ទាន់ហេតុការណ៍
តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​ - រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត និង​បៃតង​នៅក្នុង​មូលដ្ឋាន​យើង​!
0

វេទិកា​អាស៊ី​-​អឺរ៉ុប ស្តីពី ស្ត្រី សន្តិភាព និង​សន្តិសុខ ដែល​រៀបចំ​ដោយ​ក្រសួង​កិច្ចការនារី ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល​៖ លោកជំទាវ ហ៊ុន កុស​នី អភិបាលរង​ខេត្ត និង​លោកជំទាវ នួន នារតី ប្រធាន​គណៈកម្មការ ពិគ្រោះ​យោបល់ កិច្ចការ​ស្ត្រី និង​កុមារ​ខេត្ត ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ និង​មន្ទីរ​ជំនាញ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១​នេះ បាន​ចូលរួម ក្នុង​ពិធី​បិទ​វេទិកា​អាស៊ី​-​អឺរ៉ុប​ស្តីពី ស្ត្រី សន្តិភាព និង​សន្តិសុខ តាម​ប្រព័ន្ធ Online Zoom ក្រោម​អធិបតីភាព លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​លោកជំទាវ​កិត្តិ​បណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី​។
​ក្នុង​វេទិការ​នេះ​មាន​គោលបំណង​ចែករំលែក​បទពិសោធន៍ និង​ឧបមា​នុវត្តន៍​រវាង​ប្រទេស​បណ្តា​នៅ​អាស៊ី និង​អឺរ៉ុប​ក្នុង​ការអនុវត្ត​របៀប​វារៈ​ស្ត្រី សន្តិភាព និង​សន្តិសុខ​។ ដោយ​មាន​ការចូលរួម​ពី​តំណាង​ប្រទេស​៥៣ (៣០​ប្រទេស​មក​ពី​ទ្វីប​អឺរ៉ុប ២១​ប្រទេស មក​ពី​ទ្វីប​អាស៊ី សហភាព​អឺរ៉ុប និង​លេខាធិការដ្ឋាន​អាស៊ាន​) ។​

​លោកជំទាវ​កិត្តិ​បណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី បានឱ្យដឹង​ថា​កម្ពុជា​ត្រៀម​ខ្លួន​រួចជាស្រេច ដើម្បី​កសាង​ក៏ដូចជា​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​ទ្ចេភាគី និង​ព​ហុក​ភាគី​ជា​មួយ​បណ្ដា​ប្រទេស​នានា​ក្នុង​សកលលោក និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​ការលើកកម្ពស់​កា​រ​អនុវត្ត​របៀបវិរៈ​ស្ដីពី ស្ត្រី សន្តិភាព និង​សន្តិសុខ ក្នុង​គោលបំណង​ជំរុញ​នូវ​សាមគ្ដីភាព​សម្រាប់​សហគមន៍​ពិភព​លោក​ទាំងមូល និង​ស្ដារឡើងវិញ​នូវ​សហគមន៍​ប្រកប​ដោយ​ភាព​ធន និង​ចែករំលែក​នូវ​វិបុលភាព​សម្រាប់​ទាំងអស់គ្នា​ផងដែរ​។​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច នៃ​ប្រទេស​កម្ពុជា ក៏​បាន​ថ្លែង​នូវ​ការ​អរគុណ​ដល់​វាគ្មិន​ទាំងអស់ ជា​ពិសេស​ស្ត្រី​ជា​ដែល​ជា​កងកំលាំង​រក្សា​សាមគ្គីភាព​ពិភពលោក​ក្រោម​ឆ័ត្រ​អង្គការ សហប្រជាជាតិ ដែល​បាន​ចែករំលែក​ពី​បទពិសោធ​ល្អៗ បញ្ហា​ប្រឈម​ក្នុងអំឡុងពេល​បំពេញ​បេសកម្ម ជាពិសេស​ការចែករំលែក​វិរភា​ព របស់​ខ្លួន​ដែល​បាន​ឃ្លាតឆ្ងាយ​ពី​ក្រុម​គ្រួសារ ដើម្បី​បុព្វហេតុ​ជាតិ ការលះបង់​នេះ​គឺជា​កំលាំងចិត្ត​ដ៏​សំខាន់ ដើម្បី​រួមចំណែក​ជំរុញ​ឱ្យ​ស្ត្រី និង​ក្មេង​ស្រី​ផ្សេង​ទៀត​មាន​ភាព​ខ្លាំងខ្លា និង​ក្លាហាន​ដើម្បី​ស្ម័គ្រចិត្ត​ចួលរួម ថែរក្សា​សន្តិភា​ពពិភពលោក​។

លោកជំទាវ​ក៏បាន​ថ្លែង​អំណ​គុណ​យ៉ាងជ្រា​ជ្រៅ​ចំពោះ​អ្នក​តំណាង​ប្រទេស​ដែល​មកពី​ទ្វីប​ប​អាស៊ី និង​អឺរុប​ទាំងអស់​ដែល​បាន​គាំទ្រ​លើ​របៀបវិរៈ​វេ​វេទិកា​អាស៊ី​-​អឺរ៉ុប​ស្តីពី ស្ត្រី សន្តិភាព និង​សន្តិសុខ​មួយ​នេះ ដែល​អាច​ជំរុញ​ឱ្យ​វេទិកា​ស្ត្រី​ផ្សេងៗ​ទៀត​ក្លាយទៅជា​ព្រឹត្តិការណ៍​អម​ផ្លូវការ​ក្រោម​ក្របខណ្ឌ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប នា​ពេល​អ​នា​គត់​។​

លោកជំទាវ​បាន​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា​បានចាត់ទុក “​ស្ត្រី​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច និង​សង្គមជាតិ​” និង​បាន​ដាក់ចេញ​នូវ​គោលនយោបាយ ផែនការ​សកម្មភាព​ជាតិ កម្មវិធី​ជាតិ​អន្តរ​វិស័យ សំដៅ​លើកកម្ពស់​សមភា​ព​យេនឌ័រ ពង្រឹង​ភាព​អង់អាច​ដល់​ស្ត្រី​។ ស្ត្រី​កម្ពុជា តែង​ទទួលបាន កាលានុវត្តភាព​ចូលរួម​ក្នុង​គ្រប់​កិច្ចការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គមជាតិ ទាំង​ផ្នែក​វិស័យ​សាធារណៈ សន្តិសុខ នយោបាយ ការទូត ឯកជន អង្គការ​ជាតិ​-​អន្តរជាតិ និង​ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​ចាប់​យក​តួនាទី​សំខាន់ៗ ដោយ​ស្មើភាព និង​គ្មាន​ការរើសអើង​។​

ក្នុងឱកាស​នោះ​ដែរ លោកជំទាវ​បាន​ស្នើសុំ​ឱ្យ​ប្រទេស​ចូលរួម​ទាំងអស់ សូម​ប្រែក្លាយ លទ្ធផល​នៃ​វេទិកា​របស់​យើង​នាពេលនេះ ឱ្យទៅ​ជា​សកម្មភាព​ជាក់លាក់ និង​ប្រាកដនិយម ដើម្បី​បុព្វហេតុ​សន្តិភាព សន្តិសុខ និង​មនុស្សធម៌ សំដៅ​រួម ចំណែក​ធ្វើឱ្យ​សហគមន៍​អន្តរជាតិ​ឆាប់​សម្រេចបាន នូវ​ជ័យជំនះ​ចំពោះ​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​-១៩ និង​ការជំរុញ​សន្តិភាព ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព បរិ​យាប​ន្ន និង​វិបុលភាព​រួម​សម្រាប់​យើង​ទាំងអស់គ្នា​។​

គួរបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៥-២៦​ខែវិច្ឆិកា​ឆ្នាំ ២០២១​ខាងមុខនេះ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល អាស៊ី អឺរ៉ុប​លើ​ទី​១៣ (13ASEM) ដែល​កិច្ចប្រជុំ​នេះ​នឹង​ផ្តល់​កាលានុវត្តភាព​មួយ​ដ៏​សំខាន់​បន្ថែម​ទៀត​សម្រាប់ ការលើកកម្ពស់​វឌ្ឍន​ភាព​នៃ​របៀបវារៈ​ស្ត្រី សន្តិភាព និ​សន្តិសុខ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល