ទាន់ហេតុការណ៍
សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង
0

​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​ក្រសួង​សុខាភិបាល​បន្ត​រិះរក​គ្រប់​មធ្យោបាយ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវី​ដ​-១៩​ប្រភេទ​បំប្លែង​ថ្មី

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២១​នេះ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ ចូលរួម​ប្រជុំ​តាមរយៈ​ការបញ្ជូន​រូបភាព និង​សំឡេង​ក្រោម​អធិបតីភាព ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ព្រមទាំង មាន​ការចូលរួម​ពី​តំណាង ស្ថាប័ន​ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ​និង​អាជ្ញាធ​រទាំង​១៤​ខណ្ឌ ក្នុង​គោលបំណង​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​ឈាន​ទៅរក​ការ​កាត់ផ្តាច់​ការរីក​រា​ល​ដាល​នៃ​ជំងឺ​កូវី​ដ​-១៩​បំប្លែង​ខ្លួន​ថ្មី ប្រភេទ​ដែល​តា ដែល​ជា​ក្តីបារម្ភ​ចំពោះ​សេចក្តីសុខ​សុវត្ថិភាព សុខភាព​របស់​ប្រជាជន​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា គិត​ត្រឹម​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០២១ កម្ពុជា​បាន​រកឃើញ​មេរោគ​បំ​ប្លែងខ្លួន​ថ្មី​ប្រភេទ Delta លើ​ពលករ​ត្រឡប់មក​ពី​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម អ្នកដំណើរ​តាម​ជើងហោះហើរ បុគ្គលិក​សុខាភិបាល មន្ត្រីរាជការ និង​អ្នកភូមិ នៅក្នុង​សហគមន៍ សរុប​ទាំងអស់​ចំនួន ៤៩៤ នាក់ (​ស្ត្រី​ចំនួន ២៩៣​នាក់​) ក្នុង​មូលដ្ឋាន​ចំនួន ២២​រាជធានី​-​ខេត្ត លើកលែង​តែ​ខេត្ត​ចំនួន ០៣ ដែល​មិន​ទាន់​រកឃើញ​វត្តមាន​មេរោគ​នេះ គឺ ខេត្ត​កែប ខេត្តតាកែវ និង​ខេត្ត​ក្រចេះ ។

​ដោយឡែក សម្រាប់​មូលដ្ឋាន​រាជធានី​ភ្នំពេញ គិត​ត្រឹម​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២១ អ្នកជំងឺ​កូវី​ដ​-១៩ ដែល​ត្រូវបាន​រកឃើញ​ផ្ទុកមេរោគ​បំ​ប្លែងខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) ចំនួន ១១១ នាក់ ដោយ​បែងចែក​ជា ៣ ករណី ក្នុងនោះ​ករណី​នាំចូល​ដែល​តា (Delta) លើ​អ្នកដំណើរ​តាម​ជើងហោះហើរ ករណី​រកឃើញ ដែល​តា (Delta) នៅ​តាម​មន្ទីរពេទ្យ និង ករណី​រក​ឃើញ​ដែលតា (Delta) នៅក្នុង​សហគមន៍​។​

​ឯកឧត្តម​បន្តថា​៖ ក្នុង​រយៈពេល​កន្លងមក ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​ប្រភេទ​បំប្លែង​ថ្មី​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​បណ្តា​អនុគណៈកម្មការ​នៃ គ​.​អ​.​ក​. និង​អង្គភាព​ពាក់ព័ន្ធ ស្រប​តាម​អភិក្រម រកឃើញ​ឆាប់រហ័ស គ្រប់គ្រង​បាន​លឿន និង​ការ​កាត់ផ្ដាច់​ខ្សែ​ច្រវាក់​ការឆ្លង​រាលដាល​បាន​ទាន់ពេលវេលា​។​

​ស្ថិត​ក្នុង​បរិការណ៍​នៃ​ការប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ បណ្តាលមកពី​មេរោគ​បំប្លែង​ខ្លួន​ថ្មី ជាពិសេស​មេរោគ កូវី​ដ​-១៩ ប្រភេទ​ដែល​តា (Delta) ដែល​បាននិងកំពុង​វាយលុក​យ៉ាងសកម្ម​ក្នុង​រយៈពេល​ចុងក្រោយ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​តែ បន្ត​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​បណ្តា​អនុគណៈកម្មការ​នៃ គ​.​អ​.​ក​.​និង​អង្គភាព​ពាក់ព័ន្ធ ស្រប​តាម​អភិក្រម រកឃើញ​ឆាប់រហ័ស គ្រប់គ្រង​បាន​លឿន និង​ការ​កាត់ផ្ដាច់​ខ្សែ​ច្រវាក់​ការឆ្លង​រាលដាល​បាន​ទាន់ពេលវេលា​។

​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន ត្រៀម​ទីតាំង​មណ្ឌល ចត្តា​ឡី​ស័ក សម្រាប់​ទទួល​ពលករ​មក​ពី​ព្រំដែន​កម្ពុជា​-​ថៃ និង កម្ពុជា​-​វៀតណាម ចំនួន ២ ទីតាំង​បន្ថែមទៀត រួមមាន (១) អនុវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន​សែន វត្តភ្នំ មាន​ចំនួន ២៥០ គ្រែ និង (២) វិទ្យាល័យ ជាស៊ីម ឈូក​វ៉ា មាន​ចំនួន ៣០០ គ្រែ សរុប (១)+(២) មានលទ្ធភាព​ទទួល​អ្នកចត្តា​ឡី​ស័ក​ចំនួន ៥៥០ គ្រែ​ឬ​នាក់​។

​ទី​២ ៖ ត្រៀម​មណ្ឌល​ព្យាបាល​សម្រាប់​ទទួល​អ្នកជំងឺ​កូវី​ដ​-១៩ ប្រភេទ​បំប្លែង​ថ្មី ដែល​តា (Delta) ដែល​មាន​សមត្ថភាព​ទ​ទូល​ជំងឺ​ជាង ១,៤០០ គ្រែ ដោយ​កំណត់​យក​មណ្ឌល​ព្យាបាល​កូវី​ដ​-១៩ សែន​សុខ​២ (​ព្រីមៀ​សែន​សុខ​) ក្នុងនោះ គ្រែ​សម្រាប់​អ្នកជំងឺ​កូវី​ដ​-១៩ មាន​ចំនួន ១៣៥០ គ្រែ នឹង​គ្រែ​សង្គ្រោះបន្ទាន់ មាន​ចំនួន ៨៨ គ្រែ​។​

​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ក៏​បាន​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ កងកម្លាំង​ទាំងអស់ អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​ក្រុមគ្រូពេទ្យ​ទាំងអស់​ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត ក្នុង​ការទប់ស្កាត់​ជំងឺ​រាតត្បាត​កូវី​ដ​-១៩ រហូត​មាន​ការ ថយចុះ​។ ​តែ​ចុងក្រោយ​នេះ​ក៏​មាន​ប្រភេទ​ដែល​តា​រីក​រាលដាល​បន្ត ដែល​ជំរុញ​ឱ្យ​យើងទាំងអស់គ្នា​យកចិត្ត​ទុកដាក់​ឱ្យបាន​ខ្លាំងក្លា​បន្ថែម ទៀត​។ ដូច្នេះហើយ​ទើប​យើង​បង្កើត​ឱ្យមាន​កិច្ចប្រជុំ​នេះ​ឡើង ដើម្បី​រិះរក​គ្រប់​មធ្យោបាយ ឈានទៅរក ការ​កាត់ផ្តាច់​ឱ្យបាន​នូវ​ការ រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ មេរោគ​បំ​ប្លែងខ្លួន​ថ្មី ប្រភេទ​ដែល​តា (Delta) នេះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល