ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

មនុស្ស​ប្រុស​ស្រី​បីនាក់​ត្រូវបាន​លោក​វរសេនីយ៍ឯក​ព្រំ សំណាង អធិកា​ររ​ស្រុក​កៀនស្វាយ​ដឹកនាំ​កំលាំង​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​ចាប់​ឃាត់ខ្លួន​ពី​បទ​ករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កណ្ដាល ៖ កាលពី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​២៣.៣០​នាទី ជនរងគ្រោះ ឈ្មោះ យ៉​ន រី​ណា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវករ​មាន​ទីលំនៅ​ភូមិ​ព្រែក​តា​នប់ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ​ខេត្ត​កណ្ដាល បាន​ឆែក​មើល​កាំ​មេ​រ៉ា​សុវត្ថិភាព​នៅ​កន្លែង​ទុក​គ្រឿងចក្រ របស់ខ្លួន ស្រាប់តែ​ឃើញ​ជនសង្ស័យ​ចំនួន​ពីរ​នាក់​÷
១.​ឈ្មោះ ខន ណា​រុំ ហៅ ធំ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កំពង់ស្វាយ​២ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ។​
២.​ឈ្មោះ ភី សុធា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កំពង់ស្វាយ​២ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ។​

​ជនសង្ស័យ​ទាំង ២ នាក់ បាន​ចូល​មក​លួច​យក​អាគុយ​រថយន្ត​អស់​ចំនួន​០៧​គ្រឿង ដែក​សន្ទាស​ចំនួន​១៥​សន្លឹក ដែក​កាំ​កាយ​គ្រឿងចក្រ​អា​ប៊ុល ចំនួន​២​គ្រឿង .​ដែក​រ៉ូឡូ​អា​ប៊ុល​ចំនួន​០១​គ្រឿង ។

​បន្ទាប់​ពី​ឆែក​ឃើញ​ជនសង្ស័យ​ធ្វើ​សកម្មភាព​បាន​លួច​សម្ភារៈ​គ្រឿងចក្រ​របស់​ខ្លួន​រួចមក នៅ​ថ្ងៃ​ទី​១២​ខែតុលា​ឆ្នាំ​២០២១ បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​កំពង់ស្វាយ ។

​ក្រោយពី​បាន​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​រួច​មក ដោយ​មាន​ការចង្អុលបង្ហាញ​ពី​លោក​វរសេនីយ៍ឯក​ព្រុំ​សំណាង អធិការនគរបាល​ស្រុក​កៀនស្វាយ បាន​បញ្ជា​អោយ​កម្លាំង ផ្នែក​នគរបាល​យុត្តិធម៍​ស្រុក​កៀនស្វាយ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ វ៉េង កុសល អធិការរង សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ នគរបាល​កំពង់ស្វាយ ចុះ​ស្រាវជ្រាវ និង​បាន​នាំខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់ ÷​ឈ្មោះ ខន ណា​រុំ ភេទ ប្រុស​អាយុ​២៦​ឆ្នាំ​នឹង​ឈ្មោះ ភី សុធា ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មក​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​កំពង់ស្វាយ នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​ឆ្លើយ​សារភាពថា ពួក​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​លួច​សម្ភាះ​គ្រឿងចក្រ នឹង​អាគុយ​រថយន្ត ពី​ជនរងគ្រោះ​ឈ្មោះ យ៉​ន រី​ណា ភេទ​ប្រុស​ពិតប្រាកដ​មែន ។ ​ពេល​ធ្វើ​សកម្មភាព​លួច​បាន​សម្រេច​ហើយ ពួកខ្លួន​ទាំង​ពីរ​នាក់​បាន​យក​សម្ភា​រះ​ទាំងអស់​ទៅ​លក់​អោយ​ឈ្មោះ យាន សុផល ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​ទិញ​អេតចាយ​មាន​ទីលំនៅ​ភូមិ ព្រែក​ស្វាយ​២ ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ។​

​បន្ទាប់​មក​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៍​នឹង​កម្លាំងប៉ុ​ស្តិ៍​កំពង់ស្ចាយ​បាន​ហៅ​ឈ្មោះ យាន សុផល ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មុខរបរ ទិញ​លក់​អេតចាយ មក​សាកសួរ នៅ​ចំពោះមុខ​សមត្តកិច្ច ឈ្មោះ យាន សុផល ភេទ​ស្រី​អាយុ​៣៩​ឆ្នាំ​ក៏​បាន​សារភាពថា ÷​ខ្លួន​ពិតជា​បាន​ទួល​ទិញ​សម្ភាះ​គ្រឿងចក្រ នឹង អាគុយ ពី​ជនសង្ស័យ​ទាំង​ពីរ​នាក់​ពិតប្រាកដ​មែន ។ បន្ទាប់ពី​បាន​សួរ​នាំ​ជនសង្ស័យ​ទាំង​បី​នាក់ រួច​មក​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៍​ស្រុក​កៀនស្វាយ​បាន​បញ្ជួន​ជនសង្ស័​យមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ចាត់ការ​បន្ត​និតិ​វិធី ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល