ទាន់ហេតុការណ៍
តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​ - រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត និង​បៃតង​នៅក្នុង​មូលដ្ឋាន​យើង​!
0

​ឃាត់ខ្លួន​ជនសង្ស័យ​ករណី​លួច​ដែក និង​សារធាតុ​ញៀន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​កណ្ដាល ៖ ក្រោម​ការបញ្ជា​ផ្ទាល់​របស់​លោក​វរសេនីយ៍ឯក ព្រំ សំណាង​អធិការ​ស្រុក​កៀនស្វាយ​និង​ដឹកនាំ​ការបង្ក្រាប​ផ្ទាល់​របស់​លោក​វីរៈ​សេនីយ៍​ទោ វេង កុសល​អធិការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​នឹង​កងកម្លាំង​ជំនាញ​សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដីឥដ្ឋ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​នៅ​ថ្ងៃ​ពុធ ១៤​កើត ខែ​អស្សុជ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១ ។​
​ករណី លួច​(​ដែក​)​និង​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។​
​កើតហេតុៈ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​១៣ នឹង​៣០​នាទី​។​
*​ចំណុចកើតហេតុៈ​ឃ្លាំង​ចំរាញ់​សំណរ​ស្ថិតក្នុង​ភូមិ​ពពាលខែ​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​។​
*​ជនរងគ្រោះ​ម្នាក់​ប្រុស​ឈ្មោះ​សេង សម្បត្តិ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នគរបាល មាន​ទីលំនៅ​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

*​ជនសង្ស័យ​ចំនួន​០១​នាក់ៈ​
​ឈ្មោះ​សុខ នី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ស្រែអំពិល​ឃុំ​ឈើ​ទាល​ស្រុក​កៀនស្វាយ​ខេត្ត​កណ្តាល​(​ឃាត់ខ្លួន​)​។​

*​សម្ភា​រះ​បាត់បង់​គ្មាន ។​

​វត្ថុតាង​ចាប់​យក​រួមមាន ៖
១/​ដែក​កំណាត់​មាន​ទំងន់​សរុប​៥០​គីឡូក្រាម (​ជា​របស់​ជនរងគ្រោះ​)
២/​ម៉ូតូ​០១​គ្រឿង​ម៉ាក​សុង​កូរ៉េ សេ​100 ពណ៍​ក្រហម ពាក់​ផ្លាកលេខ​ភ​4574​ភព​1
៣/​ទូរស័ព្ទដៃ​០១​គ្រឿង ម៉ាក​NOKIA អិន​ចុក​ពិល ពណ៍​ផ្ទៃមេឃ​
៤/​ម្សៅ​ក្រាម​ពណ៍​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​០១​កញ្ចប់​តូច​នឹង​លុយ​ខ្មែរ​ចំនួន​២.០០០៛​ក្រដាស​១​ពាន់​រៀល​០២​សន្លឹក (​លេខ​២,៣,៤​ជា​របស់​ជនសង្ស័យ​)​។​

​សភាព​រឿងហេតុ ៖
​នៅ​ថ្ងៃ​ខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ដូចខាងលើ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​សុង​កូរ៉េ សេ​100 ខាងលើ​ទុក​ក្នុងព្រៃ​ស្នាយ ចំងាយ​ពី​កន្លែងកើតហេតុ​ប្រហែល​៦០​ម៉ែត្រ រួច​ក៏​បាន​ដើរ​ទៅ​ផ្លោះ​របង​លួស​សំណាញ់​ចូលក្នុង​ឃ្លាំង ធ្វើ​សកម្មភាព​លួច​យក​ដែក តែ​ត្រូវ​អ្នក​យាមឃ្លាំង​ដឹង​ទាន់ រាយការណ៍​ជូន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ យកមក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដីឥដ្ឋ​ដើម្បី​សួរនាំ ។ ក្រោយ​ពី​សួរនាំ​រួច​នៅ​ចំពោះមុខ សមត្តកិច្ច​ជនសង្ស័យ​បាន​សារភា​ព​ថា ៖ ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ចូល​លួច​ដែក​ខាងលើ​ពិតប្រាកដ​មែន ។ ចំនែក​ថ្នាំញៀន​០១​កញ្ចប់​តូច​ខាងលើ​ពិតជា​របស់ខ្លួន​ពិតប្រាកដ​មែន ដោយ​មាន​ឈ្មោះ​តាក់​(​មិន​ស្គាល់​ត្រកូល​)​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​កោះ​ក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​បាន​អោយ​មក​ខ្លួន​ទុក​សំរាប់​ប្រើប្រាស់ ។​

​ជនសង្ស័យ​បាន​បន្ត​ទៀ​ថា កន្លងមក​នៅ​ថ្ងៃ​ខែ​មិន​ចាំ​ក្នុង​ឆ្នាំ​២០១៩ ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​លួច​ដែក​នៅក្នុង​ឃុំ​ឈើទាល​ចំនួន​០២​ដង​រួចមកហើយ​។​
ក្រោយ​ពី​សួរនាំ​រួច​ជនសង្ស័យ​រួម​ហ្នឹង​វត្ថុតាង​បាន​បញ្ចូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល