ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ចោរ​ទាក់ឆ្កែ​អស់លក្ខណ៍ ០៣ នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ទាន់ហន់ ខណៈពេលកំពុង​ទាក់ឆ្កែអ្នកភូមិ ចំណែកបក្ខពួក​ម្នាក់​ទៀត គេចខ្លួន

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល ៖ ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​០០ នឹង​០៥ នាទី សមត្ថកិច្ច​បាន​ឃាត់ខ្លួន​យុវជន ០៤ នាក់ ខណៈពេល​កំពុង​ទាក់​ឆ្កែ​ប្រជាពលរដ្ឋ​នី​ក្នុងភូមិ នៅ​ង​ចំណុច​ភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​។​

​ជនសង្ស័យ​មាន​គ្នា​០៤​នាក់ ភេទ​ប្រុស​÷
១/​ឈ្មោះ​វ៉េង សិលា ហៅ​ខ្លី ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​កំពង់​សំបួ​រលើ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្ត​កណ្ដាល​(​ឃាត់ខ្លួន​)​។​
២/​ឈ្មោះ​ឡេង វណ្ណា​រ៉ា ហៅ​ទុង ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​ស្វាយ​លើ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្ត​កណ្ដាល​(​ឃាត់ខ្លួន​)(​ធ្លាប់​ជាប់​ពន្ធនាគា​ររ​យះ​ពេល​០៦​ខែ​)​។​
៣/​ឈ្មោះ​ផន ពេជ្រ ហៅ​ស្រ៊ុន ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ដួង ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្ត​កណ្ដាល​(​ឃាត់ខ្លួន​)​។​
៤/​ឈ្មោះ​យ៉ែម ជី​វ័ន្ដ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ដួង ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្ត​កណ្ដាល​(​រត់គេចខ្លួន​) ។​

​ជនសង្ស័យ​ទាំង​០៤​នាក់ បាន​ជិះ​ម៉ូតូ​ចំនួន​ពី​គ្រឿង​០១​គ្រឿង​ម៉ាក​ស៊ុយ​ស៊ូ​គី​ស្មាស់​ស៊េរី​២០០៩​ពាក់​ស្លាក​លេខ​កណ្ដាល​1H.1590​ពណ៌​ខ្មៅ​បិទ​ស្កុត​ពណ៌​ខ្មៅ នឹង​០១​គ្រឿង​ទៀត​ម៉ាក​សេ​១១០​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១២ មិន​ចាំ​ស្លាក​លេខ ដោយ​ឈ្មោះ​ឡេង វណ្ណា​រ៉ា ហៅ​ទុង​ភេទ​ប្រុស ជិះ​ម៉ូតូ​ម៉ាក​សេ​១១០​ស៊េរី​២០១២​ពណ៌​ខ្មៅ​ឌុប​ឈ្មោះ​យ៉ែម ជី​វ័ន្ដ ភេទ​ប្រុស​កាន់​ដង​សម្រាប់​ទាក់​សត្វ​ឆ្កែ ចំណែក​ឈ្មោះ​វ៉េង សិលា​ភេទ​ប្រុស​ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ូ​គី​ស្មាស​ឌុប​ឈ្មោះ​ផន ពេជ្រ ហៅ​ស្រ៊ុន ភេទ​ប្រុស​ជិះ​តាម​ពីក្រោយ ដើម្បី​រើស​សត្វ​ឆ្កែ​ដែល​បក្ខពួក​ទា​ក់បាន​។​

​ចេញពី​សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​(​កន្លែង​ធ្វើ​សំណង់​)​ដើម្បី​ទាក់​សត្វ​ឆ្កែ លុះ​ពេល​ជិះ​ម៉ូតូ​មក​ដល់​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ (​ផ្លូវ​១១០) ក្រុម​ជនសង្ស័យ​ទាក់​បាន​សត្វ​ឆ្កែ​ចំនួន​មួយ​ក្បាល​សម្បុ​ខ្មៅ​(​ញី​) ហើយក៍​នាំគ្នា​ជិះ​ម៉ូតូ​មក​ខាង​ស្រុក​កៀនស្វាយ ។​

​លុះ​ជិះ​ម៉ូតូ​មកដល់​ភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ខេត្ត​កណ្ដាល ក្រុម​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ទាក់​សត្វ​ឆ្កែ​បាន​ចំនួន​មួយ​ក្បាល​ទៀត សម្បុ​ចំប៉ា​(​ឈ្មោល​) ទទួល​ពេលនោះ កម្លាំង​នគរបាល​ប៉ុស្តិ៍​កំពង់ស្វាយ​ល្បាត​មកដល់​ចំណុច​នោះ​ឃើញ​មាន​ការសង្ស័យ​ក៍​ឃាត់ ដើម្បី​សួរនាំ​ឃើញ​មាន​វត្ថុតាង និង​សម្ភារៈ​ធ្វើ​សកម្មភាព​បាន​នាំខ្លួន​ក្រុម​ជនសង្ស័យ​មក​ប៉ុស្តិ៍​នគរ​បាន​កំពង់ស្វាយ ចំណែក​ជនសង្ស័យ​ឈ្មោះ​យ៉ែម ជី​វ័ន្ដ័ ភេទ​ប្រុស បាន​ជិះ​ម៉ូតូ​ម៉ាក​សេ​១១០ ស៊េរី​២០១២​ពណ៌​ខ្មៅ​រត់គេចខ្លួន​បាត់​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ក្រុម​ជនសង្ស័យ​ទាំង​បី​នាក់​ខាងលើ​បាន​ឆ្លើយ​សារភាពថាៈ​ពួក​ខ្លួន​រួម​ជាមួយ​ឈ្មោះ​យ៉ែម ជី​វ័ន្ដ ភេទ​ប្រុស​ពិតជា​បាន​ប្រព្រឹក​អំពើ លួច​(​ទាក់​សត្វ​ឆ្កែ​)​ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយ​វត្ថុតាង​កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល