ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ដ​កំពង់ស្ពឺ អញ្ជើញ​ជា​អធិបតី ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង អធិការនគរបាល​ស្រុក​បសេដ្ឋ​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ស្ពឺ ៖ នា​ព្រឹក​ថ្ងៃ ១៣ ខែតុលា ឆ្នាំ​២០២១​នេះ ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ដ​កំពង់ស្ពឺ និង​លោក ឈឺ​ន សុធន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​បសេដ្ឋ អញ្ជើញ​ជា​អធិបតី ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង អធិការនគរបាល​ស្រុក​បសេដ្ឋ និង​បំពាក់​ឋានន្ដ​រស័ក្ក ជូន​ដល់​មន្ដ្រី​កងកម្លាំង​ក្រោម​ឱវាទ ។ ពិធី​នេះ បាន​ប្រារព្ធ​ធ្វើឡើង​នៅ​សាលប្រជុំ​សាលា​ស្រុក​បសេដ្ឋ ដោយ​បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​ទៅ​តាម​វិធាន​សុខាភិបាល​។​

​បន្ទាប់ពី​លោក​អធិការ ដែល​ទើប​ប្រកាស​ចូល​កាន់​មុខតំណែង​ថ្មី ឡើង​ធ្វើ​ការសន្យា​ប្តេជ្ញាចិត្ត​ជូន គណៈអធិបតី ព្រមទាំង​អង្គ​ពី​ធី​រួចមក លោក ឈឺ​ន សុធន អភិបាល​ស្រុក​បសេដ្ឋ លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ដ បាន​មានប្រសាសន៍​ចូលរួម​អបអរសាទ​រលោក​អធិការ​ថ្មី ដោយ​បាន​គូសបញ្ជាក់ថា ការផ្លាស់ប្តូរ​តំណែង​នៅពេលនេះ គឺជា​ក្រិត​ក្រម នៃ​ការអនុវត្ត​ការងារ​ដែល​ចាំបាច់​គេច​មិន​ផុតពី​ការផ្លាស់ប្តូរ​របស់​មន្ត្រី​ថ្នាក់​ដឹក​នៅតាម​អង្គភាព ដែល​ជា​ផ្នែក​មួយ នៃ​កំណែ​ទម្រង់​របស់​នគរ​បាល​ជាតិ ដើម្បី​អោយ​មាន​ការបោះ​ជំហាន​ទៅមុខ ឆ្លើយតប​ភាពជាក់ស្តែង​នូវ​តម្រូវការ​ការងារ ហើយ​ក៏​ឱកាស និង​បទពិសោធន៍​ចំពោះ​មន្ត្រីនគរបាល​ជាតិ​ផងដែរ​។​

​លោកស្នងការ បាន​ប្រកាស​គាំទ្រ និង​ឯកភាព​នៅ​ការសន្យា​ប្តេជ្ញា​ចិត្ត​របស់​លោក​អធិការ​ថ្មី​ដែល​ទើប​ប្រកាស​ឡើង​កាន់តំណែង​ថ្មី ហើយ​អ្វី​ដែល​ជា​បញ្ហា​សំខាន់ គឺ​ការដឹកនាំ​អង្គភាព​អោយ​មាន​វឌ្ឍនភាព មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការបំរើ​អោយ​ការងារ​ដឹកនាំ​បញ្ជា ពិសេស​ការបម្រើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ និង​សង្គមជាតិ កន្លងមក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បសេដ្ឋ បាន​រង​នូវ​ភាព​អរិយ​ភាព​រវាង​គ្នា​និង​គ្នា​ដោយ​ការដឹកនាំ​គ្មាន ការ​សាមគ្គីភាព​និង​ការចូលរួម​ពី​កងកម្លាំង​ក្រោម​ឱវាទ ពិសេស​កត្ដា​សមត្ថភាព របស់​ថ្នាក់ដឹកនាំ​តែម្ដង អាកប្បកិរិយា សិល្បៈ​នៃ​ការដឹកនាំ និយាយ​រួម​ការដឹកនាំ​គឺ​ដោយ​ភាព អាត្មានិយម អន្ដោ​ម័ត​មិន​យកគំនិត​យោបល់​រួម​ជា​ធំ​ដោយ​ការ​អាង​អំណាច​និង​បុព្វសិទ្ធិ​របស់​ខ្នងបង្អែក​ដែល​បាន​ជួយ​ជ្រោមជ្រែង​បាន​តួនាទី​មុខតំណែង​កន្លងមករ​ហូ​ត​មានការ​ប្ដឹងផ្ដល់​ចុះ​កាសែត​ហែកហួរ​ពី​សំណាក់​កូនចៅ មន្ត្រី​ថ្នាក់ក្រោម​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល