ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ការអនុវត្ត​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ស្តី​ពី​ការបង្រៀន និង​រៀន​តាម​បណ្តុំ សម្រាប់​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្ដាល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្ដាល​៖ រសៀល​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ការអនុវត្ត​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ស្តី​ពី​ការបង្រៀន និង​រៀន​តាម​បណ្តុំ សម្រាប់​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្ដាល ដែល​មាន​ហានិភ័យ​ទាប តាម​ប្រព័ន្ធ​Zoom ដោយ​មាន​ការចូលរួម​ពី​ឯកឧត្ដម​អភិបាលរង​ខេត្ត មន្ទីរ​អង្គភាព​ពាក់ព័ន្ធ អភិបាលក្រុង​-​ស្រុក​ទាំងអស់ នៃ​ខេត្ត​កណ្ដាល​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​មានប្រសាសន៍ថា ដើម្បី​ត្រៀម​បើក​សាលា​ឡើងវិញ រដ្ឋបាលខេត្ត នឹង​ជ្រើសរើស​យក​សាលា ដែល​មាន​សុវត្ថិភាព និង​រៀបចំ​សណ្តាប់ធ្នាប់​បាន​ល្អ បើក​ដំណើរការ​សាកល្បង​មុនគេ និង​ឈាន​ទៅ​បើក​សាលា​បន្តបន្ទាប់​យោង​តាម​ស្ថានភាព​សមស្រប​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​អភិបាល​បាល​ខេត្ត បាន​ធ្វើ​ការណែនាំ​ដល់​ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ក៏ដូចជា​អាជ្ញាធរ មុន​នឹង​បើក​សាលា​សាកល្បង​ឡើងវិញ យើង​ត្រូវ​អនុវត្ត​ទៅតាម​នីតិវិធី​ស្តង់ដារ​ប្រតិបត្តិ​(SOP) ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ ដូចខាងក្រោម​៖
-​ធ្វើ​សំណាក​តេស្ត​វិភាគ​រក​ជំងឺ​កូវី​ដ​-១៩ យ៉ាង​ទៀងទាត់​ចំពោះ​សិស្ស និង​គ្រូ ដើម្បី​ធានា​ថា ការបើក​សាលា​សាកល្បង​ឡើង​វិញ​របស់​យើង មិន​មាន​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​នេះ​។​
-​ចំពោះ​លោកគ្រូ អ្នកគ្រូ និង​សិស្ស ត្រូវបាន​ទទួល​ការចាក់​វ៉ាក់សាំង​ទាំង​ពីរ​ដូស រួចរាល់​ទើប​អនុញ្ញាត​ឱ្យ​ចូលរៀន និង​ចូល​បង្រៀន​។ ចំពោះ​សិស្ស និង​គ្រូ​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​មិន​អនុញ្ញាត​ឱ្យ​ចូលរៀន និង​បង្រៀន​នោះទេ ប្រសិនបើ​មិន​មាន​ការបញ្ជាក់​ហេតុផល​ច្បាស់លាស់ ។
-​ត្រូវ​មាន​ម៉ាស៊ីន​វាស់​កម្តៅ អាល់​កុល ឬ​ជែល កន្លែង​លាង​សម្អាត​ដៃ​ដាក់​នៅ​តាម​មុខ​ថ្នាក់រៀន ដើម្បី​ឱ្យ​សិស្ស និង​គ្រូ​លាង​សម្អាត​ដៃ​មុនពេល​ចូល​សាលា និង​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព និង​គម្លាត​សង្គម​ជា​ចំបង ត្រូវអនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល និង​អនុសាសន៍ ៣. ការពារ និង​៣.​កុំ របស់​សម្តេច​អគ្គ មហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ក​ម្ពជា ។​ល​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល