ទាន់ហេតុការណ៍
សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង
0

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ៖ លើកទឹកចិត្ត និង​ផ្តល់​ភាពកក់ក្តៅ​ដល់ កុមារី នៅ​អង្គកា​រ​អាហ្វីស៊ីប​កម្ពុជា ត្រូវ​ចេះ​អភិវឌ្ឍន៍​ខ្លួន ដើម្បី​ក្លាយជា​ទំពាំង​ស្នង​ឬ​ស្សី និង​ជា​សសរទ្រូង​របស់​ប្រទេសជាតិ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​នាំយក​ស្បៀង និង​សំណេះសំណាល​ជាមួយ​កុមារ​នៅ​អង្គកា​រ​អាហ្វីស៊ីប​កម្ពុជា ស្ថិត​ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃអាទិត្យ ៧​កើត ខែ​ស្រាពណ៍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២១ ។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោកជំទាវ ក៏​បាន​នាំមក​នូវ​ការ​ផ្តាំ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ជូន​ដល់​ក្មួយៗ និង​ចៅៗ នៅក្នុង​អង្ក​ការ​អង្គកា​រ​អាហ្វីស៊ីប​កម្ពុជា​ដោយ​ក្តី​ស្រឡាញ់ និង​ដោយ​ក្តី​នឹករលឹក ។​

​លោកជំទាវ​ក៏​បាន​កោត​ស​សើរ និង​ថ្លែងអំណរគុណ​ដល់ លោកស្រី ម៉ម សូ​ម៉ាលី ដែល​ជា​គណៈ​គ្រប់គ្រង​របស់​អង្គការ​អាហ្វីស៊ីប​កម្ពុជា រួមជាមួយ​នឹង​បុគ្គលិក​អង្គការ​ទាំងអស់ បាន​ដឹកនាំ​និង​គ្រប់គ្រង​អង្ក​ការ​ចាប់តាំងពី​ការចាប់ផ្តើម​រហូតមក​ដល់​បច្ចុប្បន្ន​នេះ​ទទួលបាន​លទ្ធផល​បាន​យ៉ាង​ល្អប្រសើរ​គួរ​ជាទី​មោទនៈ តាមរយៈ ការជួយ​ផ្តល់​ដំណោះស្រាយ សម្របសម្រួល​ជួយ​ដល់​ក្រុម​គោលដៅ ជា​យុវនារី និង កុមារី​ជនរងគ្រោះ និង​ងាយ​រងគ្រោះ ដោយ​ការជួញដូរ រំលោភបំពាន និង កេងប្រវញ្ច័​ផ្លូវភេទ បាន​ជា​ច្រើន​នាក់ ដោយ​រាប់​ចាប់តាំងពី​ឆ្នាំ ១៩៩៦ រហូតមកដល់​បច្ចុប្បន្ន​នេះ ។

​លោកជំទាវ​បាន​បន្តទៀតថា ៖ ចៅៗ​ទាំងអស់​ទទួលបាន​កន្លែង​ស្នាក់​នៅ​នេះ គឺ​ដោយសារតែ​មាន​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ពី​សំណាក់ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​បាន​ផ្តល់​អាគារ​ស្នាក់​នៅ​ដ៏​ស្រស់ស្អាត និង​សមរម្យ​នាពេលនេះ​។ ដើម្បី​ជា​តម្លៃតបស្នង​ដល់​សម្តេច​ទាំង​ទ្វេរ ចៅៗ​ទាំងអស់គ្នា​ត្រូវ​តែ​ខិតខំ​រៀនសូត្រ បង្កើន​ចំណេះវិជ្ជា ចំណេះ​វិជ្ជាជីវៈ និង​ត្រូវ​ចេះ​អភិវឌ្ឍន៍​ខ្លួន ដើម្បី​ក្លាយជា​ទំពាំង​ស្នង​ឬ​ស្សី និង​ជា​សសរទ្រូង​របស់​ប្រទេសជាតិ ។​

​លោកជំទាវ​ក៏បាន​ផ្តាំផ្ញើរ​ថា ៖ ចៅៗ​ទាំងអស់​មិន​ត្រូវ​បាក់​ទឹកចិត្ត​នោះ​ទេ ត្រូវ​រក្សា​ជំហរ​របស់​ខ្លួន​ឲ្យបាន​ល្អ និង​ត្រូវ​គោរព​តាម​តាម​បទបញ្ជា និង​ការណែនាំ​របស់​លោកគ្រូ អ្នកគ្រូ ដែល​ជា​អាណាព្យាបាល ជាពិសេស ចៅៗ​ទាំងអស់គ្នា​ត្រូវ​ចូលរួម​គោរព​តាម​វិធានការណ៍​របស់​ក្រសួង​សុខាភិបាល និង​វិធាន​របស់​រាជរដ្ឋាភិបាល ៣​ការពារ​៣​កុំ ដើម្បី​ជៀសផុត​ពី​ជំងឺ​កូវី​ដ​១៩​ទាំងអស់គ្នា ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល