ទាន់ហេតុការណ៍
តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​ - រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត និង​បៃតង​នៅក្នុង​មូលដ្ឋាន​យើង​!
0

លោក ឯក សុផាត គណៈអចិន្ត្រៃយ៍ គណៈបក្ស​ស្រុក អនុប្រធាន​ប្រចាំការ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក អ៊ូ ឈាង អភិបាលស្រុក អមដំណើរ​ដោយ​លោក​វរសេនីយ៍ឯក ព្រំ សំណាង ចុះសួរសុខទុក្ខ សំណេះសំណាល និង​នាំយក​អំណោយ​រួមទាំង ថវិកា​មួយចំនួន​ចែក​ជួន​ដល់​ប្រជាពលរដ្ឋ ក្រីក្រ​ចាស់ជរា ចំនួន​៥៨ គ្រួសារ មកពី ៦ ភូមិ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​កណ្ដាល ៖ ថ្ងៃទី ២៤ ខែ តុលា​ឆ្នាំ​២០២១ វេលា​ម៉ោង ១៣ និង ២៥ នាទី រសៀល នៅ​ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល លោក ឯក សុផាត គណៈអចិន្ត្រៃយ៍ គណៈបក្ស​ស្រុក អនុប្រធាន​ប្រចាំការ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក អ៊ូ ឈាង អភិបាលស្រុក អមដំណើរ​ដោយ​លោក​វរសេនីយ៍ឯក ព្រំ សំណាង បាន​អញ្ជើញ​ចុះសួរសុខទុក្ខ សំណេះសំណាល និង​នាំយក​អំណោយ​រួមទាំង ថវិកា​មួយចំនួន​ចែក​ជួន​ដល់​ប្រជាពលរដ្ឋ ក្រីក្រ​ចាស់ជរា ចំនួន​៥៨ គ្រួសារ មកពី​ភូមិ​ចំនួន ៦ គឺ ភូមិ ១.​ជ័យ​ឧត្តម ២ ២.​ភូមិ​ព្រែក​តាកែវ ៣.​ភូមិ​ព្រែក​តាកែវ​២ ៤.​ភូមិ​ជ្រោយ​ដង​២ ៥.​ភូមិ​ស្ទឹង​២ ៦.​ភូមិ​ព្រែកត្រែង​២ ។​

​ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​វត្ត​បទុម​គង្គា​ស្ទឹង ចំនុច​ភូមិ ជ្រោយ​ដង​២ ដឹកនាំ​ដោយ​លោក​ឯក​សុផាត គណៈអចិន្ត្រៃយ៍ គណៈបក្ស​ស្រុក អនុប្រធាន​ប្រចាំការ​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក អ៊ូ ឈាង អភិបាលស្រុក និង ជា​ប្រធាន​គណៈបក្ស​ប្រជាជន​ស្រុក​កៀនស្វាយ​និង​លោក​វីរៈ​សេនីយ៍​ឯក ព្រំ សំណាង ជា​អនុប្រធាន​ក្រុមការងារ​ចុះ​ជួយ ឃុំ សំរោង​ធំ ។​

​លោក​លោកស្រី​អធិការ រង គ្រប់​ផែន លោក នាយ​ផ្នែក​គ្រប់ផែ្នក លោក នាយ​ប៉ុស្តិ៍​គ្រប់​ប៉ុស្តិ៍ លោក ទេព ឈួន មេឃុំ និង ជា​ប្រធាន គណបក្ស​ប្រជាជន​ឃុំ សំរោង​ធំ និង មន្ត្រី ក្រោម​ឱវាទ ។​

អំណោយ និង ថវិកា ដែល ១ គ្រួសារៗ​ទទួលបាន​មាន ÷
១.​អង្ករ​២៥ គីឡូក្រាម​
២.​មី ០១ កេះ​តូច​
៣.​ត្រីខ ០១ យួរ​
៤.​ទឹកត្រី ១ យូរ​
៥.​ទឹកបរិសុទ្ធ​វី​តាល់​១ កេះ​
៦.​ម៉ាស់​១​ប្រអប់​
៧.​ថវិកា ២០០០០​ម៉ឺន​រៀល ។​

​ក្នុងនោះ កម្លាំង​ប្រជា​ការពារ​ចំនួន​៦ នាក់​ក្នុង​មួយ​នាក់ ៗ​ទទួលបាន​ថវិកា​ចំនួន ៣០០០០ រៀល ។​

​នៅក្នុង​ឱកាស​នោះ​ដែរ​លោក ឯក សុផាត បាន​ធ្វើ​ការនែនាំ​ដល់​ប្រជាពលរដ្ឋ​អោយ​គោរព​និង​អនុវត្ត​វិធានការ ការពារ​នៃ​ជំងឺឆ្លង កូវី​ដ ១៩ របស់​រាជរដ្ឋាភិបាល ( ៣ កំ​ុ ៣ ការពារ ) និង​វិធាន​ការនែនាំ​របស់​ក្រសួង​សុខាភិបាល ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​អោយបាន​ល្អ​។​

​លោក ព្រុំ សំណាង អធិការនគរបាល​ស្រុក ក៏​បាន​ធ្វើការ ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​អោយមាន​ការយល់ដឹង​អំពី ភូមិ ឃុំ មាន​សុវត្ថិភាព ដែល​មាន​លក្ខណៈសម្បត្តិ ៧ យ៉ាង​ផង​ដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល