ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

ពិតជា​ល្អ​ណាស់​.! សួនច្បារ​ព្រែក​តា​មាក់ នឹង​កែប្រែ​មុខមាត់​ថ្មី​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ស្រុក​ខ្សាច់កណ្តាល ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ​នេះ​.!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​កណ្តាល​)៖ គម្រោង​អភិវឌ្ឍន៍​សួនច្បារ​ព្រែក​តា​មាក់ ត្រូវបាន​បង្ហាញ​ជា​សាធារណៈ ជា​លើកដំបូង​ដោយ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ របស់ ឯកឧត្តម «​គង់ សោភ័ណ​» អភិបាលខេត្ត​កណ្តាល ហើយ​ព័ត៌មាន​នេះ​ពិតជា​ទទួល​បាន​ការ ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​មហាជន​ទូទៅ ជា​ពិសេស​អ្នក​មាន​ស្រុកកំណើត ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្នុង​ស្រុក​ខ្សាច់​កណ្តាល​ផ្ទាល់​តែម្តង​។​

​ឯកឧត្តម «​គង់ សោភ័ណ​» បាន​បញ្ជាក់​នៅ​លើ​ផេក​ហ្វេ​សបុក​ផ្លូវការ​កាលពី​ថ្ងៃអាទិត្យ ទី​០៥ ខែ​កញ្ញា ឆ្នាំ​២០២១.. បន្ទាប់ពី​បាន​ដឹកនាំ​ក្រុម​ការងារ​ជំនាញ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ដំណើការ​ស្ថាបនា​សួនច្បារ ព្រែក​តា​មាក់ ដែល​មាន​ទីតាំង​នៅក្នុង​ភូមិ​ព្រែក​តា​មាក់ ឃុំ​ព្រែក​តា​មាក់ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល​។​

​តាម​ការបញ្ជាក់​របស់​អភិបាលខេត្ត​កណ្តាល គម្រោង​សាងសង់​សួនច្បារ​ព្រែក​តា​មាក់​នេះ គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កណ្តាល ព្រមទាំង​លោក​ជំទាវ​។​

​សូម​ជម្រាប​ជូន​ថា សួនច្បារ​ព្រែក​តា​មាក់ នឹង​ស្ថាបនា​ឡើង​នៅលើ​ផ្ទៃដី​ទំហំ​ប្រមាណ​ជាង ១​ហិកតា ដោយ​នឹងមាន​បំពាក់​ឧបករណ៍​ហាត់ប្រាណ ជា​កន្លែង​លំហែរ​កម្សាន្ត​ប្រប​តាម​មាត់​ទន្លេ បម្រើ​ជូន​សម្រាប់​មនុស្ស​គ្រប់​វ័យ រួម​ទាំង​ស្ថាបនា​ផ្លូវ​បេតុង​ចំនួន​០២​ខ្សែ​អម​សងខាង​ស្ពាន​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល