ទាន់ហេតុការណ៍
តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​ - រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត និង​បៃតង​នៅក្នុង​មូលដ្ឋាន​យើង​!
0

កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដីឥដ្ឋ​សហការ​ជាមួយ​កំលាំង​ផ្នែក​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ មួយរូប ក្នុងចំណោម​បក្ខពួក ០៤ នាក់ ករណី​លួច​លុយ​ផ្ទះ​ទូ​វី​ង នៅ​ភូមិ​ពពាលខែ ឃុំ​ដីឥដ្ឋ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល ៖ ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​០៧ នឹង​៤៥​នាទី ផ្ទះ​វេលុយ​វី​ង ភូមិ​ពពាលខែ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល កើតមាន​ករណី​ជនសង្ស័យ​ចំនួន ០៤ នាក់ បាន​បន្លំ​លួច​លុយ​និង​គេចខ្លួនបាត់ តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​មួយ​នាក់ ក្នុងចំណោម​បក្ខពួក ក្រោយ​សេចក្តីរាយការណ៍​ពី​ជនរងគ្រោះ ។​

​ជនរងគ្រោះ​ឈ្មោះ លាក់ សុថា ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ​មាន​ទីលំនៅ​ភូមិ​ពពាលខែ​ល ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ​ខេត្ត​កណ្ដាល​។​

​ជនសង្ស័យ​មាន​គ្នា​បួន​នាក់ ៖
១/​ឈ្មោះ​ស៊ឹម រតនា ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្រុម​ទី​៥ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​(​ឃាត់ខ្លួន​)​។​
២/​ឈ្មោះ​សៀង ចាន់នី ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​ជួល សង្កាត់​ទួល​ទំពូង ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​(​គេចខ្លួន​)​។​
៣/​ឈ្មោះ​ឌឿ​ន (​មិន​ស្គាល់​ត្រកូល​)​ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​ជួល​សង្កាត់​ទួល​ទំពូង ខណ្ឌចំការមន រាជធានី​ភ្នំពេញ​(​គេចខ្លួន​)​។​
៤/​ឈ្មោះ​បី​ន (​មិន​ស្គាល់​នាម​កូល​) ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​ជួល​សង្កាត់​ទួល​ទំទូង ខ័ណ្ឌ ចំការមន រាជធានី ភ្នំពេញ (​គេចខ្លួន​) ។​

​ឈ្មោះ​លាក់ សុថា ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ពពាលខែ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ម្ចាស់ផ្ទះ​វេរ​លុយ​វី​ង​កំពុង​ឈរ​លក់ដូរ​នៅផ្ទះ​របស់​ខ្លួន ស្រាប់តែ​ជនសង្ស័យ​មាន​គ្នា​ចំនួន​០៤​នាក់​ខាងលើ ជិះ​ម៉ូតូ​ចំនួន​០២​គ្រឿង​ម៉ាក់​HONDA.DREAM.C125 ពណ៍​ខ្មៅ​មិន​ស្គាល់​ស៊េរី​មិន​ស្គាល់​ផ្លាកលេខ ទាំងពីរ​មក​ឈប់​មុខ​ផ្ទះ​របស់​ឈ្មោះ​លាក់ សុថា ភេទ​ប្រុស រួច​ឈ្មោះ​សៀង ចាន់នី ភេទ​ស្រី ធ្វើ​ជា​ទិញ​កាត់​ទូរស័ព្ទ​០១​ដុល្លារ នឹង​បារី​ចំនួន​០៨​ដើម ពី​ឈ្មោះ​លាក់ សុថា ភេទ​ប្រុស ក្រោយពី​ទិញ​រួច ជនសង្ស័យ​ទាំង​បួន​នាក់ ក៏​នាំគ្នា​ជិះ​ម៉ូតូ​ចេញ​បាត់​អស់ ។ បាន​មួយសន្ទុះ​ក្រោយមក ក្រុម​ជនសង្ស័យ​ទាំង​បួន​នាក់ បាន​ជិះ​ម៉ូតូ​ត្រឡប់មកវិញ ពេល​នោះ​ជនសង្ស័យ​ម្នាក់​ឈ្មោះ សៀង ចាន់នី ភេទ​ស្រី បាន​ស្រែក​ទិញ​ទឹកដោះគោឆៅ​មួយ​ឡូ ពី​ឈ្មោះ​លាក់ សុថា ភេទ​ប្រុស ហើយ ឈ្មោះ​លាក់ សុថា ភេទ​ប្រុស បាន​យក​ទឹកដោះគោឆៅ​មួយ​ឡូ​អោយទៅ​ឈ្មោះ​សៀង ចាន់នី ភេទ​ស្រី ភ្លាម​នោះ​ឈ្មោះ​សៀង ចាន់នី ភេទ​ស្រី បាន​ដក​ប្រាក់​រៀល​ក្រដាស់​១០០០៛(​មួយ​ពាន់​រៀល​) ម្តង​មួយ​សន្លឹក​ម្តង​អោយទៅ ឈ្មោះ​លាក់ សុថា ភេទ​ប្រុស ស្រាប់តែ​ពេលនោះ​ជនសង្ស័យ​ម្នាក់​ឈ្មោះ​សឹម រតនា ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ ដើរ​ទៅ​ចូល​ក្នុង​កន្លែង​វេរ​លុយ​វី​ង រួច​ធ្វើ​សកម្មភាព​លួច​យក​លុយ​ពី​ក្នុង​កេស​ទូរ​ដាក់​លុយ​កន្លែង​វេរ​លុយ​វី​ង តែ​ត្រូវ ឈ្មោះ​លាក់ សុថា ភេទ​ប្រុស ដឹង​ទាន់​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ស៊ឹម រតនា ភេទ​ប្រុស​បាន​នៅ​កន្លែងកើតហេតុ ចំនែក​ជនសង្ស័យ​ចំនួន​០៣​នាក់​ទៀត​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់ ។ បន្ទាប់មក​ឈ្មោះ​លាក់ សុថា ភេទ​ប្រុស​បាន​ប្ដឹង​នគរបាល​ប៉ុស្តិ៍​ដីឥដ្ឋ ។​
ក្រោយពី​ទទួលបាន​ព័ត៌មាន​បាន​ភ្លាម​កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដីឥដ្ឋ​សហការ​ជាមួយ​កំលាំង​ផ្នែក​ជំនាញ​បាន​ចុះ​ដល់​ចំណុច​កើត​នាំខ្លួន​ជនសង្ស័យ​មក​សួរនាំ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដី​ឥដ្ឋ ក្រោយ​ពី​សួរនាំ​រួច នៅ​ចំពោះមុខ​សមត្តកិច្ច​ជនសង្ស័យ​បាន​សារភា​ព​ថា ៖ ខ្លួន​និង​បក្ខពួក​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​លុយ​ពី​កន្លែង​វេរ​លុយ​វី​ង​របស់​ជនរងគ្រោះ​ខាងលើ​ពិតប្រាកដ​មែន ជនសង្ស័យ​បាន​សារភាព​បន្តទៀតថាៈ​ខ្លួន​រួម​ហ្នឹង​បក្សពួក​ធ្លាប់បាន​ធ្វើ​សកម្មភាព​លួច​បែប​នេះ​ចំនួន​០២​ដង​រួចមកហើយ ។​
+​លើក​ទី​០១ នៅ​ថ្ងៃ​ទី​១១​ខែតុលា​ឆ្នាំ​២០២១ វេលា​ម៉ោង​០៨​និង​០៥​នាទី ខ្លួន​នឹង​បក្សពួក​បាន​ធ្វើ​សកម្មភាព​លួច​លុយ​ក្នុង​តូប​វី​ង​មួយកន្លែង​ស្ថិតនៅក្នុង​ភូមិ​ជ័យ​ឧត្តម​២​ឃុំ​សំរោង​ធំ​ស្រុក​កៀនស្វាយ​ខេត្ត​កណ្តាល បាន​ប្រាក់​រៀល​ចំនួន​៣.០០០.០០០៛(​បី​លាន​រៀល​) ប្រាក់​ដុល្លារ​ចំនួន​៩០០$(​ប្រាំបួន​រយ​ដុល្លារ​) នឹង​ខ្សែដៃ​ផ្លាក​ទីន​មួយ​ខ្សែ បានសំរេច​។​
+​លើក​ទី​២ នៅ​ថ្ងៃ​មិន​ចាំ ខែតុលា ឆ្នាំ​២០២១ ម៉ោង​០៧​នឹង​៣០​នាទី រូប​ខ្លួន​ហ្នឹង​បក្សពួក​បាន​ធ្វើ​សកម្មភាព​លួច​លុយ​នៅ​ទីតាំង​មួយ​កន្លែង​មិន​ស្គាល់​ច្បាស់​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ តែ​មិនបាន​សំរេច​។​
+​លើក​ទី​៣ នៅ​ថ្ងៃ​ទី​១៩​ខែតុលា​ឆ្នាំ​២០២១ វេលា​ម៉ោង​០៧​នឹង​៤៥​នាទី នៅ​ចំណុច​តូប​វី​ង​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ពពាលខែ​ឃុំ​ដីឥដ្ឋ​ស្រុក​កៀនស្វាយ​ខេត្ត​កណ្តាល ក៏​ត្រូវ​ម្ចាស់​កន្លែង វេរ​លុយ​វី​ង​តាម​ទាន់​ឃាត់ខ្លួន​បាន​តែ​ម្តង​។​

ក្រោយ​ពី​សួរនាំ​រួច​ជនសង្ស័យ​រួម​ហ្នឹង​វត្ថុតាង​បាន​បញ្ចូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី ៕

 

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល