ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​បាត់ដំបង និង​ប៉ៃលិន​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន​គ្រួសារ​ខ្វះខាត និង​ជនពិការ នៅ​ខេត្ត​កំពង់ស្ពឺ​ - វត្ត​អង្គ​ក្តី ប្រារព្ធ​ពិធី​បុណ្យ​ឡើង​សាលា និង​ពុទ្ធា​ភិ​សេក ដើម្បី​ឧទ្ទិស​កុសល​ដល់​ញាតិសណ្តាន បុព្វការី​ជន ដែល​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ​ - រឿង​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ (​យក​លុយ​ពី​រោងចក្រ​) នៅ​មិនទាន់​ចប់​ទេ​! ពេល​នេះ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​ណែនាំ​ទៅ​ប្រធាន​មន្ទីរ ឲ្យ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ - ស្មារតី «ខ្មែរជួយខ្មែរ»! «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ត្រឡប់មកវិញហើយ, សូមចូលរួមបរិច្ចាគ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា អាចបន្តបេសកកម្មសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា - សកម្មភាព​មនុស្សធម៌ ចែករំលែក​ក្ដី​ស្រឡាញ់ និង​ការយកចិត្តទុកដាក់​ដល់​គ្រួសារ​ខ្វះខាត​ - លោក​បណ្ឌិត ឃីម រដ្ឋា ចូលរួម​យុទ្ធនាការ កម្ពុជា​ស្អាត ខែ្មរ​ធ្វើបាន ជាមួយ​សាលា​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​ - លោក សន ស៊ិន ចៅសង្កាត់ គោក​រកា បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​លូ​រំដោះ​ទឹក និង​ស្តារ​សំអាត​ប៊ី​ហ្គាលូ ដែល​មាន​ការកកស្ទះ នៅ​ភូមិ​កប់​ស្រូវ​ធំ​..! - ឯកឧត្តម នេត្រ ភ​ក្ត្រា អញ្ជើញ​បើក​វេទិកា​ពិភាក្សា​មហា​អនុ​តំបន់​មេគង្គ ស្តី​ពី​យុទ្ធនាការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ក្រោម​ប្រធានបទ​«​ការកសាង​ទំនុកចិត្ត​ក្នុង​តំបន់ ភាព​ធន់​នឹង​ប្រព័ន្ធ​ឌីជីថល និង​ការចែករំលែក​ព័ត៌មាន​ដោយ​ការទទួលខុសត្រូវ​» - លោក បណ្ឌិត ឃីម រដ្ឋា ប្រធាន​អង្គភាព គេហទំព័រ រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​លោក អ៊ិន យឿន ទីប្រឹក្សា លោក បណ្ឌិត ហោ គន្ធា អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ដង្ហែ​អង្គ​ផ្កា សាមគ្គី មក​ប្រគេន​ព្រះសង្ឃ នៅ​វត្ត​ព្រះឥន្ទ្រ​ទេព​
0

ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទ​កម្ពុជា​ខេត្ត​កំពង់ចាម និង​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពង់ចាម បាន​អញ្ជើ​ញ​ចុះ​ប្រគល់​ផ្ទះថ្មី ១​ខ្នង ជូន ស្ត្រី​មេម៉ាយ​ទ័ល​លំបាក​ឈ្មោះ សន វី អាយុ ៣៦​ឆ្នាំ មានកូន​ប្រុស​ស្រី ៦​នាក់ និង​ចៅស្រី ១​នាក់ ក្នុងបន្ទុក ស្ថិតនៅ​ភូមិ​ដី​លើ ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​។​

គួររំលឹកថា កាលពី​រសៀល ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០២១ កន្លងទៅ លំនៅដ្ឋាន​ស្ត្រី​រូបនេះ ដែល​ធ្វើ​ពី​ឈើ ប្រក់​សង្ក​សី ១​ខ្នង ទំហំ 5​ម​×៧​ម ត្រូវ​អគ្គីភ័យ​ឆាបឆេះ​បំផ្លាញ​អស់​ទាំងស្រុង ដោយសារ​ឆ្លង​ចរន្តអគ្គិសនី ។ ភ្លាមៗ​នោះ ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​សាខា បាន​ចាត់​តំណាង​ចុះ​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់ ដល់​គ្រួសារ​រងគ្រោះ ។ ជាមួយ​នោះ ឯកឧត្តម ហ៊ុន ណេង ក៏​បាន​អញ្ជើញ ចុះ​ពិនិត្យ​ស្ថានភាព​រងគ្រោះ​ដល់​ទីតាំង​ដោយផ្ទាល់ ហើយ​បាន​សម្រេច​ផ្តល់ជូន ផ្ទះ​ថ្មី ១​ខ្នង ជូន​ស្ត្រី​រូបនេះ ដើម្បី​បាន​ស្នាក់​នៅ​សមរម្យ ។​

ក្នុងឱកាស​នោះ ឯកឧត្តម ហ៊ុន ណេង បាន​ពាំនាំ​ប្រសាសន៍​របស់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ ដោយ​ក្តី​នឹករលឹក​បំផុ​ត ជូន​ចំពោះ​លោកយាយ លោកតា ប្រជាពលរដ្ឋ​ទាំងអស់ ទាំងអស់ និង​បាន​អំពាវនាវ សូម​យកចិត្តទុកដាក់​គិតគូរ​ថែទាំ​សុខភាព​ឱ្យបាន​ល្អ រស់នៅ​ត្រូវមាន​អនាម័យ​ស្អាត សម្រាន្ត​ក្នុង​មុង និង ពិសារ​ទឹក​ឆ្អិន​ដាំ​ពុះ​ជានិច្ច ហេ​ី​យ​ជាពិសេស ត្រូវ​បន្ត​រៀន​រស់ជាមួយ​ជម្ងឺ​កូវី​ដ​-១៩ ដោយ​អនុវត្ត​តាម​វិធាន​សុខាភិបាល “៣​ការពារ ៣​កុំ និង ២​ចូលរួម ” ឱ្យបាន​ខ្ជាប់ខ្ជួន ដេ​ី​ម្បី​ជៀសផុត​ពី​ពី​ការឆ្លង​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ នេះ ព្រមទាំង សូម​ជូនពរ​ដល់​ក្មួយ​ស្រី​ម្ចាស់ផ្ទះ និង​លោកយាយ លោកតា​ទាំងអស់ សូម​មាន​សុខភាព​រឹងមាំ អាយុ​យឺនយូរ ហើយ​បន្ត​រស់នៅ ក្រោម​ម្លប់​នៃ​សុខសន្តិភាព និង ការអភិវឌ្ឍន៍ ។

សូមបញ្ជាក់​ថា ផ្ទះ ១​ខ្នង ថ្មី​នេះ ចំណាយ​ថវិកា ៨.៦៥០​ដុល្លារ (​ប្រាំបី​ពាន់​ប្រាំមួយរយ​ហាសិប​ដុល្លារ​អាមេរិក​) សង់​ពី​ឈេ​ី​ខ្ពស់​ផុត​ពី​ដី ២​ម៉ែត្រ​, មាន​ទំហំ ៥​ម x ៧​ម​, ដំបូល​ប្រក់​ស័ង្កសី​ភ្លីធំ​, ជញ្ជាំង​ស្មា​បត​, រនាប​ឬ​ស្សី​, មាន​បង្អួច ៣, ជ​ណ្តើ​រ​ធ្វើ​ពី​ឈើ​, មាន​ប្រព័ន្ធ​អគ្គិសនី ប្រើ​ប្រាស់ថា​មពលព្រះអាទិត្យ (Solar) អាច​ប្រេី​ទូរទស្សន៍​១ កង្ហារ ១ និង​អំពូល​៥ និង មាន​ផ្ទះបាយ​ជាប់​ខាងក្រោយ​ផ្ទះ ។​

ជាមួយគ្នានេះ ដើម្បី​ជួយ​សម្រាល​ដល់​ជីវភាព រស់នៅ , សាខា​កាកបាទក្រហមកម្ពុជា បាន​ផ្តល់​ជូន​អំណោយ​ម​នុស្ស​ធម៌ ជា​សម្ភារ គ្រឿងឧបភោគ​បរិភោគ សម្រាប់​សង្កត់​ផ្ទះ រួមមាន ៖ អង្ករ ៥០kg, មី ២​កេស​, ត្រីខ ២០​កំប៉ុង​, ទឹកត្រី ១២​ដប​, ទឹកស៊ីអ៊ីវ ១២​ដប​, ឃី​ត (​មុង ភួយ សារុង ក្រមា​) ២​កញ្ចប់​, អាវយឺត ១៦, សម្ភារ​ផ្ទះបាយ និង​សម្ភារ​ប្រើ​ប្រាស់​ក្នុងផ្ទះ ចំនួន ២៧​មុខ ព្រម​ទាំង​ថវិកា ២០០.០០០​រៀល​។ បន្ថែម​ពី​នេះ ឯកឧត្តម ហ៊ុន ណេង បាន​ឧបត្ថម្ភ​បន្ថែម​ចំនួន ២​លាន​រៀល​។​

ចំពោះ លោកយាយ លោកតា ចំនួន ២០​នាក់ ដែល​អញ្ជើ​ញ​ចូលរួម ក្នុង​ពី​ធី​ប្រគល់​-​ទទួល​ផ្ទះ​ថ្មី​នេះ ក្នុង​ម្នាក់ៗ​ទទួលបាន ៖ អង្ករ ២៥kg, ទឹកត្រី ១​យួរ​, ទឹកស៊ីអ៊ីវ ១​យួរ​, ត្រីខ ១០​កំប៉ុង​, ឃី​ត (​មុង ភួយ សារុង ក្រមា អា​យឺត​) ១​កញ្ចប់​, អាវយឺត ៤ , ម៉ាស់ ៥​បន្ទះ និង​ថវិកា ២០.០០០​រៀល​៕
​ប្រភព​៖ រដ្ឋបាល​ខេត្ត​កំពង់ចាម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល