ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​! - រដ្ឋបាល​ខេត្ត​កំពង់ចាម រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២១ អាណត្តិ​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត
0

ព័ត៏មាន​លម្អិត​និង​ជាក់លាក់រ​បស់​សមត្ថកិច្ច​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​កៀនស្វាយ​ជុំវិញ​រឿង​អង្គភាព​អ្នក​សារព័ត៏មាន​មួយចំនួន​ដែល​បានផ្សា​យ​បំផ្លើសពីកា​រពិត​!!!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

✍️​នៅ​ថ្ងៃ​សុក្រ ២​កើត ខែ​ភទ្របទ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែ​កញ្ញា ឆ្នាំ​២០២១
•​ស្ដីពី ករណី​៖ អំពើ​លួច​(​ទូរ​សព្ទ័​)
•​កើតហេតុ​ថ្ងៃទី​០៨.១០.២០២១ វេលា​ម៉ោង ១៤​និង​៣០​នាទី​
•​ចំណុចកើតហេតុៈ ស្ថិត​ក្នុង​ផ្ទះ​ជនរងគ្រោះ​ភូមិ​អង្គរជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។​

​ជនរងគ្រោះ​ម្នាក់​ប្រុស ឈ្មោះ​ស៊ុន ឡេង ភេទ​ប្រុស អាយុ ៥០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​អាវុធហត្ថ មាន​ទីលំនៅ​ភូមិ​អង្គរជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។​

​ចំណែក​ជនសង្ស័យ​មាន​គ្នា​០២​នាក់ ៖
១/​ឈ្មោះ​ចាន់ ធី ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ (​អ្នក​ចូល​លួច​សំភា​រះ​)(​ឃាត់ខ្លួន​)​។​
២/​ឈ្មោះ​ពៅ ឃី ហៅ​ស្រី​ម៉ៅ​ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មុខរបរ មិន​ពិត សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​)​។​

​ក្នុងនោះ សំភារៈ​ដែល​បាត់បង់​រួមមាន ៖ ១/​ទូរស័ព្ទ ១​គ្រឿង ម៉ាក់​Iphone ១១Pro​ពណ៌​ស​។​
​វត្ថុតាង​ចាប់​យក​រួមមានៈ​
១/​ទូរស័ព្ទដៃ​មួយ​គ្រឿង​ម៉ាក់​IPhone 11pro​ពណ៌​ស​
IMEI​ទី​១.356574105717338
IMEI​ទី​២.356574105654339 ប្រើ​ស៊ីម​កាត​លេខ​090435343(​ជា​របស់​ជនរងគ្រោះ​)​។​
២/​ទូរស័ព្ទដៃ​មួយ​គ្រឿង​ម៉ក់ OPPO ពណ៌​ខៀវ​(​ខូច​) ។​
៣/​ទូរស័ព្ទដៃ​មួយ​គ្រឿង​ម៉ាក់​NOKIA​ពណ៌​ខៀវ​(​ខូច​)​។​
៤/​កាបូបស្ពាយ​ចំនួន​មួយ​ពណ៌​ខៀវ​ម៉ាក់​Supreme​។​

​តាម​សេចក្តីរាយការណ៍​អោយដឹងថា នៅ​ថ្ងៃ​ទី​០៨ ខែ​១០ ឆ្នាំ​២០២១ វេលា​ម៉ោង​១៤​និង​៣០​នាទី ឈ្មោះ ចាន់ ធី ភេទ​ប្រុស រួម​ជាមួយ​ឈ្មោះ​ពៅ ឃី ហៅ​ស្រី​ម៉ៅ ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ បាន​ជួល​ផាស់​ស្អាប់​របស់​ឈ្មោះ ម៉ម ស៊ីថន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ជាន​ជាតិ មុខរបរ រត់​ម៉ូតូ​ផាស់​ស្អាប់ មាន​ទីលំនៅ​ភូមិ​៧ សង្លាត់​ផ្សារថ្មីទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ជិះ​សំដៅ​មក​ខាង​ផ្លូវ​ជាត​លេខ​១ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ។ លុះ​ពេល​ជិះ​ផាស់​ស្អា​ប់ មកដល់​ចំណុច​មុខផ្ទះ​ជនរងគ្រោះ ឈ្មោះ ចាន់ ធី ភេទ​ប្រុស​បាន​អោយ​អ្នកបើក​ផាស់​ស្អាប់​ឈប់ ពេលនោះ​ឈ្មោះ ម៉ម ស៊ីថន ភេទ​ប្រុស អ្នករត់​ផាស់​ស្អាប់​បាន​ឈប់​ផាស់​ស្អា​ប់​។ បន្ទាប់មក​ឈ្មោះ​ចាន់ ធី ភេទ​ប្រុស​បាន​ចុះ​ពីលើ​ផាស់​ស្អាប់ ដើរ​ចូល​ក្នុងផ្ទះ​ជនរងគ្រោះ ដោយ​អោយ​ឈ្មោះ ព​ភ ឃី ហៅ​ស្រី​ម៉ៅ ភេទ​ស្រី​នៅចាំ​ខ្លួន​លើ​ផាស់​ស្អា​ប់ ហើយ​ខ្លួន​បាន​ចូល​ក្នុងផ្ទះ​ជនរងគ្រោះ​តែ​ម្នាក់ឯង ។ ពេល​ចូល​ដល់​ក្នុងផ្ទះ ជនរងគ្រោះ​ក៍​ដើរ​ចូល​ក្នុង​បន្ទប់​របស់​ឈ្មោះ​ឈ្មោះ​ជា យូ​អ៊ី ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត កំពុងតែ​ដេក ។ ពេលនោះ ជនសង្ស័យ​បាន​លួ​យក​ទូរស័ព្ទដៃ​របស់​ឈ្មោះ​ជា យូ​អី ភេទ​ស្រី​មួយ​គ្រឿង​ម៉ាក់​IPhone 11Pro​ពណ៌​ស រួច​ក៍​ចេញមក​ខាងក្រៅ​ផ្ទះ​វិញ ឡើង​ជិះ​ផាស់​ស្អាប់​មក​ខាង​ភ្នំពេញ​វិញ ។ ភ្លាមនោះ ឈ្មោះ​ជា យូ​អី ភេទ​ស្រី​ដឹងខ្លួន​ឡើងក៍​ស្រាប់តែ​បាត់​ទូរស័ព្ទដៃ​របស់​ខ្លួន ហើយ​បាន​ឆែក​មើល​តាម​កុំព្យូទ័រ ដែល​ភ្ជាប់​ជាមួយ​ទូរស័ព្ទដៃ​ឃើញ​លោត​នៅ​តាម​ផ្លូវជាតិ​លេខ​១ ។ បន្ទាប់​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​បាន​នាំ​គ្នា​តាម​រក​ផាស់​ស្អាប់​ដែល​ជនសង្ស័យ​ជិះ​នោះ (​ទូរស័ព្ទដៃ​របស់​ជន​រងគ្រោះ​ភ្ជាប់​ប្រព័ន្ធ​Zenly) មើល​តាមរយះ​ប្រព័ន្ធ​Zenly ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​តាម​ទាន់​ផាស់​ស្អាប់​ដែល​ជនសង្ស័យ​ជិះ​មៅ​ម្ដុំ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។ ភ្លាម​នោះ​ក្រុម​គ្រួសារ​ជនរងគ្រោះ​បា​ម​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ ដោយ​សហការ​ជាមួយ​សមត្ថកិច្ច​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បា​ល​អំពៅ នឹង​កម្លាំ​សមត្ថកិច្ច​ស្រុក​កៀនស្វាយ យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​សួ​នាំ​។​

​តាម​ចម្លើយ​របស់​ឈ្មោះ ម៉ម ស៊ីថន​ភេទ​ប្រុស ម្ចាស់​ផាស់​ស្អា​ប់ បាន​រៀបរាប់​ថា មុន​ម៉ោង​កើតហេតុ ជនសង្ស័យ​២​នាក់​ស្រី​ប្រុស​ខាង​លើ​បាន​ជួល​ផាស់​ស្អាប់​ខ្កួន​អោយ​ជួន​ចុះ​ឡើង​រហូត​ដល់​ចំនុច​កើតហេតុ​ជនសង្ស័យ​ឆ្លើយថា​ខ្លួន​ចូល​យក​លុយ​ដែល​ម្ដាយ​អោយ​នៅ​ផ្ទះ​កើតហេតុ​។​ក្រោយមក​កើតឡើង​លើ​ផាស់​ស្អាប់​អោយ​ខ្លួន​បើក​ឡើង​ទៅ​ភ្នំពេញ​វិញ​។ ខ្កួន​បើក​តាម​ធម្មតា ដោយ​មិន​ដឹង​ខ្លួន រហូត​មាន​គេ​ឃាត់​អោយ​ឈប់​នៅ​ចំនុច​វាលស្បៅ​ខណ្ឌ​ច្បារអំពៅ​

​ដោយ​មាន​ការសំរបសំរួល​ពី​លោក ព្រះរាជអាជ្ញា លា​វ ស្រេង បាន​អនុញាតិ អោយឈ្មោះ ម៉ម ស៊ីថន ម្ចាស់​ផាស់​ស្អា​ប់ វិល​ត្រឡប់​ទៅផ្ទះ​វិញ​។​

​នៅ​ចំពោះមុខ​សម្ថ​កិច្ច​ឈ្មោះ​ចាន់ ធី ភេទ​ប្រុស​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​លួច​ទូរស័ព្ទដៃ​របស់​ជនរ​ង​គ្រោះ​ពិតប្រាកដ​មែន​។​

​ជនសង្ស័យ​រួមទាំង​វត្ថុតាង​កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល