ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

ចុម​ល្បែងស៊ីសង​មិន​ចាប់​ទេ​! លោក សន ភឿន នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល សង្កាត់​ស្ទឹងមានជ័យ​១ បែរ​ជា​រៀប​គម្រោង​ស្រាវជ្រាវ ចាប់ខ្លួន​អ្នកសារព័ត៌មាន​ទៅវិញ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ ៖ តើ​លោក សន ភឿន នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ស្ទឹងមានជ័យ​១ នឹង លោក ភ្ល​ក់ ជា​ម្ចាស់​ទីតាំង​បន​ល្បែង​ដុះ​ស្លែ​មួយ​កន្លែង​ត្រូវ​ជា​អ្វី​នឹង​គ្នា​?  នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ លោក សន ភឿន នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ស្ទឹងមានជ័យ​១  បានបញ្ជាក់​ថា​: លោក​កំពុងតែ​ស្រាវជ្រាវ​រក​ចាប់ខ្លួន​អ្នកសារព័ត៌មាន ដែល​បាន​ទៅ​ទារលុយ​ពី​ម្ចាស់​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់ របស់​លោក​ភ្លក់ ដែល​មាន​ទីតាំង​ស្ថិតនៅ​ខាងក្រោយ​ផ្សារ​ទំនើប​ស្ទឹងមានជ័យ​ថ្មី ក្នុង​សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​តាមរយៈ នាមប័ណ្ណ​លេខ​ទូរស័ព្ទ និង​តាមរយៈ​ប្រព័ន្ធ​ទំនាក់ទំនង telegram ដើម្បី​យក​មក​ដាក់ទោស​តាម​នីតិវិធី​ច្បាប់​។​

​មហាជន​ស្ងាល់​ថា​: លោក សន ភឿន នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ស្ទឹងមានជ័យ បានដឹង​យ៉ាងច្បាស់​ថា ផ្ទះ​របស់​លោក ភ្ល​ក់ បាន​បើក​ដំណើរការ​លេង​ល្បែងស៊ីសង​ខុសច្បាប់ លោក​មិន​បាន​បង្ក្រាប​ទេ​! បែរ​ជា​រៀប​គម្រោង​ស្រាវជ្រាវ​ចាប់​អ្នកសារព័ត៌មាន​ទៅវិញ​។​

​សូម​បញ្ជាក់​ដែរ​ថា ៖ ទីតាំង​ល្បែងស៊ីសង​ដុះ​ស្លែ​ខុសច្បាប់ «​មាន់​ជល់​ហាយ​ឡាយ​» របស់លោក ភ្ល​ក់ ស្ថិតនៅ​ខាងក្រោយ​ផ្សារ​ទំនើប​ស្ទឹងមានជ័យ​ថ្មី ក្នុង​សង្កាត់​ស្ទឹងមានជ័យ​១ ធ្លាប់​បាន​ខាង​សារព័ត៌មាន ខ​ល​ទៅ​រាយការណ៍ ជូន​ជា​ព័ត៌មាន​ញឹកញាប់ ដល់​លោក សន ភឿន នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​មាន​ជ័យ​១ ប៉ុន្តែ​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​ខាងលើ​នេះ​នៅតែ​បន្ត​បើក​ដំណើរ​បាន​ដោយ​រលូន​! រហូតមកដល់​ពេលនេះ ស្រាប់តែ​លេចលឺ​ថា លោក សន ភឿន នាយ​ប៉ុសិ៍នគរបាលស​ង្កា​ត់​ស្ទឹងមានជ័យ​១ តាម​ស្វែងរក​ចាប់ខ្លួន​អ្នកសារព័ត៌មាន​ទៅវិញ​។​

​ចំណែក​លោក វរសេនីយ៍ឯក ម៉េង វិមាន​តារា អធិការ​នគរបាល​ខណ្ឌមានជ័យ បាន​ប្រាប់​សារព័ត៌មាន​ថា​៖ លោក​មិន​ទាន់​បាន​ដឹង​រឿង​នេះ​ទេ​!​។​

​មហាជន​បាន​លើកឡើង​និង​ធ្វើ​ការរិះគន់​ចំៗ​ទៅលើ​លោក សន ភឿន​ថា​: ខ្លួន​ជា​សមត្ថកិច្ច​នៅក្នុង​មូលដ្ឋាន​មិន​ធ្វើ​ការបង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ទេ​? បែរជា​មក​តាម​ចាប់​អ្នកសារព័ត៌មាន​ទៅវិញ​? តើ​លោក ភ្ល​ក់ មេ​បន​ល្បែងស៊ីសង​ខាងលើនេះ​មាន​ឥទ្ធិពល​ធំ​ប៉ុណ្ណា​ទៅ បានជា​លោក​សន ភឿន មិន​ហ៊ាន​បង្ក្រាប បែរ​ជា​តាម​ចាប់​អ្នកសារព័ត៌មាន​ទៅ​។​

​ពាក់ព័ន្ធ​ជុំវិញ​ករណី​ខាងលើ​នេះ​សូម​ឯកឧត្តម ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មេត្តា​ជួយ​ពិនិត្យ​មើល​សកម្មភាព លោក សន ភឿន នាយ​ប៉ុស្តិ៍​នគរបាល សង្កាត់​ស្ទឹងមានជ័យ​មួយ​ផង​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល