ទាន់ហេតុការណ៍
សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង
0

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​អំពី​សេចក្តីព្រាង យុទ្ធសាស្ត្រ ២០២១-២០៣០ របស់​កាកបាទក្រហម​កម្ពុជា តាម​ប្រព័ន្ធ Online Zoom

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល​៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០២១​នេះ បាន​ដឹកនាំ​សហការី​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​អំពី​សេចក្តីព្រាង យុទ្ធសាស្ត្រ ២០២១-២០៣០ របស់​កាកបាទក្រហម​កម្ពុជា ក្រោម​អធិបតីភាព លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តាមរយៈ​ប្រព័ន្ធ Online Zoom​។​

​មានប្រសាសន៍​បើក​កិច្ចប្រជុំ លោកជំទាវ ពុំ ចន្ទី​នី បាន​ធ្វើ​ការកោតសរសើ​រ ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​សាខា​កាកបាទ​ក្រហម គ្រប់​រាជធានី​-​ខេត្ត​ទាំងអស់ ដែល​បាន​បំពេញ​សកម្មភាព​មនុស្សធម៌ ដោយ​បាន​លះបង់​គ្រប់បែបយ៉ាង ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​របស់​ខ្លួន ក្នុងពេលដែល ប្រទេសជាតិ​បាន​នឹង​កំពុង​ជួប​នូវ​វិបត្តិ​ជំងឺ​កូ​វិដ​-១៩​។ ក្នុងនោះ​ដែរ​លោកជំទាវ​ក៏បាន ធ្វើការ​ណែនាំ និង ផ្តល់​អនុសាសន៍​ល្អៗ​មួយចំនួន ដើម្បី​ជា​មូលដ្ឋានគ្រឹះ សម្រាប់​យកទៅអនុវត្ត​នៅតាម​បណ្តា​សាខា​រាជធានី ខេត្ត ទាំង​២៥ ឲ្យបាន​ចំ​គោលដៅ​គ្រឹះ​ទាំង​០៧ របស់​កាកបាទក្រហម​កម្ពុជា ។​

​លោកជំទាវ​បាន​បន្តថា កិច្ចប្រជុំ​នេះ​គឺ​មាន​សារៈសំខាន់​សំខាន់​ណាស់ គឺជា​ការជួបជុំ រួម​គ្នា​ដើម​ម្បី​ពិនិត្យ ពិភាក្សា ផ្តល់​មតិ​យោបល់​ល្អៗ កែប្រែ​នូវ​ចំនុច​ដែល​ខ្វះ​ខាត់ ក្នុង​សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ ២០២១-២០៣០ ទៅលើ​ចំនុច​សំខាន់ៗ​រួមមាន​៖ ទស្សនវិស័យ បេសកកម្ម សសរ​ស្តម្ភ និង​គុណ​តម្លៃ វិស័យ​អាទិភាព​ទាំង​៤ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ដើម្បី ធ្វើឲ្យ​ផែនការ​យុទ្ធសាស្ត្រ ២០២១-២០២៣ ទទួល​បាន​ភាពជោ​ជ័យ​តាម​ផែនការ​គ្រោងទុក​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ ឯកឧត្តម គង់ សោភ័ណ្ឌ បាន​ថ្លែង​នូវ​ការគាំទ្រ​និង​ឯកភាព​ចំពោះ យុទ្ធសាស្ត្រ ២០២១-២០៣០ របស់​កាកបាទក្រហម​កម្ពុជា ឯកឧត្តម​ក៏បាន​ប្ដេជ្ញា​ថា នឹង​ខិតខំ​អនុវត្ត​ឲ្យបាន​ជោគជ័​យ តាម​យុទ្ធសាស្ត្រ ២០២១-២០៣០ របស់​កាកបាទក្រហម​កម្ពុជា ដើម្បី​បុព្វហេតុ​បេសកកម្ម​មនុស្សធម៌ ក្នុង​ការកាត់បន្ថយ​ជន​ងាយ​គ្រោះ និង​ជន​ងាយ​រងគ្រោះ​ដែល​បង្ក​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ដើម្បី​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការលើកកម្ពស់​ជីវ​ភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើ​ឡើង​។​

​បន្ទាប់ពី​កិច្ចប្រជុំ​រួចមក ឯកឧត្តម គង់ សោភ័ណ្ឌ ក៏​បាន​ចូលរួម​ក្នុង​ពិធី​ប្រគល់​ទទួល​អំណោយ របស់ លោក ម៉ឺង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កណ្តាល និង​ជា​សមាជិក​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្តាល ដែល​បាន​ឧបត្ថម្ភ​អង្ករ​ចំនួន​០២​តោន ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្តាល ដើម្បី​អបអរ​ខួប​ទី​១៥៨ ទិវា​ពិភពលោក កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ២០២១ ក្រោម​ប្រធានបទ “​ទាំងអស់គា្ន​រួម​ជាមួយ​កាកបាទក្រហ​ម​កម្ពុជា ប្រយុទ្ធ​នឹង​ជំងឺ​កូវី​៥-១៩ និង​កសាង​ភាព​ធន់​របស់​សង្គមជាតិ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល