ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

អភិបាលខេត្ត​កណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​តាម​ស្ថានីយ​បូមទឹក និង​តំបន់​មួយចំនួន​ដែល​រង​ការ​ជន់​លិច​ដោយ​ទឹកភ្លៀង នៅក្នុង​ក្រុង​តាខ្មៅ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កណ្ដាល​៖ បន្ទាប់ពី​ទទួលរង​នូវ​ទឹកភ្លៀង​ជា​បន្តបន្ទាប់ បាន​បណ្ដាល​ឲ្យ​តំបន់​មួយចំនួន​នៅក្នុង​ក្រុង​តាខ្មៅ​រង​ការ​ជន់​លិច ពិសេស​ត្រង់​កំណាត់​ផ្លូវជាតិ​លេខ​២១B ចាប់ពី​ចំណុច​រង្វង់​មូល​លោក​តា​ខ្មៅ ដល់​ស្តុប​កបាទ​ក្រហម​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ដឹកនាំ​មន្ត្រី​ជំនាញ អាជ្ញាធរ​ក្រុង​តាខ្មៅ ចុះ​ពិនិត្យ​តាម​ស្ថានីយ​បូមទឹក និង​តំបន់​មួយចំនួន​ដែល​រង​ការ​ជន់​លិច​ដោយ​ទឹកភ្លៀង នៅក្នុង​ក្រុង​តាខ្មៅ​។​

​មានប្រសាសន៍ នា​ឱ្យ​កាស​ចុះ​ពិនិត្យ​នេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ អាជ្ញាធរ​ក្រុង​តាខ្មៅ ពិសេស​មន្ទីរ​សាធារណ​:​ការ និង​ដឹកជញ្ជូន​ខេត្ត ត្រូវ​ចុះ​ស្ដារ​ប្រព័ន្ធ​លូ​ទាំងអស់ ដែល​ធ្វើឲ្យ​កកស្ទះ​ចរន្ត​បង្ហូរទឹក បណ្ដាល​ឱ្យ​ជន់​លិច​តំបន់​មួយចំនួន ពិសេស​កំណាត់​ផ្លូវជាតិ​លេខ​២១B ដែល​ជា​ផ្លូវ​មាន​សារៈសំខាន់​សម្រាប់​ខេត្ត​កណ្ដាល ក៏ដូចជា​ក្រុង​តាខ្មៅ​ទាំងមូល​ផងដែរ​។ ជាងនេះទៀត​គ្រប់​ស្ថានីយ​បូមទឹក​ទាំងអស់ ត្រូវ​ដំណើរការ​បូមទឹក​ដើម្បី​រំដោះ​ទឹក​ក្នុង​ក្រុង​តាខ្មៅ​ឲ្យអស់​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​ពិនិត្យ​ពិភាក្សា​វាយតម្លៃ​អំពី​ផលប៉ះពាល់ ដើម្បី​រក​មធ្យោបាយ​ដោះស្រាយ កែលម្អ​ប្រព័ន្ធ​លូ​ដោះ​ទឹក ប្រឡាយ ឲ្យមាន​ភាព​ប្រសើរ​ឡើង​វិញ​។ ជាងនេះទៀត មន្ទីរ​សាធារណ​:​ការ និង​ដឹកជញ្ជូន​ខេត្ត ត្រូវ​សិក្សា​ស្ដាយ​អាង​រំដោះ​ទឹក​ទី​១ និង​ទី​២ ក្នុង​ក្រុង​តាខ្មៅ ដើម្បី​សម្រួល​ដល់​ការរំដោះ​ទឹក​ឱ្យបាន​រហ័ស ដើម្បី​បញ្ចៀស​នូវ​ការ​ជន់​លិច​ផងដែរ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​នៅ​ល្ងាច​ថ្ងៃទី​០៦ ខែ​កញ្ញា ឆ្នាំ​២០២១ ភ្លៀង​បាន​ធ្លាក់​មួយ​មេ​ធំ​បណ្ដាលឱ្យ​ទីកន្លែង​មួយ​ចំនួន​ក្នុង​ក្រុង​តាខ្មៅ ត្រូវបាន​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​ផងដែរ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល