ទាន់ហេតុការណ៍
លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​
0

រដ្ឋបាល​ខេត្ត​កណ្ដាល គ្រោង​កំណត់​យក​តំបន់​មេទឹក​ព្រែក​រាំង ស្ថិតក្នុង​ភូមិ​ព្រែក​រាំង ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្ត​កណ្ដាល សម្រាប់​ធ្វើ​ទីលាន​ចាក់​សំរាម និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​សំរាម សំណល់​រឹង និង​ប្លា​ស្ទិក ក្រោម​គម្រោង​ហិរញ្ញប្បទាន​របស់​ធនាគារ​ពិភពលោក​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កណ្ដាល​៖ ព្រឹក​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ និង​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​ដឹកនាំ​ក្រុមការងារ មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ស្រុក​ស្អាង ចុះ​ពិនិត្យ​ទីតាំង សម្រាប់​ធ្វើ​ទីលាន​ចាក់​សំរាម និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​សំរាម សំណល់​រឹង និង​ប្លា​ស្ទិក ក្រោម​គម្រោង​ហិរញ្ញប្បទាន​របស់​ធនាគារ​ពិភពលោក ដែល​មាន​ទីតាំង​ស្ថិតនៅ​តំបន់​មេទឹក​ព្រែក​រាំង ក្នុង​ភូមិ​ព្រែក​រាំង ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្ត​កណ្ដាល​។​

​មានប្រសាសន៍​នាឱកាស​ចុះ​ពិនិត្យ​នេះដែរ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា ការគ្រប់គ្រង​សំរាម សំណល់​រឹង និង​ប្លា​ស្ទិក គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់ ប្រសិនបើ​ការ​ទុកដាក់​សំរាម សំណល់​រឹង និង​ប្លា​ស្ទិក មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស​នោះទេ វា​នឹង​បណ្ដាល​ឱ្យ​យើង​ជួប​នូវ​បញ្ហា​ប្រឈម ព្រមទាំង​ជះ​ឥទ្ធិពល​ដល់​បញ្ហា​សុខភាព​នៅ​រយៈពេល​យូរ​ខាងមុខ​ទៀត​។​

​ឯកឧត្តម ប្រាក់ សំអឿន បន្តថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បានធ្វើឱ្យ​ប្រទេស​មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ហើយ​ការប្រែប្រួល និង​ការប្រើប្រាស់​សំរាម សំណល់​រឹង និង​ប្លា​ស្ទិក មាន​ការកើនឡើង​គួរឱ្យ​ព្រួយបារម្ភ ដែល​តម្រូវ​ឱ្យ​យើងទាំងអស់គ្នា ត្រូវ​ធ្វើ​ការគ្រប់គ្រង​សំរាម សំណល់​រឹង និង​ប្លា​ស្ទិក ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ស្តង់ដារ​បច្ចេកទេស​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម ប្រាក់ សំអឿន ក៏​បាន​ស្នើ​ដល់​អាជ្ញាធរខេត្ត ពិសេស​អាជ្ញាធរ​ភូមិ​-​ឃុំ ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ អប់រំ និង​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ធ្វើការ​ទុកដាក់ និង​បែងចែក​សំរាម​ទៅតាម​ប្រភេទ​នីមួយៗ ដើម្បី​ងាយស្រួល​ក្នុង​ការគ្រប់គ្រង និង​ធ្វើ​ការកែច្នៃ​សំរាម​ឱ្យមាន​ប្រសិទ្ធភាព​ផង​ដែរ​។​

​មានប្រសាសន៍​នាឱកាស​នោះ​ដែរ​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​សំរាម សំណល់​រឹង និង​ប្លា​ស្ទិក ក្រោម​គម្រោង​ហិរញ្ញប្បទាន​របស់​ធនាគារ​ពិភពលោក​។​

​ឯកឧត្តម​អភិបាលខេត្ត បន្ថែមថា ទីតាំង​តំបន់​មេទឹក​ព្រែក​រាំង​នេះ គឺជា​ទីតាំង​ដី​រដ្ឋ ដែល​បាន​ចុះបញ្ជី​ដីធ្លី​រួចរាល់ ហើយ​ទីតាំង​នេះ​គឺជា​ទីតាំង​សមស្រប​ដែល​អាច​ធ្វើ​ជា​ទីលាន​ចាក់​សំរាម និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​សំរាម សំណល់​រឹង និង​ប្លា​ស្ទិក ស្រប​តាម​លក្ខណៈ​បច្ចេកទេស​។ ទន្ទឹមនឹងនោះ​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​យល់ព្រម​ធ្វើការ​នៅ​លើ​ទំនប់​ដើម្បី​ការពារ​ទឹកជំនន់ នៅ​ជុំវិញ​បរិវេណ​ទីលាន​ចាក់​សំរាម​នេះ​ផងដែរ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល