មួយៗ បញ្ជូន​ទៅ​សម្រាក​ព្យាបាល​។ ដោយឡែក អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល ក៏​តម្រូវឲ្យ​ធ្វើ​ចត្តា​ឡី​ស័ក នៅតាម​អង្គភាព​សាមី​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល