ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

សមាគម​រាជសីហ៍ សាខា​ខេត្ត​តាកែវ បាន​នាំយក​កូន​ឈើប្រណិត ចំនួន​៣៤០​ដើម ដាំ នៅ​វត្ត​បា​ណានុ​គ្រោះ និង វត្ត​ជើង​គួន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​តាកែវ​៖ ដោយ​មាន​ការណែនាំ​ពី លោក ស៊ូ​ម សារឿ​ន ប្រធាន​សមាគម​រាជសីហ៍ ថ្ងៃអាទិត្យ ទី​១៩ ខែ​កញ្ញា ឆ្នាំ ២០២១ លោក ទេព វណ្ណ​ហេង ប្រធាន​សាខា​ខេត្តតាកែវ ចូលរួម​ដោយ លោក ថាំង ប៊ុន​សុង អនុប្រធាន​ចលនា​អប់រំ​ផ្សព្វផ្សាយ និង​សមាជិក​រាជសីហ៍ ព្រមទាំង ព្រះគ្រូ​ចៅអធិការ អាជ្ញាធរ​មូលដ្ឋាន លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស បានរួម​គ្នា​ដាំ​កូនឈេ​ី​ប្រណិត​ចំនួន​២៤០​ដេ​ី​ម ក្នុង​បរិវេណ​វត្ត​បា​ណានុ​គ្រោះ ស្ថិតនៅ​ភូមិ​ប៉ា​ណា ឃុំ​សិង្ហ ស្រុក​សំរោង និង​ចំនួន​១០០​ដើម នៅ​វត្ត​ធម្ម​ធារ ហៅ​ជើង​គួន ស្ថិតក្នុង​ឃុំ​ជើង​គួន ស្រុក​សំរោង ខេត្តតាកែវ​។​

​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល ព្រះគ្រូ សុខ សែន ព្រះចៅអធិការ​វត្ត បា​ណានុ​គ្រោះ និង ព្រះ​ភិក្ខុ​កុសល​ធម្មោ ស៊ន កុសល ព្រះចៅអធិការ​ស្តីទី វត្ត​ធម្ម​ធា​រ ហៅ​ជើង​គួន ព្រមទាំង លោក​ប្រធាន​សាខា​ខេត្ត បាន​ថ្លែងអំណរគុណ​ដល់ អាជ្ញាធរ​មូលដ្ឋាន លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ដែល​បាន​ចូលរួម​ដាំ និង​ផ្តាំផ្ញេ​ី​ដល់​ប្អូនៗ​រួម​គ្នា​ថែទាំ ទុក​ជា​មរតក​សម្រាប់​ក្មេងជំនាន់ក្រោយ ។

​នៅ​ចុងបញ្ចប់​នៃ​ពិធី ព្រះគ្រូ​ចៅអធិកា​រទាំង​២​វត្ត​ក៏​បាន​ថ្លែងអំណរគុណ​ដល់ ឯកឧត្តម​ប្រធាន​សមាគម និង​ថ្នាក់ដឹកនាំ ព្រមទាំង​សមាជិក សមាជិកា សមាគម​រាជសីហ៍ ដែល​បាន​ចាត់តាំង សមាគម​រាជសីហ៍​សាខា​ខេត្ត​តាកែវ ចូលរួម​ដាំដេី​ម​ឈេ​ី​នៅ​វត្ត​របស់​ព្រះអង្គ​ទាំង​ទ្វេ​។​

​សូមបញ្ជាក់​ថា លោក ទេព វណ្ណ​ហេង ប្រធាន​សមាគម​រាជសីហ៍​សាខា​ខេត្ត​តាកែវ ទោះបី​លោក​ជា​ជនពិការ តែ​លោក​តែង​សកម្ម​ដឹកនាំ​សមាជិក ចុះ​ដាំ​ដើមឈើ​ជាច្រើន​រយ​ដើម​តាម​វត្ត សាលារៀន ចុះ​សំណេះសំណាល សួរសុខទុក្ខ ផ្តល់​ជំនួយ​សង្គ្រោះ​ជូន​ជនក្រីក្រ ជនរងគ្រោះ​ផ្សេងៗ សង់ផ្ទះ​ជូន​ជនក្រីក្រ ធ្វើបុណ្យ ដាក់​ទាន ប្រគេន​ទេយ្យវត្ថុ​ជូន​ព្រះសង្ឃ​ជាច្រើន​វត្ត ក្នុង​មូលដ្ឋាន​ខេត្តតាកែវ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល