ទាន់ហេតុការណ៍
សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី​៖ រាជរដ្ឋាភិបាល​តែងតែ​ចាត់ទុក «​ការវិនិយោគ​លើ​វិស័យ​អប់រំ ជា​ការវិនិយោគ​លើ​អនាគត​របស់​ប្រទេសជាតិ​» - វិទ្យាល័យ ហ៊ុន សែន ពាម​កោះ​ស្នា រៀបចំ​ពិធី​ចែក​ប័ណ្ណសរសើរ​លើកទឹកចិត្ត​ដល់​សិស្ស​ពូកែ ក្នុងឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៦-២០២៧ - វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូល​ជួប​ជូនពរ និង​ពិភាក្សា​ការងារ​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៩​នេះ ក្នុង​ដំណើរ​អញ្ជើញ​ចូលរួម​ពិធី​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​ឥណ្ឌូនេស៊ីរ​បស់ ឯកឧត្តម ចូកូ វី​ដូ​ដូ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលជួប​ជូនពរ និង​ពិភាក្សា​ការងារ​ដោយ​ផ្ទាល់​ជាមួយ​ឯកឧត្តម ចូកូ វី​ដូ​ដូ (Joko Widodo) ប្រធានាធិបតី​ឥណ្ឌូនេស៊ី​។

​ជា​កិច្ច​ចាប់ផ្តើម​នៃ​ជំនួប​នោះ ឯកឧត្តម ប្រធានាធិបតី​ឥណ្ឌូនេស៊ី បាន​ថ្លែងអំណរគុណ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​ឯកឧត្តម​។ ឯកឧត្តម ក៏​បាន​អរគុណ​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ជំរុញ​កិច្ចសហការ​ទ្វេភាគី​ដ៏​រឹងមាំ​រវាង​ឥណ្ឌូនេស៊ី និង​កម្ពុជា​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ ឯកឧត្តម​ប្រធានាធិបតី ដែល​បាន​អញ្ជើញ​សម្តេច និង​គណៈប្រតិភូ​ចូលរួម​ក្នុង​ពិធី ហើយ​សម្តេច​ពិតជា​រីករាយ​ក្នុង​ការចូលរួម​ពិធី​ដ៏​សែន​មាន​អត្ថន័យ​មួយ​នេះ​។​

​សម្តេច​តេជោ​ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​នាំយក​នូវ​ព្រះរាជបន្ទូល​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​របស់​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហនុ ជាទី​គោរព​សក្តារៈដ៏​ខ្ពង់ខ្ពស់ ជូន​ឯកឧត្តម​ប្រធានាធិបតី​ផងដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​ក្តីសង្ឃឹម​ថា​ក្នុង​អាណត្តិ​ថ្មី​នេះ ឯកឧត្តម​ប្រធានាធិបតី​នឹង​រក​ពេលវេលា​សមស្រប​ទៅ​ទស្សនកិច្ច​នៅ​កម្ពុជា ខណៈ​ដែល​អតីត​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ចំនួន​៤​រូប​មក​ហើយ​បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។​

​នៅក្នុង​ជំនួប​នេះ​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​លើក​ពី​បញ្ហា​របស់​ទីម័​រដែ​លចង់​ក្លាយ​ជា​សមាជិក​អាស៊ាន​ផងដែរ​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បង្ហាញ​ក្តីសង្ឃឹម​ថា ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​នឹង​សម្រេច​ពី​ការចង់​ក្លាយ​ជា​សមាជិក​អាស៊ាន​របស់​ប្រទេស​ទីម័​រខាង​កើត នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នា​ទីក្រុង​បាងកក នៅ​ចុងឆ្នាំ​នេះ​។

​សម្តេច​តេជោ បាន​ថ្លែងថា ប្រទេស​ទីម័​រខាង​កើត បាន​ខិតខំ​គ្រប់​លទ្ធភាព​ដើម្បី​ក្លាយ​ជា​សមាជិក​អាស៊ាន ជា​ពិសេស​បាន​បើក​ស្ថានទូត​នៅ​ប្រទេស​ទាំង​១០ នៃ​សមាជិក​អាស៊ាន​។ សម្តេច​តេជោ​សង្ឃឹមថា ឯកឧត្តម​ប្រធានាធិបតី​នឹង​គាំទ្រ​ប្រទេស​ទី​ម័រជា​សមាជិក​របស់​អាស៊ាន​។

​ឯកឧត្តម​ប្រធានាធិបតី​ឥណ្ឌូនេស៊ី គាំទ្រ​ការលើកឡើង​របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ការអនុញ្ញាត​ឱ្យ​ទីម័​រក្លាយ​ជា​សមាជិក​ទី​១១ របស់​អាស៊ាន ហើយ​ឥណ្ឌូនេស៊ី​គាំទ្រ​ប្រទេស​ទី​ម័រ​។ ឯកឧត្តម ប្រធានាធិបតី បាន​លើកឡើង​ថា ជា​រឿង​ដ៏​សម្រាប់​ការអនុញ្ញាត​ឱ្យ​ទីម័​រក្លាយ​ជា​សមាជិក​អាស៊ា​ន​។​

​សម្រាប់​បញ្ហា​ទំនាក់ទំនង​ទ្វេភាគី​វិញ ឯកឧត្តម​ប្រធានាធិបតី បាន​មើលឃើញ​មានការ​វិវឌ្ឍន៍​យ៉ាង​ល្អប្រសើរ​។ ដូចជា​វិស័យ​សុខាភិបាល​ប្រទេស​ទាំង​ពីរ​មានការ​វិនិយោគ​រួម​គ្នា ហើយ​វិស័យ​ដឹកជញ្ជូន​វិញ​ប្រទេស​ទាំង​ពីរ​មាន​ការហោះហើរ​ត្រង់​ជាមួយ​គ្នា​ផង​ដែរ​។ ប៉ុន្តែ​ឯកឧត្តម​មើលឃើញថា នៅ​មាន​វិស័យ​ជាច្រើន​ទៀត​ដែល​មាន​សក្តានុពល​ហើយ​ត្រូវ​យកចិត្តទុកដាក់​បន្ថែ​ម​ដូច​ជា​ការដឹកជញ្ជូន​ផ្លូវដែក និង​តាម​ផ្លូវទឹក​ជាដើម​។​

​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៩​នេះ ឯកឧត្តម​ប្រធានាធិបតី ចូកូ វី​ដូ​ដូ នឹង​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​របស់​ឥណ្ឌូនេស៊ី សម្រាប់​អាណត្តិ​ទី​២​របស់​លោក​ពី​ឆ្នាំ​២០១៩ ដល់ ២០២៤ បន្ទាប់​ពី ឯកឧត្តម​បាន​ឈ្នះឆ្នោត​កាលពី​ខែ​មេសា កន្លងទៅនេះ​។​

​ពិធី​ចូលកាន់​តំណែង​របស់​ឯកឧត្តម​ត្រូវបាន​ប្រារព្ធធ្វើឡើង​យ៉ាងអ​ធឹ​កអធម​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន និង​មេដឹកនាំ​ប្រទេស​ជា​មិត្ត​មួយចំនួនទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល