ទាន់ហេតុការណ៍
ឯកឧត្តម Marco Rubio រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ហ​រដ្ឋ​អាម៉េរិក បានចេញ​សេចក្តីថ្លែងការណ៍​ស្វាគមន៍​ចំពោះ​សេចក្តីប្រកាស​របស់​ប្រទេស​កម្ពុជា និង​ថៃ បន្ទាប់​ពី​ការឈាន​ដល់​បទ​ឈប់​បាញ់​ - ឯកឧត្តម​បណ្ឌិត សួន រិនឌី និង​លោកជំទាវ បាន​អញ្ជើញ​ចែក​អំណោយ​ជូន​ជនភៀសសឹក ចំនួន ១២០០​គ្រួសារ នៅ​ខេត្ត​ពោធិ៍សាត់ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ - កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ ១៣​នាក់ បាន​ជា​បន្តបន្ទាប់​ - ប្រជាពលរដ្ឋ​ឃុំ​សំបួរ ស្រុក​ល្វាឯម ទទួលបាន​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ចំនួន ២,៧៦៣​បណ្ណ​ ​នា​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ - លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​
0

មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច​៖ អ្នកផ្តល់​មុខរបរ និង​ជនពិការ​ផ្ទាល់ ត្រូវ​ផ្តល់ និង​ជ្រើសរើស​ជំនាញ​ឲ្យស្រប​ប្រភេទ​ពិការភាព​រប​ស់​ខ្លួន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)៖ មន្ត្រីជាន់ខ្ពស់ នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ផ្តល់​អនុសាសន៍​ថា អ្នកផ្តល់​មុខរបរ​បង្ហាត់បង្រៀន ជា​ពិសេស​ជន​មាន​ពិការភាព ត្រូវ​ផ្តល់ និង​ជ្រើសរើស​មុខរបរ និង​ជំនាញ​ឱ្យ​សមស្រប​ទៅនឹង​ប្រភេទ​ពិការភាព​របស់​ខ្លួន​។​

​ការផ្តល់​អនុសាសន៍​នេះ ធ្វើឡើង​ក្រោយ​សង្កេតឃើញថា ការងារ និង​មុខរបរ​សម្រាប់​ជន​មាន​ពិការភាព ត្រូវបាន​យកចិត្តទុកដាក់ និង​បាន​ជោគជ័យ​គួរឱ្យ​កត់សម្គាល់ ប៉ុន្តែ​មុខរបរ និង​ជំនាញ ឬ​ប្រភេទ​ការងារ​ខ្លះ មិន​ស៊ីសង្វាក់​គ្នា​ទៅ​នឹង​ស្ថានភាព​របស់​ជនពិការ​នាំ​ឱ្យ​ការផ្តល់ និង​ការទទួល​ការងារ ឬ​មុខរបរ​ខ្លះ​ជួប​ឧបសគ្គ​។ អ្នកពាក់ព័ន្ធ​ទាំងឡាយ គប្បី​គិតគូរ​ធ្វើ​ឱ្យ​យ៉ាងណា ឱ្យ​ជន​មាន​ពិការភាព​បង្កើត​មុខរបរ​ដោយ​ខ្លួនឯង ជាពិសេស​មុខរបរ​ដែល​នៅនឹងកន្លែង ឬ​មុខរបរ​ដែល​មិនសូវ​ចាំបាច់​ធ្វើដំណើរ​ឆ្ងាយ ព្រោះ​មុខរបរ​បែបនេះ អាច​ផ្តល់​លទ្ធភាព​ឱ្យ​ជន​មាន​ពិការភាព អាច​បត់បែន​ទៅតាម​ស្ថានភាព​របស់​ពួកគាត់​បាន​ដោយ​ស្រួល​ជាង ហើយក៏​មិន​ប៉ះពាល់​ស្ថាប័ន ឬ​បុគ្គល​ណា​ផ្សេង​។​

​នេះ​ជា​ការលើកឡើង​របស់​លោក ញ៉ឹក វណ្ណា​រ៉ា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា តំណាង​លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នៅក្នុង សិក្ខាសាលា និង​វេទិកា​ពិគ្រោះ​យោបល់​ស្ដីពី បញ្ហា​ប្រឈម​រវាង​អ្នកទទួល និង​អ្នកផ្ដល់​សេវា​ការងារ​ដល់​យុវជន​មាន​ពិការភាព​នៅក្នុង​ប្រទេស​កម្ពុជា រៀបចំ​នៅ​ឯ​សណ្ឋាគារ​ភ្នំពេញ នា​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៩​។​

​លោក ញ៉ឹក វណ្ណា​រ៉ា បានបញ្ជាក់​ដូច្នេះ​ថា «​ដើម្បី​ចៀសវាង​ពិបាក​ក្នុង​ការស្វែងរក​ការងារ​ធ្វើ ហើយ​ក៏​ដើម្បី​ងាយស្រួល​ដល់​ស្ថាប័ន​ជា​អ្នក​ផ្តល់​ការងារ​ជូន​ផង អ្នកពាក់ព័ន្ធ​ទាំងឡាយ គឺ​ទាំង​អ្នកផ្តល់ មុខរបរ និង ផ្តល់​ជំនាញ គប្បី​ផ្តល់​ឱ្យ​សមស្រប​ទៅនឹង​ស្ថានភាព​របស់​ជន​មាន​ពិការភាព ចំណែក​ជន​មាន​ពិការភាព មុន​នឹង​សម្រេច​ចិត្ត​ជ្រើស​សិក្សា​ចាប់​យក​មុខជំនាញ​ណាមួយ គប្បី ពិចារណា​ដល់​ស្ថានភាព​របស់​ខ្លួន ពោល​គឺ​ត្រូវ​ជ្រើសរើស​មុខរបរ ឬ​ជំនាញ​ណា​ដែល​សមស្រប​ទៅនឹង​ប្រភេទ​ពិការភាព​របស់​ខ្លួន​»​។​

​នៅ​ទូទាំង​ប្រទេស​កម្ពុជា មាន​ជន​មាន​ពិការភាព​ប្រមាណ​ជា​ជាង ៥២ ម៉ឺន​នាក់ ហើយ​តាមរយៈ​ការអនុវត្ត​ប្រព័ន្ធ​ការងារ​សម្រាប់​ជន​មាន​ពិការភាព ឬ​ច្បាប់​ស្តីពី​កិច្ចការពារ និង លើកកម្ពស់​សិទ្ធិ​ជនពិការ គ្រាន់​តែ​កាលពី​ឆ្នាំ ២០១៨ កន្លងទៅ ជន​មាន​ពិការភាព​ប្រមាណ​ជា ៥.០០០ នាក់ ត្រូវបាន​ជ្រើសរើស​ចូល​បម្រើ​ការងារ​នៅតាម​ក្រសួង​ស្ថាប័ន​រដ្ឋ និង ឯកជន ហើយ​ត្រូវបាន​មើលឃើញថា ជន​មាន​ពិការភាព នៅ​មាន​សក្តានុពល​ច្រើន​ទៀត​ក្នុង​ការចូលរួម​ក្នុង​វិស័យ​ផ្សេងៗ ជាពិសេស​ក្នុង​ផ្នែក​កសាង​សេដ្ឋកិច្ច​គ្រួសារ​។​

​លោក យៀប ម៉ាលី​ណូ ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​ជនពិការ​បាន​លើកឡើង​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ វិស័យ​ពិការភាព​នៅ​កម្ពុជា មាន​សន្ទុះ គួរឱ្យកត់សម្គាល់ ហើយ វិស័យ​ពិការភាព​នៅ​កម្ពុជា មាន​ភាព​លេចធ្លោ​ជាង​បណ្តា​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់ ហើយ​មាន​ប្រទេស​ខ្លះ​បាន និង កំពុង​រៀនសូត្រ​ពី​កម្ពុជា ដូច​ជា​ឧបករណ៍​វាយតម្លៃ​ពិការភាព និង​ច្បាប់​ការងារ​ជន​មាន​ពិការភាព​ជាដើម​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល