ទាន់ហេតុការណ៍
សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី​៖ រាជរដ្ឋាភិបាល​តែងតែ​ចាត់ទុក «​ការវិនិយោគ​លើ​វិស័យ​អប់រំ ជា​ការវិនិយោគ​លើ​អនាគត​របស់​ប្រទេសជាតិ​» - វិទ្យាល័យ ហ៊ុន សែន ពាម​កោះ​ស្នា រៀបចំ​ពិធី​ចែក​ប័ណ្ណសរសើរ​លើកទឹកចិត្ត​ដល់​សិស្ស​ពូកែ ក្នុងឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៦-២០២៧ - វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ
0

​លោក​កែន សត្ថា​៖ ស្ថិត​ក្នុង​បរិបទ​នា​បច្ចុប្បន្ននេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដើរតួ​យ៉ាង​សំខាន់ និង​មាន​ការទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការកែទម្រង់​វិស័យ​អប់រំ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កែប​)៖ ស្ថិត​ក្នុង​បរិបទ​នាពេល​បច្ចុប្បន្ន​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដើរតួ​យ៉ាង​សំខាន់ និង​មាន​ការទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការកែទម្រង់​លើ​វិស័យ​អប់រំ ការកសាង​ជំនឿ​ទុកចិត្ត​ចំពោះ​ការងារ​អប់រំ ក៏ដូចជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។​

​ការលើកឡើង​បែប​នេះ​ជា​ប្រសាសន៍​របស់ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ក្នុង​ពិធី​សំណេះសំណាល និង​ចែក​វិញ្ញាបនបត្រ​បណ្តោះ​អា​សន្ត ដល់​សិស្ស​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​ធំ​សាលាខេត្ត​កែប នា​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៩ ដោយ​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​អភិបាលរង​ខេត្ត អភិបាលក្រុង ស្រុក ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស​ដែល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ទូទាំង​ខេត្ត​។​

​លោក​កែន សត្ថា បាន​បញ្ជាក់ទៀតថា ជាទូទៅ​យើង​មិន​ដែល​ទុក​ឲ្យ​កូន​ណា​ម្នាក់​ស្ថិតនៅ​ក្រៅ​សាលា ឬ​មិន​ទទួលបាន​សេវា​អប់រំ​នោះឡើយ គឺ​យើង​បាន​ផ្តល់​លទ្ធភាព​ជូន​ដល់​កុមារា កុមារី យុវជន យុវនារី ឲ្យបាន​ចូលរៀន រៀន​បាន​ចប់​តាម​កម្រិត​ថ្នាក់ រហូត​បាន​ចប់​ភូមិ​សិក្សា​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់​ឲ្យ​សម​នឹង​ពាក្យ​ថា​”​ចំណេះវិជ្ជា​ជា​ទ្រព្យ​គាប់ប្រសើរ​”​។​

​លោក​អភិបាលខេត្ត បាន​បន្ថែមទៀតថា បច្ចុប្បន្ន​នេះ​ការប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​ព័ត៌មាន បាននិងកំពុង​ទទួល​បាន​នូវ​ឧត្តមភាព​យ៉ាង​ខ្លាំងក្លា​នៅលើ​សកលលោក​យើង​នេះ ក៏​ប៉ុន្តែ​វា​មិន​អាច​ទៅ​ជំនួស​ឲ្យ​ធនធានមនុស្ស​បាន​ឡើយ​។​ក្នុងន័យ​នេះ​ពិត​ណាស់​ថា សង្គម​មួយ​អាច​រីក​ចម្រើន​បាន មិន​ប្រាកដ​ថា​សង្គម​ជាតិ​នោះ​សម្បូណ៌​ទៅ​ដោយ​ធនធានធម្មជាតិ​នោះទេ តែ​ផ្ទុយ​មកវិញ​សង្គមជាតិ​ដែល​សម្បូណ៌​ធនធានមនុស្ស​ប្រកបដោយ​សក្តានុពល​អាច​ប្រែក្លាយ​សង្គមជាតិ​របស់​ខ្លួន​ឲ្យមាន​ការ​អភិ​វ​ឌ្ឃ​ជឿនលឿន​បាន​រឹងមាំ​។ ធនធាន​មនុស្ស​ល្អ​ប្រកបដោយ​សមត្ថភាព គឺ​អាស្រ័យ​ដោយ​ការអប់រំ​ល្អ និង​មាន​គុណភាព​។​ដូច្នេះ​ការអប់រំ​ល្អ​គឺជា​កូនសោ​សម្រាប់​ដោះស្រាយ​នូវ​រាល់​បញ្ហា​សង្គម​និង​សេដ្ឋកិច្ច​ជាតិ​។​

​ជាក់ស្តែង​ក្នុង​យុគសម័យ​សេដ្ឋកិច្ច​ពុទ្ធិ និង​បច្ចេកវិទ្យា​ព័ត៌មាន​នេះ ឧត្តមភាព​ប្រកួតប្រជែង​របស់​ប្រជាជាតិ​មួយ​នៅ​អាស្រ័យ​ជាសំខាន់​នូវ​កក្តា​ធនធានមនុស្ស​ដែល​មានចំណេះដឹង ចំណេះ​ធ្វើ​ទូលំទូលាយ មាន​ភាព​ច្នៃប្រឌិត និង​មាន​ជំនាញ​ច្បាស់លាស់​។​ប្រការ​ទាំងនេះ​តម្រូវឲ្យ​រាជរដ្ឋាភិបាលបន្ត​ផ្តោត​ការយកចិត្តទុកដាក់​កាន់តែ​ខ្លាំងឡើងៗ​ទៅលើ​ការអភិវឌ្ឍ​ធនធានមនុស្ស ដែល​ជា​ការ​មុត​ស្រួច​ក្នុងការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​កម្ពុជា មាន​ចក្ខុវិស័យ​ចង់​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​សូមជម្រាបថា បើ​យោងតាម​របាយការណ៍ របស់ លោក ងួន ច័ន្ទ​សុជាតា ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​កែប បានបញ្ជាក់​ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​ថ្ងៃទី​១៩​ខែ​សីហា ឆ្នាំ​២០១៩ មាន​បេក្ខជន​ក្នុង​បញ្ជី​ប្រឡង​ចំនួន​៣១៧​នាក់ ស្រី​១៧៧​នាក់ ក្នុងនោះ​មាន​បេក្ខជនស្វៃរិន​ចំនួន​០៦​នាក់ ហើយ​បេក្ខជន​ដែល​មក​ប្រឡង​មាន​ចំនួន​៣១៥​នាក់ ដោយ​បាន​ប្រឡង​ជាប់​មាន​សរុប​២៨៨​នាក់ ស្រី​មាន​១៦៦​នាក់ ក្នុងនោះ​និទ្ទេស​A​គ្មាន​។ និទ្ទេស​B មាន​ចំនួន​០៦​នាក់ និទ្ទេស​C មាន​ចំនួន​២៩​នាក់ និទ្ទេស​D មាន​ចំនួន​៦៤​នាក់ និង​និទេស​E មាន​ចំនួន​១៨៣​នាក់​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល