ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ស្នើ​ពិនិត្យ​រយៈពេល​៣​ខែម្តង តើមាន​គេហទំព័រ​ប៉ុន្មាន និង​ឈ្មោះ​អ្វីខ្លះ​? ដែល​បាន​និយាយ ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​អំពី​អ្វី និង​ប៉ុន្មាន​ដង​?

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ ÷ ក្នុងឱកាស​នៃ​កិច្ចប្រជុំ​សាមញ្ញ​ប្រចាំ​សប្តាហ៏​ថ្នាក់ដឹកនាំ ក្រសួង​ព័ត៌មាន ព្រឹក​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០២១ ដែល​មាន​ការចូលរួម​ជុំ​ផ្ទាល់ និង​តាមរយះ​ប្រពន្ធ័ Zoom ជា​លក្ខណៈ​Hybrid លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន មាន​ប្រសា​ស​ន៏​ជម្រាបជូន​ដល់ ក្រុមប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ គួរ​ធ្វើ​ការពិនិត្យ បូក​សរុប​មើល តើ​មាន​គេហទំព័រ​ប៉ុន្មាន និង​ឈ្មោះ​អ្វីខ្លះ​? ដែល​បាន​និយាយ ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​អំពី​អ្វី និង​ប៉ុន្មាន​ដង​? ដោយ​កិច្ចការងារ​នេះ បូក​សរុប​រយ​:​ពេល ៣ ខែម្តង​។​

លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ថា ក្រុមប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ជា​ក្រុម ដែល​ពិនិត្យមើល​តែ​ពី​ដំណឹង​ដែល​បំពុល ព័ត៌មាន​ដែល​មិន​ពិត បំភ្លៃ​សង្គម គឺ ខុសពី គណ​:​កម្ម​ការតាមដាន​វាយ​តំលៃ​និង លើកសរសើរ​ក្រមសីលធម៌ វិជ្ជា ជីវ​:​សារព័ត៌មាន ហើយ​គោលបំណង​នៃ​ការបង្កើត​គណ​:​កម្ម​ការ​នេះ​ឡើង​គឺ ដើម្បី​ជា​ការ​លើក​នូវ​តំលៃ សីលធម៌ និង​តំលៃ​តូ​នាទី​សង្គម របស់​អ្នកសារព័ត៌មាន ឡើងវិញ ។ សម្រាប់​ទៅ​ថ្ងៃ​ខាង​មុខ រាល់​អត្ថបទ​របស់​អ្នកសារព័ត៌មាន គឺ មាន​ភាព​ស៊ីជម្រៅ ហើយ​ត្រូវបាន​គេ​យកចិត្តទុកដាក់ ដោយសារ​មាន​ន័យ​គ្រប់គ្រាន់ និង​ត្រូវ​ចំណុច​នី​មួយៗ​។ ជាមួយនេះ គណ​:​ក​ម្មការ ក៏​មិនមែន​វាយ​តំលៃ​គ្រប់​អត្ថបទ​នោះ​ទេ គឺ​ពិនិត្យ​នៅ​ពេល​មាន​បញ្ហា ហើយក៏​មិន​មាន​សិទ្ធិ ដាក់​ទោសកំហុស​ដល់​អ្នកសារព័ត៌មាន​នោះទេ មានតែ​ជួយ​លើក​ត​ម្កេ​ី​ង វិជ្ជា ជីវ​:​សារព័ត៌មាន​លើកតម្កើង​តួនាទី​សារព័ត៌មាន នៅក្នុង​សង្គម ។​

​សម្រាប់​ដំណើរការ​នៃ​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍​នេះដែរ លោក​មាស សុភ័ណ អនុរដ្ឋលេខាធិការ និង​ជា អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បាន​ជម្រាបជូន ពី​លទ្ធផល​សំខាន់ៗ​មួយចំនួន ដែល​បណ្តា​ថ្នាក់ដឹកនាំ នៃ​អគ្គនាយកដ្ឋាន​ទាំង ៥ ក៏ ដូចជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួល បន្ទុក កិច្ច​ការងារ​តាម​ជំនាញ​នីមួយៗ សម្រេច​អនុវត្ត​ន៏​បាន ក្នុង​១ សប្តាហ៏​កន្លងមកនេះ និង​បាន​លើក​ពី​ផែនការ​សកម្មភាព​ការងារ ដែល ត្រូវ​បំពេញ​នៅ​សប្តាហ៍ បន្តបន្ទាប់​ទៅ​មុខ​ទៀត អោយ​ទទួលបាន​លទ្ធផល​ថ្មីៗ បន្ថែមទៀត ស្របតាម​ទិសដៅ​របស់​ខ្លួន​ដែល​បាន​ដាក់ចេញ ដើម្បី​ឆ្លើ់យតប ទៅ​និង​ប្រសិទ្ធិភាព​ការងារ​នៃ​ក្រសួង​ព័ត៌មាន ។ ជាមួយនេះ បណ្តា​អគ្គនាយកដ្ឋាន​ទូ​រទស្ស​ន៏​ជាតិ​ម្ពុ​ជា វិទ្យុជាតិ​កម្ពុជា ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា ត្រៀម​បន្ត​ធ្វើ​ការផលិត កម្មវិធី​ផ្សាយ​របស់ខ្លួន​អោយ​កាន់តែ​សំប្បូរបែប បន្ថែមទៀត ដេ​ី​ម្បី​ទាក់ទាញ​អ្នក​ស្តាប់ ទស្សនា អាន​បាន​កាន់តែច្រេីន​បន្ថែមទៀ​ត ។​

​កិច្ចប្រជុំ​ក៏​បាន​ពិនិត្យ​លើ​វឌ្ឍនភាព​នៃ​ការត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល អាស៊ី អឺរ៉ុប ASEM លើក​ទី​១៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នា​ខែ​វិច្ឆិកា ខាងមុខនេះ ព្រមទាំង​បាន ពិនិត្យ​ដោះស្រាយ ទៅលើ​បញ្ហា មួយចំនួន​ដែល​នៅ​សេសសល់ ហើយ ពន្លឿន​ក្នុង​ការរៀបចំ​អោយ​បាន​រួចរាល់ សម្រាប់​ត្រៀមលក្ខណ​:​ផ្សព្វផ្សាយ​ព្រឹត្តការណ៍ដ៏​មានសារ​សំខាន់​សម្រាប់​ជាតិ​នេះ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល