ទាន់ហេតុការណ៍
សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង
0

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អញ្ជើញ​ផ្សព្វផ្សាយ សេចក្តីណែនាំ​លេខ ០០២/០៨២១/​សណ​.​គ​ក ស្តីពី ការងារ​ឃោសនា​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៥

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ​៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សមាជិកា​គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្ដាល ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង​ថ្លែង​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​បូក​សរុប លទ្ធផល​នៃ​ការអនុវត្ត​ភារកិច្ច​របស់​ក្រុមការងារ​គណបក្ស ចុះ​ជួយ​ខេត្ត​ស្វាយរៀង​ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២១ និង​ទិសដៅ​អនុវត្ត​ភារកិច្ច​សំខាន់ៗ​សម្រាប់​អនុវត្ត​ឆមាស​ទី​២ ឆ្នាំ​២០២១ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​សីហា ឆ្នាំ​២០២១ នៅ​មន្ទីរ​គណបក្ស​ខេត្ត​ស្វាយរៀង​។​

ក្នុងឱកាស​នោះ លោកជំទាវ​ក៏បាន​ថ្លែង​នូវ​ការ​កោត​ស​សើរ ដល់​គណបក្ស​គ្រប់​លំដាប់​ថ្នាក់​នៅ​ទូទាំង​ខេត្ត​ស្វាយរៀង បាន​សហការ​បំពេញភារកិច្ច សម្រេចបាន​ជោគជ័យ​ជា​បន្ដបន្ទាប់ ពិសេស ការចូលរួម​ដឹកនាំ​ប្រយុទ្ធ ទប់ស្កាត់​ជំងឺ​រាតត្បាត​កូវី​ដ​១៩ ការរក្សា ស្ថិរភាព​នយោបាយ​ធានា សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​បាន​ល្អប្រសើរ ការជំរុញ​អនុវត្ត​ដោយ​ជោគជ័យ​គួរ​ឲ្យ​កត់​សម្គាល់លើ​គ្រប់​វិស័យ តាំងពី​ថ្នាក់​ខេត្ត​រហូត​ដល់​គ្រប់ មូលដ្ឋាន​ភូមិ​-​ឃុំ​-​សង្កាត់ សំដៅ​លើកកម្ពស់ ជីវភាព​រស់នៅ​របស់​ប្រជាជន កាន់តែ​វិវត្តន៍​ឈានឡើង​ជា​បន្តបន្ទាប់ បង្កើនបាន នូវ​ជំនឿ​ជឿជាក់​លើ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

លោកជំទាវ​ក៏បាន​ថ្លែងអំណរគុណ​ដល់ កងកម្លាំង​ទាំង​បី​ប្រភេទ និង​ក្រុមគ្រូពេទ្យ​ជួរ​មុខ​ទាំង​អស់ ដែល​រួមមាន​គ្រូពេទ្យ​សម្តេច​តេជោ ហ៊ុន សែន TYDA ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី និង​មន្ត្រី​សុខភិបាល​ខេត្ត​ស្វាយរៀង​ដែល​បាន​បំពេញភារកិច្ច​ចូលរួម​ការពារ និង​ទប់ស្កាត់​ឆ្លង​រាលដាល នៃ​ជំងឺ​កូវី​ដ​១៩​បាន​ល្អប្រសើរ ដោយ​មិន​ខ្លាច​នឿយហត់​។​

​នាឱកាស​នោះ​ដែរ​លោកជំទាវ​ក៏​បាន​ធ្វើ​ការផ្សព្វផ្សាយ​៖
១-​សេចក្តីណែនាំ​លេខ ០០២/០៨២១/​សណ​.​គ​ក ស្តីពី ការងារ​ឃោសនា​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី ៥ ចុះ​ថ្ងៃ​ទី ០៩ ខែ​សីហា ឆ្នាំ​២០២១ របស់​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា ។​

២-​រួមគ្នា​ផ្សព្វផ្សាយ និង​អនុវត្ត​តាម​សេចក្តីសម្រេច លេខ ១៦៣/០៥២១/​សសរ​.​គ​ក របស់​គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល​ស្តីពី “​ផែនការ​រួម​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់​អណត្តិ​ទី ៥ ឆ្នាំ ២០២២” ដែល​ជា​យុទ្ធសាស្ត្រ​លំអិត និង​គ្រប់​ជ្រុងជ្រោយ​របស់​គណបក្ស​។​

៣-​ចូលរួម​ទប់ស្កាត់​ការ​រាលដាល​នៃ ជំងឺ​កូវី​ដ​១៩ ក្រុមការងារ​ត្រូវ​ចូលរួម​អនុវត្ត​ណែនាំ​ប្រជាជន​នៅតាម​មូលដ្ឋាន ឱ្យ​ប្រកាន់ខ្ជាប់​នូវ​ការ ណែនាំ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​សុខាភិបាល​នូវ​វិធានការណ៍ “៣ កុំ ៣ ការពារ និង​២ ចូលរួម​”៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល