ទាន់ហេតុការណ៍
ឯកឧត្តម Marco Rubio រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ហ​រដ្ឋ​អាម៉េរិក បានចេញ​សេចក្តីថ្លែងការណ៍​ស្វាគមន៍​ចំពោះ​សេចក្តីប្រកាស​របស់​ប្រទេស​កម្ពុជា និង​ថៃ បន្ទាប់​ពី​ការឈាន​ដល់​បទ​ឈប់​បាញ់​ - ឯកឧត្តម​បណ្ឌិត សួន រិនឌី និង​លោកជំទាវ បាន​អញ្ជើញ​ចែក​អំណោយ​ជូន​ជនភៀសសឹក ចំនួន ១២០០​គ្រួសារ នៅ​ខេត្ត​ពោធិ៍សាត់ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ - កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ ១៣​នាក់ បាន​ជា​បន្តបន្ទាប់​ - ប្រជាពលរដ្ឋ​ឃុំ​សំបួរ ស្រុក​ល្វាឯម ទទួលបាន​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ចំនួន ២,៧៦៣​បណ្ណ​ ​នា​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ - លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​
0

រាជធានី​ភ្នំពេញ បន្ថែម​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​ចំការមន​ថ្មី​មួយទៀត ដើម្បី​បំពេញ​តម្រូវការ​ប្រើប្រាស់​ទឹក​មាន​ទំហំ​ច្រើនឡើង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ ៖ លោក ស៊ឹម ស៊ីថា អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន នៅ​ថ្ងៃ​ទី​១៦ ខែតុលា​ឆ្នាំ​២០១៩ ថា រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​ចំការមន ដើរតួនាទី​យ៉ាង​សំខាន់ ក្នុង​ការរួមចំណែក​បង្កើន​បរិមាណ​ផ្គត់ផ្គង់​ទឹក​ស្អាត ជូន​ប្រជាពលរដ្ឋ កាត់បន្ថយ​ការ​ចុះខ្សោយ​នៃ​សម្ពាធ​ទឹក​សម្រាប់​ប្រើប្រាស់ ត្រូវបាន​ដាក់​ដំណើរការ​ហើយ​។​

​លោក​អគ្គនាយក​បញ្ជាក់​ថា គម្រោង​សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​ចំការមន មាន​សមត្ថភាព​ផលិត​ទឹក​៥២,០០០​ម៉ែត្រគូប​ក្នុង​១​ថ្ងៃ ដែល​បាន​ការគាំទ្រ​ហិរញ្ញប្បទាន ពី​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍ (AFD) និង​ថវិកាបដិភាគ​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ សរុប​ប្រមាណ​២៥​លាន​ដុល្លារ​អាមេរិក ហើយ​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ម៉ៅការ​សាងសង់ VINCI (​វិន​ស៊ី​) របស់​ប្រទេស​បារាំង​។​

​បច្ចុប្បន្ន​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ កំពុង​ដំណើការ​រោងចក្រ​ផលិត​ទឹកស្អាត​ចំនួន​៣​ទីតាំង គឺ​រោងចក្រ​ផលិត​ទឹកស្អាត​និរោធ ដែល​មាន​សមត្ថភាព​ផលិត​ទឹក​បាន​២៦​ម៉ឺន​ម៉ែត្រគូប​ក្នុង​១​ថ្ងៃ​, រោងចក្រ​ផលិត​ទឹកស្អាត​ជ្រោយចង្វារ ផលិត​ទឹកស្អាត​បាន​១៤​ម៉ឺន​ម៉ែត្រគូប​ក្នុង​១​ថ្ងៃ និង​រោងចក្រ​ផលិត​ទឹកស្អាត​ភូមិ​ព្រែក ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ មាន​សមត្ថភាព​ផលិត​ទឹក​បាន​១៧​ម៉ឺន​ម៉ែត្រគូប​ក្នុង​១​ថ្ងៃ​។​

​ចាប់​ពី​ទី​១៦ ខែតុលា ឆ្នាំ​២០១៩ នេះ​តទៅ រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​ចំការមន ត្រូវបាន​ដាក់​ដំណើរការ​ទៀត​នោះ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ នឹង​អាច​ផលិត​ទឹកស្អាត​កើន​ឡើង​ជាង​៦២​ម៉ឺន​ម៉ែត្រគូប​ក្នុង​១​ថ្ងៃ ខណៈ​ដែល​តម្រូវ​ការប្រើ​ប្រាស់​ទឹក​មាន​ទំហំ​ច្រើនឡើង ដែល​នាំ​ឲ្យ​សម្ពាធ​ទឹក​ធ្លាក់ចុះ​ពិសេស​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជាយៗ​ក្រុង​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល