ទាន់ហេតុការណ៍
តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​ - រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត និង​បៃតង​នៅក្នុង​មូលដ្ឋាន​យើង​!
0

ពិធី​ប្រកាស​ចូល​កាន់​មុខ ប្រធាន​ពន្ធនាគារ​ខេត្ត​កណ្តាល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កណ្តាល​៖ ព្រឹក​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ខេត្ត​កណ្តាល​បាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​មុខ ប្រធាន​ពន្ធនាគារ​ខេត្ត​កណ្តាល ក្រោម​អធិបតីភាព ឯកឧត្ដម ប៉ាវ ហម​ផាម រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដោយ​មាន​ការចូលរួម​ពី​ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល មន្ត្រី​ពន្ធនាគារ អាជ្ញាធរ​ក្រុង​-​ស្រុក និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​។

​មានប្រសាសន៍​នាឱកាស​នោះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​កោតសរសើរ​ចំពោះ លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់លេខ​១ ចា​ត នាង អតីត​ប្រធាន​ពន្ធនាគារ​ខេត្ត​កណ្តាល ដែល​នៅក្នុង​អាណត្តិ​ការងារ​របស់​លោក​កន្ល​ង​មក បាន​ខិតខំ​បំពេញ​តួនាទី ភារកិច្ច បម្រើ​ការងារ​ពន្ធនាគា​រ ទទួលបាន​លទ្ធផល​ល្អប្រសើរ ពិសេស​អំឡុង ពេល​ដែល​ពន្ធនាគារ​ផ្ទុះ​ជំងឺ​កូវី​ដ​-១៩ លោក​ប្រធាន​ពន្ធនាគារ​បាន​ខិតខំ​ពុះពារ​គ្រប់គ្រង និង​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត អាជ្ញាធរ និង​ក្រុមការងារ ព្យាបាល រហូត​ដល់​ធ្វើ​ឱ្យ​ស្ថានការណ៍ មាន​ភាព​ធូរស្រាល និង​ល្អប្រសើរ​ឡើងវិញ​។​

​មានប្រសាសន៍​សំណេះសំណាល ឯកឧត្ដម ប៉ាវ ហម​ផាម រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ជំរុញ​ឱ្យ​ប្រធាន​ពន្ធនាគារ​ខេត្ត​កណ្តាល​ថ្មី ត្រូវអនុវត្ត តួនាទី ភារកិច្ច នៅ​ពន្ធនាគារ​មាន​ឱ្យ​ប្រសិទ្ធភាព និង​ទទួលបាន​ជោគជ័យ ដោយ​ត្រូវ​ខិតខំ​បំពេញការងារ ឱ្យអស់​ពី​សមត្ថភាព លទ្ធភាព ទេពកោសល្យ និង​គំនិត​ច្នៃប្រឌិត​ខ្ពស់ រស់​រវើក ក្នុង​ស្មារតី​យកចិត្តទុកដាក់​ដឹកនាំ មាន​ការទទួលខុសត្រូវ​ខ្ពស់ ដែល​ខ្លួន​ទទួលខុសត្រូវ ព្រមទាំង​ខិតខំ ព្យាយាម​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​នានា​ឱ្យអស់​ពី​លទ្ធភាព និង​ស្នើសុំ​យោបល់ ឬ​គោលការណ៍​ដោះ ស្រាយ​ពី​ថ្នាក់ដឹកនាំ​។​

​សូមបញ្ជាក់​ថា​៖ លោក ឯម និមល ដែល​ត្រូវបាន​ក្រសួងមហាផ្ទៃ ចេញ ប្រកាស​តែងតាំង​ជា​ប្រធាន​ពន្ធនាគារ​ខេត្ត​កណ្តាល ដើម្បី​បំពេញ​នូវ​រចនាសម្ព័ន្ធ​គ្រប់គ្រង និង​ការទទួល ខុស​ត្រូវ​លើ​ការងារ​ពន្ធនាគារ បន្ត​ពី លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់លេខ​១ ចា​ត ស៊ី​នាង ដែល​បាន​ទទួល​ភារកិច្ច​ថ្មី នៅ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ​។

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល