ទាន់ហេតុការណ៍
អបអរសាទរ ទិវា​នារី​អន្តរជាតិ ៨​មីនា លេីក​ទី​១១៥ បន្ដ​យុទ្ធនាការ «​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធានបទ​«​ស្ត្រីដេ​ី​ម្បី​បរិស្ថាន​ស្អាត​» ក្នុង​ស្រុក​អូររាំងឪ​ - សង្ស័យ​អាជ្ញាធរ​នឹង​សមត្ថកិច្ច​ខ្លាច​អំណាច​ម្ចាស់​ទីតាំង​លេងល្បែង​សង​មួយ​កន្លែង​នេះ​ទេ​ដឹង​.! - ឯកឧត្ដម ឃួ​ង ស្រេង​៖ បុរស​គ្រប់រូប កុំ​គោរព និង​លើកកម្ពស់​ស្ត្រី​ត្រឹមតែ​មួយ​ថ្ងៃ (៨​មីនា​) គឺ​ត្រូវ​គោរព និង​លើកកម្ពស់​ស្ត្រី​ជា​រៀងរហូត និង​ជា​ប្រចាំ​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​
0

ពិធី​ប្រកាស​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ នៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កែប​)៖ នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៩ មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កែប បាន​រៀបចំ​ពិធី​ប្រកាស​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ស្ថិតក្នុង​ភូមិ​ភ្នំ​លា​វ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ក្រោម​អធិបតីភាព លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប​។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ និង​មន្ទីរ​អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​បី អភិបាលស្រុក​ដំណាក់​ចង្អើរ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ខាងលើ​។​

​តាម​របាយការណ៍​របស់ លោក វ៉ៅ សុខា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កែប បានឲ្យដឹងថា នីតិវិធី​នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​មាន​៥​ដំណាក់កាល​រួមមាន​៖
​ទី​១-​ត្រៀម​រៀបចំ គឺ​ការកំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ ការបង្កើត​គណៈកម្មកា​រ​រដ្ឋបាល ការ​ជូ​ដំណឹង កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​ដំណើរការ​ផ្សព្វផ្សាយ ពី​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​។​
២-​ប្រតិ​ប​តិ្ត​ការ​បច្ចេកទេស គឺ​ការចុះ​កំណត់​ព្រំ វាស់វែង និង​វិនិច្ឆ័យ ដើម្បី​កសាង​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី​។​
៣-​បិទ​ផ្សាយ​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ (​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី​) រយៈពេល​១៥​ថ្ងៃ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ម្ចាស់​ដី និង​អ្នក​ដែល​ពាក់ព័ន្ធ ធ្វើការ​ផ្ទៀងផ្ទាត់​ឈ្មោះ ស្ថានភាព​គ្រួសារ និង​ក្បាល​ដី​របស់​ខ្លួន ព្រមទាំង​ធ្វើ​ការតវ៉ា ក្នុងករណី​មាន​ការខុសឆ្គង​។​
៤-​សម្រេច​លើ​ឯកសារ​វិនិច្ឆ័យ គឺ​របាយការណ៍​ពី​លទ្ធផល​នៃ​ការបិទ​ផ្សាយ​ជា​សាធារណៈ នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​របស់​គណៈ​កម្ម​ការ​រដ្ឋបាល ជូន​អភិបាលខេត្ត​ដើម្បី​ពិនិត្យ និង​សម្រេច​លើ​ការផ្តល់​សិទ្ធិ​ចំពោះ​ក្បាល​ដី​ណា​ដែល​មិន​មាន​ទំនាស់ ឬ​មិន​មាន​ពាក់ព័ន្ធ​នឹង​ដី​រដ្ឋ​។​និង​ទី​៥-​ការចុះបញ្ជី​ប័ណ្ណ និង​ចែក​ប័ណ្ណ​ជូន​ម្ចាស់​ដី​។​

​ក្នុងឱកាស​នោះ​ដែរ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បានបញ្ជាក់​ថា ការកំណត់​វិនិច្ឆ័យ​ចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ គឺ​ត្រូវ​ឆ្លងកាត់​ច្រើន​ដំណាក់កាល ដូចជា​ការផ្សព្វផ្សាយ​ប្រកាស​កំណត់​តំបន់​វិនិច្ឆ័យ ពិសេស​ការជូនដំណឹង​ជា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​ក៏ដូចជា​សាធារណៈ​ជន​ទាំង​អស់ ដោយ​ផ្សព្វផ្សាយ​តាមរយៈ វុទ្យុ ទូរទស្សន៍ និង​បណ្តាញសារព័ត៌មាន​ផ្សេងៗ ដើម្បី​ឲ្យ​ម្ចាស់​ក្បាលដី​ដែល​មាន​ទីលំនៅ​ឆ្ងាយ​បាន​ជ្រាប និង​មក​ចង្អុលបង្ហាញ​ទីតាំង​ព្រំប្រទល់​ដី​របស់​ខ្លួន​ដើម្បី​ផ្តល់​ជា​ព័ត៌មាន និង​ឯកសារ​ចាំបាច់​ដល់​មន្ត្រី​អនុវត្ត​ការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​។​

​លោក កែ​ន សត្ថា បាន​បញ្ជាក់បន្ថែម ដោយ​ជំរុញ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ក្បាលដី​នៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ទាំងអស់​មេត្តា​ចូលរួម​ពិនិត្យ​ទិន្នន័យ​ដែល​បាន​បិទ​ផ្សាយ​ក្នុង​រយៈពេល​១៥​ថ្ងៃ​(​រាប់​ទាំង​ថ្ងៃ​ឈប់សំរាក​)​ដែល​មាន​ទីតាំង​ស្ថិតនៅ “​ផ្ទះ​មេព្រៃ​” ក្នុង​ឃុំ​ពងទឹក ដើម្បី​ធានា​នូវ​ភាពត្រឹមត្រូវ ក្នុងករណី​ពិនិត្យឃើញថា ទិន្នន័យ​ដែល​បាន​បិទ​ផ្សាយ​ពុំ​មាន​ភាពជាក់លាក់ ឬ​មិន​ពេញលេញ មិន​គ្រប់គ្រាន់ សាធារណៈ​ជន​ទាំង​អស់ និង​ស្ថាប័ន​ពាក់ព័ន្ធ មាន​សិទ្ធិ​សុំ​មន្ត្រី​ជំនាញ​ជួយ​បំភ្លឺ​លើ​ខ្លឹមសារ​នៃ​ឯកសារ​ដែល​បាន​បិទ​ផ្សាយ​ជា​សាធារណៈ​នោះ​។​

​ជា​ចុងក្រោយ លោក​អភិបាលខេត្ត​កែប ក៏​សូម​ផ្តាំផ្ញើ​ដល់​មហាជន ពិសេស​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន សូម​កុំ​ជឿ​ការ​ញុះញង់​របស់​ក្រុម​ឧទ្ទាម​ក្បត់ជាតិ មាន ទណ្ឌិត សម រង្សុី ជា​មេក្លោង ដែល​គេ​កំពុង​ដឹកនាំ​ក្រុម​ឧទ្ទាម​ក្រៅ​ស្រុក​មក​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ គឺ​ពួកគេ​កំពុង​រៀបចំ​ផែនការ​វិលត្រឡប់​មក​ធ្វើ​រដ្ឋប្រហារ​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ​។​ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ជៀការ​បោក​បញ្ឆោត​ហើយ​កុំទៅ​ចូលរួម​ក្នុង​ចលនា​ជាមួយ​ពួក​ក្បត់ជាតិ​នោះ​ឲ្យសោះ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល