ទាន់ហេតុការណ៍
សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង
0

​បន្ទាប់​ពី​បញ្ចុះ​បឋមសិលា​សាងសង់​អគារ​ប៉ុស្តិ៍​ការពារ​ព្រំដែន​ព្រែក​ឡថ្នាំ ចំណុះឲ្យ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ព្រែក​ជ្រៃ លោកស្នងការ​ខេត្តកណ្ដាល​បន្ត​ចុះ​ត្រួតពិនិត្យ​ការងារ​នៅតាម​តំបន់​ព្រំដែន​ក្អម​សំណ និង​ទីតាំង​រ៉ាវ​រក​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កណ្តាល​៖ នា​ព្រឹក​ថ្ងៃ​សុក្រ ៥​កើត ខែ​ស្រាពណ៍ ឆ្នាំ​ឆ្លូវ ត្រី​សក័ ពុទ្ធ​សករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃ ទី​១៣ ខែ​សីហា ឆ្នាំ​២០២១​។​

​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល រួមជាមួយ​លោក អេង មោក្ខ ប្រធាន​ក្រុមប្រឹក្សា​ស្រុក និង​លោក អេង សុ​វិចិត្រ អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កោះធំ តំណាង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាង​សង់​អគារ​ប៉ុស្តិ៍​គោលដៅ​ការពារ​ព្រំដែន​ព្រែក​ឡថ្នាំ ចំណុះឲ្យ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ព្រែក​ជ្រៃ ស្ថិតក្នុង​ភូមិ​ព្រែក​ជ្រៃ​ក្រៅ ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្ត​កណ្តាល ។​

​នា​ឱកាស​នោះ​ក៏​មាន​ការចូលរួម​ពី​លោក​ស្នងការរង លោកនាយ​ការិយាល័យ លោក​អធិការនគរបាល​ស្រុក​កោះធំ លោក​មេបញ្ជាការ​វរ​:​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦០៥ លោក​ប្រធាន​ប៉ិស្តិ៍​នគរបាល​ការពារ​ព្រំដែន​ព្រែកជ្រៃ និង​មន្ត្រី​ពាក់ព័ន្ធ​។​ លោក លោកស្រី​ក្រុមប្រឹក្សា​ស្រុក លោក លោកស្រី អភិបាលរង​ស្រុក លោក លោកស្រី​ក្រុមប្រឹក្សាឃុំ លោក​មេឃុំ និង​អាជ្ញាធរ​មូលដ្ឋាន ។​

​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​១៣ ខែ​សីហា​នោះ​ដដែល ក្រោយពី​បញ្ចប់​ពិធី​បញ្ចុះ​បឋមសិលា​សាង​សង់​អគារ​ប៉ុស្តិ៍​គោលដៅ​ការពារ​ព្រំដែន​ព្រែក​ឡថ្នាំ ចំណុះឲ្យ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ព្រែក​ជ្រៃ ស្ថិតក្នុង​ភូមិ​ព្រែក​ជ្រៃ​ក្រៅ ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្ដាល ដឹកនាំ​លោក​ស្នងការរង និង​មន្ត្រីក្រោមឱវាទ ចុះ​ត្រួតពិនិត្យ​ការងារ​នៅតាម​តំបន់​ព្រំដែន និង​ប៉ុស្តិ៍​ការពារ​ព្រំដែន​ក្អម​សំណ ស្ថិតនៅ​ស្រុក​លើកដែក ខេត្ត​កណ្តាល ។​

​គួរ​ជម្រាប​ថា​ក្រោយពី​ធ្វើដំណើរ​ត្រួតពិនិត្យ​ការងារ​មួយចំនួន​នៅ​តំបន់​ព្រំដែន និង​ប៉ុស្តិ៍​ការពារ​ព្រំដែន​ក្អម​សំណ​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​លោក​ស្នងការរង និង​មន្ត្រីក្រោមឱវាទ ដោយ​សហការ​ជាមួយ​មជ្ឍមណ្ឌល​សកម្ម​ភាព​កំចាត់មីន​កម្ពុជា ( CMAC)​ចុះ​ត្រួតពិនិត្យ​ទីតាំង​រក​រ៉ាវ​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ដោយ​រក​ឃើញ​សរុប​មាន​ចំនួន​២៦០​គ្រាប់ ក្រោយ​ពី​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ទីតាំង​នោះ ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​មួយចំនួន ខណៈ​កំពុង​សាងសង់​សរសរ​ជើងតាង​លំនៅឋាន ស្ថិតក្នុង​ភូមិ​ព្រែក​ដាច់ ឃុំ​ព្រែក​ដាច់ ស្រុក​លើកដែក ខេត្តកណ្តាល​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ចំណុច​ភូមិ​ឃុំ​ខាងលើ កាលពី​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២១​ម្សិលមិញ​នេះ ។​

​គួរបញ្ជាក់​ថា​កម្លាំង​នគរបាល​ស្រុក​លើកដែក និង​កម្លាំង​ការិយាល័យ​គ្រប់គ្រងអាវុធជាតិផ្ទុះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល សហការ​ជាមួយ​មជ្ឍមណ្ឌល​សកម្ម​ភាព​កំចាត់មីន​កម្ពុជា ( CMAC)​ក៏​បាន​ចុះមក​ពិនិត្យ​ស្រាវជ្រាវ​រាវរក​ប្រទះឃើញ​គ្រាប់​ចំនួន​១៣៥​គ្រាប់ រហូតមក​ដល់​ព្រឹក​ថ្ងៃទី​១៣ ខែ​សីហា​នេះ ក្រុម​ការងារ​ជំនាញ​បាន​បន្ត​រ៉ាវ​រក​ទៀត​រហូត​រក​ឃើញ​សរុប​បាន​ចំនួន​២៦០​គ្រាប់​តែ​ម្ដង ។​

​នា​ឱកាស​នោះ​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​ខេត្ត​កណ្ដាល​បានឲ្យដឹងថា​
​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​២៦០​គ្រាប់​នេះ គឺជា​គ្រាប់​ដែល​សេសសល់​ពី​សម័យ​សង្គ្រាម​មក​ម្លេះ គឺជា​ប្រភេទ​គ្រាប់ Mortar 60 mm , 82mm , 120mm និង ប្រភេទ​គ្រាប់ មិន​ធាក់​ថយ Recoilless 75mm ។​

​លោកស្នងការ​បន្តថា យោង​តាម​ការ​ឲ្យដឹង​ពី​លោកស្រី ចឺ​យ រចនា អាយុ​៤៧​ឆ្នាំ ជនជាតិខ្មែរ ជា​ម្ចាស់​ទីតាំង​ដែល​គាត់​បាន​ទិញ​ដី​នេះ​នៅក្នុង​ឆ្នាំ​២០០៥ គាត់​ក៏​បាន​ដឹង នៅ​ម្តុំ​នេះ​មាន​គ្រាប់​ជាច្រើន ដែល​បាន​បន្សល់ទុក​ហើយ​នៅ​ឆ្នាំ​១៩៩៣​ជំនាន់​UNTAC​ខាង​មជ្ឍមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ( CMAC)​ក៏​បាន​ចុះមក​ប្រមូល​ម្តង​ដែល​ក្នុង​រណ្តៅ​ខាងក្រោយ ជម្រៅ​ជាង​២​ម៉ែត្រ​បាន​ជា​ច្រើន​គ្រាប់ ។​

​បើ​យោង​តាម​ការឲ្យដឹងតាម​ការឲ្យ​ដឹង​ពី​លោក ចាន់ សុន អាយុ​៧៩​ឆ្នាំ មន្ត្រី​យោធា​ស្រុក​លើកដែក ចូលនិវត្តន៍ និង​ជា​អ្នក​រស់នៅ​ទីនោះ​តាំងពី​ជំនាន់ លន់ ណុល មក​និង​បាន​ចុះ​មក​បង្ហាញ​ទីតាំង​ផ្ទាល់​បានបញ្ជាក់​ថា ទីតាំង​នេះ​ជា​កន្លែង​ឃ្លាំង​គ្រាប់ របស់​ទាហាន​ខ្មែរក្រហម ដែល​ដឹក​មក​ទុក​នៅ​ទី​នេះ​ជា​ច្រើន សម្រាប់​វាយ​ជាមួយ​កងទ័ព​វៀតណាម​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល