ទាន់ហេតុការណ៍
សង្ស័យ​អាជ្ញាធរ​នឹង​សមត្ថកិច្ច​ខ្លាច​អំណាច​ម្ចាស់​ទីតាំង​លេងល្បែង​សង​មួយ​កន្លែង​នេះ​ទេ​ដឹង​.! - ឯកឧត្ដម ឃួ​ង ស្រេង​៖ បុរស​គ្រប់រូប កុំ​គោរព និង​លើកកម្ពស់​ស្ត្រី​ត្រឹមតែ​មួយ​ថ្ងៃ (៨​មីនា​) គឺ​ត្រូវ​គោរព និង​លើកកម្ពស់​ស្ត្រី​ជា​រៀងរហូត និង​ជា​ប្រចាំ​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​
0

​ឯកឧត្តម ឃួ​ង ស្រេង​៖ គ្រឹះស្ថាន​សិក្សា​រដ្ឋ និង​ឯកជន​ទាំងអស់ នឹង​អាច​បើក​ដំណើរការ​ឱ្យ​សិស្សានុសិស្ស​បាន​ចូលរៀន​វិញ ចាប់ពី​ថ្ងៃ​១៥ ខែ​កញ្ញា តទៅ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ ៖ ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២១ គ្រឹះស្ថាន​សិក្សា​រដ្ឋ និង​ឯកជន​ទាំងអស់ នឹង​អាច​បើក​ដំណើរការ​ឱ្យ​សិស្សានុសិស្ស​បាន​ចូលរៀន​វិញ ចាប់ពី​ថ្ងៃ​១៥ ខែ​កញ្ញា ឆ្នាំ​២០២១ តទៅ ក្រោយ​ពី​ខកខាន​អស់​រយៈពេល​ជាង​៧​ខែ ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវី​ដ​-១៩ ។ ការបើក​គ្រឹះស្ថានសិក្សា​ឱ្យ​សិស្សានុសិស្ស បាន​ចូលរៀន​ឡើងវិញ​នេះ លុះត្រាតែ​គ្រឹះស្ថាន​ទាំងនោះ បាន​បំពេញ​លក្ខន្តិកៈ គ្រប់គ្រាន់​របស់​ក្រសួង​សុខាភិបាល ដែល​ជឿ​បាន​ថា មិន​មាន​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​។ នេះ​បើ​តាម​ការបញ្ជាក់​របស់ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​តាមរយៈ​ការបញ្ជូន​រូបភាព និង​សំឡេង ( Video Conference ) ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ មន្ទីរ​អប់រំ​យុវជន និង​កីឡា​រាជធានី​ភ្នំពេញ មន្ទីរ​សុខាភិបាល និង​អង្គភាព​ពាក់ព័ន្ធ​មួយចំនួនទៀត នា​រសៀល​ថ្ងៃ​៣​កើត ខែ​ភទ្របទ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០២១ នៅ​សាលា​រាជធានី​ភ្នំពេញ ។​

​ឯកឧត្តម អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា គ្រឹះស្ថាន​សិក្សា​ទាំង​រដ្ឋ និង​ឯកជន នឹង​បើក​ដំណើរការ​ឱ្យ​សិស្សានុសិស្ស​ចូលរៀន ចាប់ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២១ តទៅ ។ ការបើក​ឱ្យ​ដំណើរការ​នេះ​បាន លុះត្រាតែ​គ្រឹះស្ថានសិក្សា​ទាំងអស់ បាន​បំពេញ​លក្ខន្តិកៈ គ្រប់គ្រាន់​ទាំង​អនាម័យ បរិស្ថាន និង​ការអនុវត្ត​នូវ​វិធាន​របស់​ក្រសួង​សុខាភិបាល សំដៅ​ធ្វើ​យ៉ាងណា​អាច​ធានាបាន​ថា មិន​មាន​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏​បាន​ជំរុញ​ឱ្យ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ត្រូវ​សហការ​ជាមួយ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើតេស្តិ៍​រហ័ស ទៅលើ​គ្រូបង្រៀន បុគ្គលិក​សិក្សា​ទាំងអស់ ដោយ​ត្រូវ​ចាប់ផ្ដើម​អនុវត្តន៍​ការងារ​នេះ​ចាប់ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២១​តទៅ ។ បើ​អនុវត្តន៍​តាម​លក្ខន្តិកៈ​បាន​ល្អប្រសើរ​ហើយ​នោះ គ្រឹះស្ថាន​សិក្សា​នោះ​នឹង​ដំណើរការ​សិក្សា​ឡើងវិញ​បាន​។​

​ឯកឧត្តម​បាន​បញ្ជាក់ថា ចំពោះ​គ្រឹះស្ថាន​សិក្សា​ឯកជន​ទាំងអស់ គឺ​ត្រូវ​ធ្វើ​ពាក្យស្នើសុំ​បើក​គ្រឹះស្ថាន​សិក្សា​របស់​ខ្លួន​ឡើងវិញ មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​ក្រោយ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ពិនិត្យឃើញថា បាន​បំពេញ​នូវ​លក្ខន្តិកៈ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជំរុញ​ឱ្យ​អនុវត្តន៍​បាន​ល្អប្រសើរ​ហើយ​នោះ គ្រឹះស្ថាន​ទាំងនោះ​នឹង​ទទួលបាន​ការអនុញ្ញាត ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ឱ្យ​បើក​ដំណើរការ​សិក្សា​ជាធម្មតា​ឡើងវិញ ។​

​ឯកឧត្តម អភិបាល​រាជធានី​ភ្នំពេញ បាន​បន្តទៀតថា ការបើក​សាលារៀន​នេះ គឺជា​ជំហាន​ដំបូង​មួយ​នៃ​ការបើក​ឱ្យ​ដំណើរការ​ឡើងវិញ​នូវ​វិស័យ​ផ្សេងៗ​ទៀត មានន័យ​ថា បើ​ការបើក​ឱ្យ​ដំណើរការ សិក្សា​តាម​គ្រឹះស្ថាន​អប់រំ​ទាំងអស់ ដំណើរការ​ល្អ​ហើយ​នោះ យើង​ក៏​នឹង​អាច​បន្ត​បើក​ឡើង​វិញ​នូវ​វិស័យ​ទេសចរណ៍​ជា​បន្តបន្ទាប់​ទៀត​ផង​ដែរ​។​

​ចំណែក​លោក ហែម ស៊ីណា​រ៉េត ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​រាជធានី​ភ្នំពេញ បានឱ្យដឹងថា ការបើក​សាលារៀន​ទាំង​ឯកជន និង​រដ្ឋ​ឡើងវិញ​នេះ គឺ​ដំណើរការ​តែ​សាលា​ចាប់ពី​ថ្នាក់​ទី​០៩ ទៅ​ដល់​ថ្នាក់​ទី​១២​ប៉ុណ្ណោះ ហើយ​បើ​ដំណើរការ​នេះ​ឈាន​ទៅ​រលូន​ហើយ​នោះ យើង​នឹង​គិតគូរ​ពី​ថ្នាក់​មត្តេយ្យសិក្សា និង​បឋមសិក្សា​បន្តទៀត ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល