ទាន់ហេតុការណ៍
តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​ - រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត និង​បៃតង​នៅក្នុង​មូលដ្ឋាន​យើង​!
0

​សមត្ថកិច្ច​នគរបាល​ស្រុក​កៀនស្វាយ សហការ​កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បន្ទាយដែក បាន​ធ្វើ​ការបង្ក្រាប ទីតាំង​ជល់​សត្វ​មាន់នៅ​ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ឃាត់ខ្លួន​បាន​អ្នកលេង​ល្បែង និង​វត្ថុតាង​មួយចំនួន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កណ្ដាល ៖ នៅ​ថ្ងៃ​អាទិត្យ ៣​កើត ខែ​ក​ក្តិក ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២១ ករណី​:​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​(​ជល់​មាន់​) ។​

​កើតហេតុៈ ថ្ងៃទី​០៧ ខែ​វិឆ្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​១២ និង ១០​នាទី​
​ចំណុចកើតហេតុៈ ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​។​

​ជនសង្ស័យ​០១ នាក់ ។​
១/​ឈ្មោះ​ដុស សុ​ខែ​ត ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើកឡាន​ផែ មាន​ទីលំនៅ​ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​។​

*​សម្ភារ​:​ចាប់​យក​រួមមាន​÷*
១/ ម៉ូតូ​មួយ​គ្រឿង​ម៉ាក់​សេ​១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ ភ្នំពេញ​1BI-2989​។​
២/​ម៉ូតូ​មួយ​គ្រឿង​ម៉ាក់​សេ​១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ ព្រះសីហនុ​1G-7852​។​
៣/​ម៉ូតូ​មួយ​គ្រឿង​ម៉ាក់ សេ​១១០ ពណ៌​ក្រហម​ពាក់​ស្លាក​លេខ ភ្នំពេញ 1L-4873​។​
៤/​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​វ៉េវ​អ៉ី​អ៊ិច សេ​១១០ ពាក់​ស្លាក​លេខ កណ្តាល 1Q-0934​។​
៥/​ម៉ូតូ​មួយ​គ្រឿង​ម៉ាក់​ស៊ុយ​សូ​គី​វ៉​វ៉ា សេ​១១០ ផលិត​ឆ្នាំ​២០០៦ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1J-0069​។​
៦/​ម៉ូតូ​មួយ​គ្រឿង​ម៉ាក់​សេ​១២៥ ពណ៌​ខ្មៅ​ផលិត​ឆ្នាំ​២០០៩ ពាក់​ស្លាក​លេខ តាកែវ 1D-5098​។​
៧/​ម៉ូតូ​មួយ​គ្រឿង​ម៉ាក់​សេ​១២៥ ពណ៌​ខ្មៅ​ផលិត​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ ភ្នំពេញ 1FO-1264​។​
៨/​មាន់​ជល់​ចំនួន​០១​ក្បាល ។​
៩/ កន្ត្រក​សម្រាប់​ដាក់​មាន់​ចំនួន​០៣​កន្ត្រក ។​
១០/​ស្កុត​សម្រាប់រុំ​ជើង​មាន់​ចំនួន​២៨​ដុំ ។​

– នៅ​ថ្ងៃ ខែ ឆ្នាំ​វេលា​ម៉ោង​ដូច​ខាង​លើ​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌ សហការណ៍​ជាមួយ​កំលាំ​ង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បន្ទាយដែក បាន​ល្បាត​តាម​ភូមិសាស្ត្រ​ស្មុគស្មាញ ។ ពេល​មកដល់​ចំណុច​កើតហេតុ​ខាងលើ ក៍មាន​ប្រជាពលរដ្ឋ​ល្អ​បាន​ផ្ដល់ព័ត៌ថា មាន​មនុស្ស​មួយក្រុម​កំពុង​លេង​ល្បែងស៊ីសង​ខុសច្បាប់​ជល់​សត្វ​មាន់​។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន កំលាំង​ផ្នែក​នគរបាល​យុត្តិធម៌​ស្រុក​កៀនស្វាយ នឹង​កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បន្ទាយដែក បាន​ធ្វើ​ការបង្ក្រាប ទីតាំង​ជល់​សត្វ​មាន់នៅ​ចំណុច​ខាងលើ ឃាត់ខ្លួន​ជនសង្ស័យ រួម​ទាំង​វត្ថុតាង ដូចខាងលើ យក​មក​ផ្នែក​នគរបាល​យុត្តិធម៌​ដើម្បី​សួ​នាំ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាពថាៈ​ខ្លួន រួម​ជាមួយ​មនុស្ស​មួយ​ក្រុម​មាន​គ្នា​ប្រហែល​ដប់​នាក់ ពិតជា​បាន​លេង​ល្បែងស៊ីសង​ខុសច្បាប់ (​ជល់​មាន់​)​ពិតមែន ។​

​បច្ចុប្បន្ន ជនសង្ស័យ រួម​ទាំង​វត្ថុតាង​កំពុង​កសាង​សំណុំ​ឯកសារ ដើម្បី​បន្ត​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល