ទាន់ហេតុការណ៍
តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​ - រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត និង​បៃតង​នៅក្នុង​មូលដ្ឋាន​យើង​!
0

លើ​កឡុក ឃើញ​ពស់ លូក​ទៅ​ចាប់ តែ​ត្រូវ​ពស់វែក​ចឹក​ស្លាប់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​កណ្ដាល ៖ នៅ​ថ្ងៃ​ទី​១៩ ខែ តុលា​ឆ្នាំ​២០២១ បុរស​ឈ្មោះ ស៊ន វ៉ាត ភេទ​ប្រុស​អាយុ​៥១​ឆ្នាំ ជនជាតិខ្មែរ ជនជាតិ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល បាន​ចេញពីផ្ទះ​របស់​ខ្លួន​នៅវេលា​ម៉ោង​៦-០០​នាទី​ព្រឹក​ដើម្បើ​ទៅ​លើកឡុក​(​ឧបករណ៍​នេសាទ​)​នៅ​ចំណុច​បឹង​ខ្វែង​ដាច់ ស្ថិតនៅ​ភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ ពេល​ទៅ​ដល់​ចុង​ព្រែក ក៏​ឈប់​ទិញ​ស្រា​នៅផ្ទះ​ឈ្មោះ ជា ឃុន​ដា​រ៉ា ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ​ហូប​អស់​២​ទៅ​បិ​កំប៉ុង រួច​ក៍​បបួល​ឈ្មោះ​លន់ ហៀ​ង​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ ទៅ​ជាមួយគ្នា ។​

​ពេល​ទៅដល់​ចំណុច​ខ្វែង​ដាច់ ក៍​នាំគ្នា​ចុះ​លុយ​ទឺក​ត្រឹម​ចង្កេះ​ទៅ​លើកឡុក​(​ឧបករណ៍​នេសាទ​) ពេល​ជិត​ដល់​កន្លែង​គូ​រឡុក ឈ្មោះ​លន់ ហៀ​ង ក៏​ឃើញ​អង្គើរ​គួទ​ឡុក ភ្លាមនោះ ជនរងគ្រោះ​បាន​និយាយថា ទុក​ឲ្យ​អញ​ទៅ​លើក​ម្នាក់ឯង​បាន​ហើយ ជនរងគ្រោះ​បាន​ទៅលើ​កឡុក (​ឧបករណ៍​នេសាទ​) ហើយ​បាន​ឃើញ​ពស់​វែក ក៏​លូកដៃ​ចាប់ ពស់​វ៉ែក តែ​ត្រូវ​ពស់វែក​នោះ ខាំ​ចំ​ចង្អុលដៃ​ខាងស្ដាំ ពស់​ខាំ​ហើយ​ជនរងគ្រោះ​ក៏​បាន​ចាប់​ពស់​នោះ​ដាក់ចូល​ក្នុង​ថង់​ស្បៃ រួច​លុយ​ទឹក​ឡើង​មក​ខាង​លើ​ផ្លូវ គោក ស្រាប់តែ​ជួប​ឈ្មោះ នៅ ណា​ង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​ជាមួយគ្នា​ក៏​បាន​ឌុប​ជនរងគ្រោះ​មក​ផ្ទះ ភ្លាម​នោះ​ក្រុម​គ្រួសារ​ជនរងគ្រោះ​បាន​យក​ជនរងគ្រោះ​ទៅ​ផ្ទះ​ពេទ្យ ម៉ុន ផេន តែ​គ្មាន​ថ្នាំ ព្យាបាល បន្ទាប់មក​ក្រុមគ្រួសារ​ក៏បាន យក​ជនរងគ្រោះ​មក​ផ្ទះ​គ្រូខ្មែរ មិនទាន់​ទៅ​ដល់​ផ្ទះ​គ្រូខ្មែរ​ផង​ជនរងគ្រោះ​ក៏​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ ។

​ក្រោយ​មក​កំលាំង​ប៉ុស្តិ៍​ក៏​បាន​រាយការណ៍​ជូន​លោក​អធិការនគរបាល​ស្រុក​កៀនស្វាយ លោក​អធិការ បាន​បញ្ជារ​អោយ​កំលាំ​ជំនាញ​បច្ចេកទេស ចុះមក​ធ្វើ​កោសល្យវិច្ច័យ​លើ​សាកសព ដោយ​មាន​ការចូលរួម​ពី នគរបាល​ប៉ុស្តិ​គគីរ​ធំ ក្រុមប្រឹក្សា​ឃុំ​គគីរ​ធំ លោក​មេភូមិ​រាំង​ដេក ពេទ្យ​មណ្ឌល​សុខភាព​ឃុំ​គគីរ​ធំ និង​ក្រុមគ្រួសារ​សព ក្រោយពេល​ពិនិត្យ​រួច ជនរងគ្រោះ​ពិតជា​បាន​ស្លាប់​ដោយសា​រពស់​ខាំ​ពិតមែន ច​ចំណែក​គ្រួសារ​ក៏​ទទួលស្គាល់ថា ប្ដី​របស់​គាត់​បាន​ស្លាប់​ដោយសា​រពស់​ខាំ​ពិតប្រាកដ​មែន ។​

​សព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់​ជួន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល