ទាន់ហេតុការណ៍
សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី​៖ រាជរដ្ឋាភិបាល​តែងតែ​ចាត់ទុក «​ការវិនិយោគ​លើ​វិស័យ​អប់រំ ជា​ការវិនិយោគ​លើ​អនាគត​របស់​ប្រទេសជាតិ​» - វិទ្យាល័យ ហ៊ុន សែន ពាម​កោះ​ស្នា រៀបចំ​ពិធី​ចែក​ប័ណ្ណសរសើរ​លើកទឹកចិត្ត​ដល់​សិស្ស​ពូកែ ក្នុងឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៦-២០២៧ - វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ
0

​លោក វង សូ​ត​៖ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​ដល់​វិវត្តជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សុីវិល​ឲ្យបាន​ទាន់វេលា​និង​ឆាប់រហ័ស​បំផុត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កែប​)៖ ដើម្បី​មាន​មូលដ្ឋាន​ជា​គន្កឹះ​ក្នុង​ការដោះស្រាយ​និង​លើក​ជា​ផែនការ​យុទ្ធសាស្ត្រ​ឲ្យបាន​ជាក់លាក់ ក្នុងទិសដៅ​ជំរុញ​ការងារ ប​.​ជ​.​ស ពិសេស​អាច​ធានា​និរន្តរភាព​ក្នុង​ការផ្តល់​សេវា​ប្រកបដោយ​ប្រសិទ្ធភាព និង​ភាព​ស័ក្តិ​សិទ្ធ យើង​ត្រូវ​បែងចែក​ជូន​ប័ណ្ណសមាជិក ប​.​ស​.​ស ជូន​និវ​ត្ត​ជន​ឲ្យបាន​ទាន់​ពេលវេលា និង​ឆាប់រហ័ស​បំផុត​។​

​ការ​ថ្លែង​បែបនេះ ជា​ប្រសាសន៍​របស់ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​រយៈពេល​៩​ខែ និង​ទិសដៅ​អនុវត្ត​បន្ត​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម​របស់​មន្ត្រីរាជកា​រសីុ​វិល នៅ​ខេត្ត​កែប នៅ​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​សាលាខេត្ត ដោយ​ពិធី​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ផងដែរ​។​

​លោក វង សូ​ត បាន​បញ្ជាក់ទៀតថា ក្នុង​រយៈពេល​កន្លងមក​យើង​ពិនិត្យ​ឃើញថា ប​.​ជ​.​ស បាន​យកចិត្តទុកដាក់​ក្នុង​ការបម្រើ​របប​សន្តិ​សុខ​សង្គម​ជូន​សិទ្ធិវន្ត​យ៉ាង​ល្អប្រសើរ ដោយ​ក្នុង​នោះ​បាន​ពង្រឹង​និង​អភិវឌ្ឍ​ការបម្រើ​សេវា​របប​សន្តិ​សុខ​សង្គម​សម្រាប់​មន្ត្រីរាជការ​សុីវិល​តាម​ប្រព័ន្ធ​ធនាគារ និង​បាន​សហការ​យ៉ាង​យកចិត្តទុកដាក់​ជាមួយ ប​.​ស​.​ស ក្នុង​ការចែកជូន​ប័ណ្ណ​សមាជិក ប​.​ស​.​ស ជូន​ដល់​និវត្ត​ជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សី​ុ​វិល នៅ​ទូទាំង​២៥ រាជធានី ខេត្ត​។​

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី ក៏​បាន​ជំរុញ​ទិសដៅ​ផ្តោតលើ​ចំណុច​សំខាន់​មួួយចំនួន ដូច​ជា​ពង្រឹង​ការអនុវត្ត​នីតិវិធី​នៃ​ការដាក់​មន្ត្រីរាជកា​រសីុ​វិល​ឲ្យចូល​និវត្តន៍ ឬ​បាត់បង់​សម្បទា​វិជ្ជាជីវៈ និង​ការបើក​ផ្តល់ប្រាក់​របប​សន្តិសុខ​សង្គម​ជូន​សិទ្ធិវន្ត​ឲ្យបាន​ទាន់​ពេលវេលា​ក្នុង​មួយ​ខែ​ពីរដង ដោយ​ស្មារតី​ទទួលខុសត្រូវ ហើយ​ពង្រឹង​យន្តការ​នៃ​ការផ្ទេរសិទ្ធិ​ជូន​និវត្តជន​និង​ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ ដែល​មាន​ជំងឺ និង​ចាស់ជរា ដែល​មិន​អាច​ទៅ​បើកប្រាក់​សោធន​ប្រចាំខែ​តាម​ធនាគារ​នៅ​រាជធានី ខេត្ត ឲ្យមាន​ប្រសិទ្ធភាព​។​

​ត្រូវ​ពន្លឿ​ននីតិវិធី នៃ​ការរៀបចំ​ប្រាក់​របប​សន្តិសុខ​សង្គម​សម្រាប់​និវត្ត​ជន និង​ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ ដែល​ទទួលមរណភាព និង​ត្រួតពិនិត្យ​លើ​ការបើកប្រាក់​សោធន​ប្រចាំខែ​ដែល​នៅសល់​ក្នុង​គណនី​របស់​សព​និវត្ត​ជន និង​សព​ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ​ជូន​គ្រួសារ​សព​ឲ្យបាន​ឆាប់រហ័ស​បំផុត​តាម​អ្វី​ដែល​អាច​ធ្វើបាន​។​

​ត្រូវ​ពង្រឹង​ការគ្រប់គ្រង​ទិន្នន័យ​និវត្តជន​និង​ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ និង​កម្មករ​ក្នុងបន្ទុក​នៅតាម​រាជធានី​ខេត្ត​ឲ្យបាន​ច្បាស់លាស់ ដោយ​សហការ​ជាមួយ​មន្ទីរ ស​.​អ​.​យ ។​ត្រូវ​ត្រួតពិនិត្យ​ឡើងវិញ​លើ​តាវកាលិក​គ្រោះថ្នាក់​ការងារ​តាវកាលិក មាតុ​ភាព និង​តាវកាលិក​មរណភាព​សម្រាប់​មន្ត្រី​រាជកា​រសីុ​វិល​ដែល​ពុំទាន់​បាន​អនុវត្ត​។​ត្រូវ​សិក្សា​រៀបចំ​ផែនការ​ជាក់លាក់​ក្នុង​ការដំឡើង​ប្រាក់​សោធន​ដោយ​មាន​យន្តការ​ត្រឹមត្រូវ ពោល​គឺ​ត្រូវមាន​ទស្សនវិស័យ​វែងឆ្ងាយ ដើម្បី​ឲ្យប្រាក់​សោធន​ខ្ពស់ និង​ទាប​អាច​ខិត​ជិត​គ្នា​បាន​។​ត្រូវ​បន្ត​សហការ​ដោយ​យកចិត្តទុកដាក់​ជាមួយ ប​.​ស​.​ស ក្នុង​ការចែកជូន​ប័ណ្ណសមាជិក​នេះ ជូន​ដល់​និវត្ត​ជន និង​ជន​បាត់បង់​សម្បទា វិជ្ជាជីវៈ ដែលជា​អតីត​មន្ត្រីរាជការ​សី​ុ​វិល​ឲ្យ​បាន​ទាន់ពេលវេលា និង​ឆាប់រហ័ស​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល