ទាន់ហេតុការណ៍
តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​ - រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត និង​បៃតង​នៅក្នុង​មូលដ្ឋាន​យើង​!
0

​លោក​វរសេនីយ៍ឯក ព្រុំ សំណាង អធិការ​ស្រុក​កៀនស្វាយ​ដឹកនាំ​កំលាំង​ជំនាញ​ចុះ​ស្រាវជ្រាវ​ចាប់​បាន​មនុស្ស​ប្រុស​ស្រី​ចំនួន 5 នាក់​ករណី​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កណ្ដាល ៖ កាល​ថ្ងៃទី ១៨​ខែ តុលា ឆ្នាំ ២០២១ វេលា​ម៉ោង ១៦.៤០​នាទី នៅ​ចំណុច ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត កណ្តាល ជនសង្ស័យ ចំនួន ០៥ នាក់ ក្នុងនោះ ស្រី​ចំនួន ០២ នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ខណៈពេល​ប្រើប្រាស់​គ្រឿងញៀន ។​

​ជនសង្ស័យ​ទាំង ០៥ មាន ៖

១/​ឈ្មោះ ស៊ិន តុង​អេង ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ខ្សុំ ឃុំ បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត កណ្តាល ។ (​មាន​សារធាតុ​ញៀន​)(​អវិជ្ជ​មានកូវីត​)
២/ ឈ្មោះ រុំ ស្រី​រ៉ាត់ ភេទ​ស្រី អាយុ ២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិត មាន​ទីលំនៅ ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល (​មាន​សារធាតុ​ញៀន​)(​អវិជ្ជ​មានកូវីត​)
៣/​ឈ្មោះ ងួន ស្រីរត្ន័ ភេទ ស្រី អាយុ ១៩​ឆ្នាំ (​ខ្មែរ​) មុខរបរ មិន​ពិត មាន​ទីលំនៅ ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល (​មាន​សារធាតុ​ញៀន​) (​អវិជ្ជ​មានកូវីត​)
៤/​ឈ្មោះ គិន រតនា​(​ជោគជ័យ​)​ភេទ ប្រុស អាយុ​១៧ ឆ្នាំ (​ខ្មែរ​) មុខរបរ មិន​ពិត មាន​ទីលំនៅ ភូមិ​ស្តៅកន្លែង​៤ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​(​មាន​សារធាតុ​ញៀន​)(​អវិជ្ជ​មានកូវីត​)
៥/​ឈ្មោះ ស សីហា​(​ខ្មោច​ឆៅ​)​ភេទ ប្រុស អាយុ ១៨​ឆ្នាំ (​ខ្មែរ​) មុខរបរ មិន​ពិត មាន​ទីលំនៅ ភូមិ​កោះ​បៀ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​(​មាន​សារធាតុ​ញៀន​) (​អវិជ្ជ​មានកូវីត​)

​កំលាំង​ផ្នែក​នគរបាល​យុត្តិធម៍ សហការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​បន្ទាយដែក បាន​ចុះ​បង្ក្រាប​បទ​ល្មើ​លួច​(​ឆក់​) នៅផ្ទះ របស់​ឈ្មោះ ស៊ិន តុង​អេង ភេទ ប្រុស ពេល​ចុះ​បង្ក្រាប​នោះ ជនសង្ស័យ​កំពុង​ប្រើប្រាស់​ថ្នាំញៀន រួច​សមត្ថកិច្ច​ក៍​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​អស់​មក​ផ្នែក​ជំនាញ​ដើម្បី​ធ្វើ​ការសាកសួរ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ ឈ្មោះ ១/​ស៊ុន តុង​អេង ភេទ​ប្រុស ២/ ឈ្មោះ រុំ ស្រី​រ៉ាត់ ភេទ ស្រី ៣/​ឈ្មោះ ងួន ស្រីរត្ន័ ភេទ ស្រី ៤/​ឈ្មោះ គិន រតនា ភេទ​ប្រុស ៥/​ឈ្មោះ ស សីហា ភេទ ប្រុស បាន​សារភាព​ថា ពួក​ខ្លួន​មិន បាន​ប្រព្រឹត្ត​បទល្មើស​លួច​(​ឆក់​) ទេ ។ ហើយ​ឈ្មោះ ស៊ុន តុង​អេង ភេទ​ប្រុស បាន​សារភាព​បន្តទៀតថា ខ្លួន​ធ្លាប់​កាន់​ថ្នាំញៀន​លក់​អោយឈ្មោះ ញាន សុដាវី​ត (​ម៉ាប់​) ភេទ​ប្រុស អាយុ ២៩​ឆ្នាំ (​ខ្មែរ​) មុខរបរ មិន​ពិត មាន​ទីលំនៅ ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​ចំនួន​០២​ដង រួចមកហើយ ក្នុង​០១​ដង​ចំនួន​០១​កញ្ចប់​ធំ​តំលៃ​២០០០០០​រៀល (​ម្ភៃ​មុឺន​រៀល​) នឹង​ឈ្មោះ ប៊ុន ណា​មុន្នី​(​សាក់ ) ភេទ​ប្រុស អាយុ ប្រហែល ៣៥​ឆ្នាំ (​ខ្មែរ​) មុខរបរ មិន​ពិត មាន​ទីលំនៅ ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ចំនួន​០១​ដង ០១​កញ្ចប់​ធំ តំលៃ​២០០០០០​រៀល (​ម្ភៃ​ម៉ឺន​រៀល​) ចំណែក​ឈ្មោះ គិន រតនា (​ជោគជ័យ​) ភេទ​ប្រុស បាន​សារភាព​បន្តទៀតថា ខ្លួន​ធ្លាប់ មក​ទិញ​ថ្នាំញៀន​(​ម៉ា​ទឹកកក​) ពី​ឈ្មោះ ស៊ិន តុង​អេង ភេទ​ប្រុស បាន​ចំនួន​០៤​ដង (​ទិញ​០១​ដង​តំលៃ​២០០០០​រៀល (​ពីរ​មុឺន​រៀល​) ដើម្បី​យក​ទៅ​ប្រើប្រាស់ ចំណែក​០៣​នាក់​ទៀត បាន​សារភាព​បន្តទៀតថា ពួក​ខ្លួន​ធ្លាប់​ប្រើប្រាស់​ថ្នាំញៀន (​ម៉ា​ទឹកកក​) នៅផ្ទះ​របស់​ឈ្មោះ ស៊ិន តុង​អេង ភេទ​ប្រុស បាន​ចំនួន​កន្លះ​ខែ​ហើយ នឹង​ចេះ​ប្រើប្រាស់​ថ្នាំញៀន ០៦ ខែ​មក​ហើយ ។​

​បន្ទាប់ពីរ​សួរនាំ​រួច កម្លាំង​សមត្តកិច្ច ក៍​បាន​បញ្ជួន​ជនសង្ស័យ​ទាំង​០៥​នាក់ ស្រី​០២ នាក់ រួម​ទាំង​វត្ថុតាង មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល