ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

ឯកឧត្តម​រដ្ឋមន្ត្រី​វេង សា​ខុន​បាន​ជួបពិភាក្សា​ការងារ​តាម​ប្រព័ន្ធ​Zoom​ជាមួយ​អង្គការ​ស្បៀង​និង​កសិកម្ម​នៃ​សហប្រជាជាតិ​(FAO)

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ វេលា​ម៉ោង ១៦:៣០ រសៀល​ថ្ងៃ​ពុធ​ទី​១៥ ខែ​កញ្ញា នេះ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​ជួបពិភាក្សា​ការងារ​តាម​ប្រព័ន្ធ Zoom ជាមួយ អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO) ពី​ទីស្នាក់ការ​ធំ​នៅ​ទីក្រុង​រូ​ម ប្រទេស​អី​តា​លី ដើម្បី​ធ្វើការ​ពិនិត្យ និង​វាយតម្លៃ​លើ​បេក្ខជន​ជា​នាយក​អង្គការ FAO ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​អាណត្តិ​ថ្មី​នេះ​។​

​ជា​កិច្ច​ចាប់ផ្តើម លោក Jongjin Kim ជំនួយការ​អគ្គនាយក​អង្គការ FAO ទទួលបន្ទុក​អ​ស៊ី និង​ប៉ាស៊ីហ្វិក បាន​ធ្វើ​កិច្ច​ស្វាគមន៍​ចំពោះ​សមាជិក​ទាំងអស់​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នាពេលនេះ និង​ជា​ពិសេស​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន ដែល​បាន​លះបង់​ពេលវេលា កំលាំងកាយ ចិត្ត ប្រាជ្ញា​ស្មារតី​ក្នុង​ការចូលរួម​សហកា​រ​ពេញលេញ​អនុវត្ត​គម្រោង​ដែល​ជា​ជំនួយ​ឧបត្ថម្ភ​របស់​អង្គការ FAO ផ្ទាល់ និង​សហ​ហិរញ្ញប្បទាន​ជា​មួយ​រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​នានា​ផងដែរ​។
​ជាក់ស្តែង​កន្លង​មក​កម្ពុជា​ទទួលបាន ៤៤​គម្រោង កំពុង​អនុវត្តន៍ ក្នុងតម្លៃ​ទឹកប្រាក់​ប្រមាណ​ជា​ជាង ៤៥​លាន​ដុល្លារ ហើយ​មាន​គម្រោង ៦​ទៀត កំពុង​រង់ចាំ​អនុវត្ត​ក្នុង​រង្វង់​ថវិកា​ជាង ៦៨​លាន​ដុល្លារ​។ ដោយឡែក កន្លងមក​មាន​គម្រោង​ចំនួន ១៥ ដោយ​ចំណាយ​ថវិកា​អស់​ចំនួន​ជាង ៧​លាន​ដុល្លារ ត្រូវបាន​បញ្ចប់​។

​លោក Kim សង្ឃឹមថា FAO នឹង​មាន​គម្រោង​ថ្មីៗ​បន្ថែម​ទៀត​សម្រាប់​កម្ពុជា ហើយ​លោក​ជឿជាក់​ថា​ក្រោម​កិច្ចសហការ​យ៉ាង​ល្អប្រសើរ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី FAO​នឹង​សម្រេច​បាន​នូវ​សមិទ្ធផល​ថ្មីៗ​បន្ថែម​ទៀត​ដែល​វា​នឹងចូលរួម​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​នា​ពេល​អនាគត​។

​លោក Kim បាន​ជម្រាបជូន​អង្គប្រជុំ​ថា​កម្មវត្ថុ​នៃ​កិច្ចប្រជុំ​នាពេលនេះ គឺ​ដើម្បី​ពិនិត្យ​ធ្វើការ​ជ្រើសរើស​នាយក​អង្គការ FAO ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្មី បន្ទាប់ពី​លោក Alexandre Huynh ត្រូវបាន​បញ្ចប់​អាណត្តិ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​អង្គការ FAO ដែល​បាន​ជួយ ឧបត្ថម្ភ គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​តាមរយ​:​គម្រោង​នានា​ក្នុង​គោលបំណង​ជួយ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ឲ្យមាន​ការរីកចម្រើន​។​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា​គម្រោង​គាំទ្រ​ដល់​ការអភិវឌ្ឍ​អនុវិស័យ​កសិកម្ម​មួយចំនួន​បាន​ទទួល​ការឧបត្ថម្ភ និង​គាំទ្រ​ដោយ​អង្គការ FAO កំពុង​ផ្តល់​ផ្លែផ្កា​គួរឲ្យកត់សម្គាល់ មិនតែប៉ុណ្ណោះ​គម្រោង​ទាំងនោះ​បាន​ជួយ​ជំរុញ កែលម្អ បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ទំនើប​ដល់​កសិករ ដែល​នេះ​គឺ​ជា​ទុន ឬ​ជា​គ្រឹះ​យ៉ាង​រឹងមាំ​ក្នុង​ការពង្រឹង និង​ពង្រីក​សមត្ថភាព​ផលិត ធានា​បាន​ទាំង​បរិមាណ និង​គុណភាព​ឆ្លើយតប​ទៅ​នឹង​បរិបទ​ទីផ្សារសេរី ការប្រកួតប្រជែង ការប្រែប្រួល​អាកាសធាតុ បរិយាប័​ន និង​នវានុវត្តន៍ និង​ជា​ពិសេស​ក្នុង និង​ក្រោយ​បរិបទ​នៃ​ការរីក​រាលដាល​ជំងឺ​ឆ្លងកូវី​ដ​-១៩​។ ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី តាមរយ​:​កិច្ចប្រជុំ​នេះ​បាន​ស្នើសុំ​ឲ្យ​អង្គការ FAO ពិនិត្យ​លទ្ធភាព​ជួយឧបត្ថម្ភ គាំទ្រ​គម្រោង​ថ្មីៗ​បន្ថែម​ទៀត​សម្រាប់​អាណត្តី​ថ្មី​នេះ​ដើម្បី​រួមគ្នា​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​ដែល​កសិករ អ្នក​ផលិត សហគមន៍ និង​វិស័យ​ឯកជន​កំពុង​ជួបប្រទះ ធ្វើ​យ៉ាងណា​ដើម្បី​កែលម្អ និង​ធ្វើ​បច្ចុប្បន្នភាព ឬ​តម្រង់​ទិស​លើ​ការអុវត្ត​គោលនយោបាយ និង​ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ ២០១៩-២០២៣ ដោយ​ត្រូវ​បន្ត​ជំរុញ និង​គាំទ្រ​យ៉ាង​ពេញលេញ​ការធ្វើ​ទំនើបកម្ម​កសិកម្ម ការងារ​ផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​បច្ចេកទេស​ទំនើប ការលើកកម្ពស់​ខ្សែ​ច្រវាក់​តម្លៃបន្ថែម ការកសាង​ហេដ្ថារចនាសម្ព័ន្ធ​គាំទ្រ​លើ​ការ​កែច្នៃ​កសិផ​ល ការ​វេច​ខ្ចប់ ធានា​បាន​គុណភាព សុវត្ថិភាព និង​ស្តង់ដារ ជាពិសេស​លើកកម្ពស់​ការប្រកួតប្រជែង​ទាំង​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​ការនាំចេញ​។​ដោយឡែក ចំពោះ​នាយក​អង្គការ​ថ្មី​លោកស្រី​ជា​ជនជាតិ​អូស្ត្រាលី ដែល​នឹង​មក​បំពេញបេសកកម្ម​នៅ​កម្ពុជា​សម្រាប់​រយ​:​ពេល ៥​ឆ្នាំ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្វាគមន៍ ដោយសារ​លោក​ស្រី​មាន បទពិសោធន៍​ខ្ពស់​ជា​អ្នកដឹកនាំ និង​គ្រប់គ្រង ដែល​លោកស្រី​ទទួលបាន​ពី​បណ្តា​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក ហើយ​ប្រាកដ​ណាស់​ថា​លោក​ស្រី​នឹង​ជួយ​ពង្រឹង និង​ពង្រីក​កិច្ច​សហការ​ឲ្យ​កាន់ តែ​រឹងមាំ​រវាង​ភាគី​ទាំងពីរ នឹង​ទទួល​បាន​សមិទ្ធផល​ថ្មីៗ​បន្ថែម​ទៀត​សម្រាប់​ប្រជាជន ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​នា​ពេលអនាគត ហើយ​ក្រសួង​នឹង​រង់ចាំ​ផ្តល់​កិច្ចសហការ​ឲ្យអស់​ពី​លទ្ធភាព​ធ្វើយ៉ាងណា​ឲ្យ​ការអនុវត្ត​គម្រោង​ដែល​ជា​ជំនួយ​របស់​អង្គការ​FOA​សម្រេច​ទទួលបាន​លទ្ធ​ផល​ល្អប្រសើរ​ទុកជា​ប្រយោជន៍​ដល់​ប្រជា​កសិករ​កម្ពុជា​៕​សហការី​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល