ទាន់ហេតុការណ៍
តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​ - រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត និង​បៃតង​នៅក្នុង​មូលដ្ឋាន​យើង​!
0

ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​បុក​ម៉ូតូ​ខ្ទាត​ចូល​រថយន្ត បណ្ដាលអោយ​រងរបួស​ធ្ងន់​០២​នាក់​ភេទ​ប្រុស ខូច​ម៉ូតូ​ធ្ងន់​០២ គ្រឿង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​កណ្ដាល ៖ នៅ​ថ្ងៃ​ច័ន្ទ​១២​កើត ខែ​អស្សុជ ឆ្នាំ​ឆ្លូវ ត្រី​ស័ក​ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២១​វេលា​ម៉ោង​១៨ និង​៣០​នាទី មាន​ករណី​គ្រោះថ្នាក់ ចរាច​រណ៍ មួយ​កើតឡើង​នៅលើ​ផ្លូវ​លេខ​១១០ នៅ​ចំនុច​ភូមិ​កំពង់ស្វាយ​២ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។​

​ម៉ូតូ​មូយ​គ្រឿង​ម៉ាក HONDA dream ១២៥ ព៌ណ​ខ្មៅ ប្រភេទ​ស្រី ពាក់​ផ្លាកលេខ កណ្តាល ១AH ៤១៧២ បើកបរ​ដោយ​ឈ្មោះ​សុខា ចន្ថា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​លក់​គ្រឿង​សំណង់ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​នប់​២ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ដែល​បើ​កមាន​ទិសដៅ​ពី​ស្អាង​ទៅ​ភ្នំពេញ​តាម​ផ្លូវ​លេខ​១១០​។ ពេល​បើក​មក​ដល​កន្លែង​កើតហេតុ​ខាងលើ បាន​បើក​វ៉ា​រថយន្ត ហើយ​បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Honda dream ១២៥ ព៌ណ​ខ្មៅ ប្រភេទ​ស្រី ពាក់​ផ្លាកលេខ កណ្តាល ១x ៥៩១៣ បើកបរ​ដោយ​ឈ្មោះ​លឺ​ន សៅ​លឿន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ ភូមិ​ព្រែក​តា​ទិន ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្ត​កណ្តាល ដែល​បើ​កមាន​ទិសដៅ ភ្នំពេញ​ទៅ​ស្អាង បណ្តាលអោយ​ភាគី​ខាង​ម៉ូតូ​ដែល​មាន​ទិសដៅ​ពី​ស្អាង​ទៅ​ភ្នំពេញ ដួល​ខ្ទាត​មក​ស្តាំ​ដៃ​របស់​ខ្នួន​ចូល​ទៅ​មុខ​រថយន្ត​មួយគ្រឿង​ម៉ាក​Kia ពណ៌​ស ប្រភេទ​ដឹកទំនិញ​ធន់​តូច ពាក់​ផ្លាកលេខ ភ្នំពេញ ២s ៣២៦១ ដែល​មាន​ទិសដៅ​ស្របគ្នា អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាន​(​គេចខ្លួន​) ហើយ​រថយន្ត​បាន​បុក​អូស​ម៉ូតូ​ទៅមុខ​និង​កិន​ជនរងគ្រោះ​បណ្តាលអោយ​រងរបួស​ធ្ងន់​។ រីឯ​ម៉ូតូ​និង​រថយន្ត​បាន​យក​មក​រក្សាទុក​ជា​ភស្តុតាង នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ។​

​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ សុខា ចន្ថា ភេទ​ប្រុស បាន​បើក​ជែង​រថយន្ត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ រីឯ​អ្នកបើកបរ​រថយន្ត​មិន​ប្រុងប្រយ័ត្ន មិន​មើល​ស្ថានភាព​ផ្លូវ​ខាង​មុខ​មាន​ឧបសគ្គ​(​ពេល​ម៉ូតូ​ដួល​ខ្ទាតចូល​) ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល