ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

ក្រោយ​មាន​ការរិះគន់ លោក ហួត សីហា មេ​ប៉ុស្តិ៍​សំរោង​ធំ​បាន​ថា​ប្រព្រឹត្ត​អំពើ​ខុស​និតិ​វិធី​ច្បាប់​ពេលនេះ ស្នងការ​នគរបាល​ជាតិ​ខេត្ត​កណ្ដាល​បាន​ចេញ​សេចក្ដីបំភ្លឺ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​កណ្ដាល ៖ ក្រោយ​មាន​ការផ្យាយ​ព័ត៍មាន​ថា លោក ហួត សីហា មេ​ប៉ុស្តិ៍​សំរោង​ធំ​បាន​ប្រព្រឹត្ត​អំពើ​ខុស​និតិ​វិធី​ច្បាប់​ពេលនេះ ស្នងការ​នគរបាល​ជាតិ​ខេត្ត​កណ្ដាល​បាន​ចេញ​សេចក្ដីបំភ្លឺ​ដោយ​មានន័យ​ដូចខាងក្រោម ៖
​ក្រោម​ការបញ្ជា​ដឹកនាំ​ដោយ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល មាន​កិត្តិយស​សូម​បំភ្លឺ​ឆ្លើយតប​បណ្តាញសារព័ត៌មាន រស្មី​ស្ទឹងត្រង់ និង​បណ្តាញសារព័ត៌មាន​មួយចំនួនទៀត ដែល​បាន​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់ មាន​ខ្លឹមសារ​ចំណងជើង​ថា ៖ មហាជន​រង់ចាំ​មើល​ថា តើ​វាសនា​របស់​លោក ហួត សីហា មេ​ប៉ុស្តិ៍​សំរោង​ធំ មាន​វាសនា​ទៅជា​យ៉ាងណា​? ដែល​បាន​ចាប់​ករណី​គ្រឿងញៀន​ទៅ​លើ​យុវជន​៣​នាក់ នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២១ កន្លងមកនេះ នៅ​ចំណុច​ភូមិ​ព្រែក​តាកែវ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ដោយ​ជំរិត​ទារប្រាក់​ពី​យុវជន​ទាំង​បី​នាក់​នោះ ចំនួន 3500$ ជា​ថ្នូរ​នឹង​ការដោះលែង​។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន​ខាងលើ លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​ចាត់​ឲ្យ​ការិយាល័យ​បុគ្គលិក​ចុះ​ស្រាវជ្រាវ​ករណី​ខាងលើ​។​

​បន្ទាប់​ពី​ការិយាល័យ​បុគ្គលិក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ចុះ​ស្រាវជ្រាវ​និង​សួរ​នាំ​បានឲ្យដឹងថា លោក​វរសេនីយ៍ត្រី ហួត សីហា នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលសំ​រោង​ធំ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ បាន​អនុវត្ត​ខុស​នីតិវិធី​។

​បច្ចុប្បន្ន លោក​វរសេនីយ៍ត្រី ហួត សីហា កំពុង​អនុវត្ត​វិន័យ និង​សួរនាំ​បន្ថែម នៅ​ការិយាល័យ​បុគ្គលិក រង់ចាំ​ការសម្រេច​ពី​គណៈ​ស្នងការ និង​ធ្វើ​របាយការណ៍​សុំ​គោលការណ៍​បន្ថែម​ទៅ​ថ្នាក់​ជាតិ ដើម្បី​ពិនិត្យ​សម្រេច​ដ៏​ខ្ពង់ខ្ពស់​។​

​អាស្រ័យហេតុនេះ សូម​សាធារណ​ជន និង​បណ្តាញសារព័ត៌មាន មេត្តា​ជ្រាប​ជា​ព័ត៌មាន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល