ទាន់ហេតុការណ៍
តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​ - រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត និង​បៃតង​នៅក្នុង​មូលដ្ឋាន​យើង​!
0

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ណែនាំ​ដល់​មន្ត្រី​ឲ្យ​ចុះ​ដោះស្រាយ ករណី​រំលោភ​បំពាន​ដី​ចំណី​ផ្លូវ និង​ការសាងសង់​សំណង់​ប៉ះពាល់​ដល់​ប្រឡៃ​ទឹក​ក្នុង​ស្រុក​ស្ទឹងត្រង់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ដ​កំពង់ចាម​) ៖ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ឲ្យ​ចុះ​ពិនិត្យ និង​ដោះស្រាយ ករណី​រំលោភ​បំពាន​ដី​ចំណី​ផ្លូវ និង​ការសាងសង់​សំណង់​មួយ​ចំនួន​ធ្វេី​ឲ្យ​ប៉ះពាល់​ដល់ ប្រឡៃ​ទឹក ស្ថិតនៅក្នុង​ឃុំ​មេស​ជ្រៃ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ការណែនាំ​យ៉ាង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣១ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម នា​ព្រឹក​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០២១ ។​

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែងថា ចំពោះ​ករណី​រំលោភបំពាន​ដី​ចំណីផ្លូវ និង​ការសាងសង់​សំណង់​មួយ​ចំនួន​ធ្វើឲ្យប៉ះពាល់​ដល់​ប្រឡាយ​ទឹក​ខាងលើ ដែល​ឯកឧត្ដម​សមាជិក​ក្រុមប្រឹក្សា​ខេត្ត បានលើកឡើង​នេះ សូមឲ្យ ឯកឧត្តម ហេង វណ្ណ​នី អភិបាលរង​ខេត្ត ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ ដែល​មាន​មន្ទីរ​រ៉ែ​និង​ថាមពល មន្ទីរ​ធនធានទឹក​និង​ឧតុនិយម មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី និង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត រួម​នឹង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ពិនិត្យ ជាពិសេស​គឺ​ត្រូវ​ធ្វើការ​ដោះស្រាយ​នៅនឹងកន្លែង​តែម្ដង ប្រសិន​ជា​ពិនិត្យ​ទៅ​ឃេ​ី​ញ​ថា​មាន​បញ្ហា​មិន​ប្រក្រតី​ណាមួយ​នោះ ហើយ​ក្នុងនោះ​ក៏​ត្រូវ​អញ្ជើញ​គូរ​ភាគី រវាង​ដេ​ី​ម​បណ្តឹង និង​អ្នកពាក់ព័ន្ធ​ឲ្យចូល​រួម​ផងដែរ ។​

​ក្នុង​កិច្ចប្រជុំ​នេះដែរ ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម បាន​លើកយក​សេចក្តីព្រាង​របៀបវារៈ​សំខាន់ៗ មក​ពិភាក្សា រួមមាន ១-​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣០ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត ។​
២-​ពិនិត្យ ពិភាក្សា និង​អនុម័ត​សេចក្តីព្រាង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ ប្រចាំ​ខែ​វិច្ឆិកា និង​លេីក​ទិសដៅ​ការងារ​ប្រចាំ​ខែ​ធ្នូ ឆ្នាំ​២០២១ របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម ។​
៣-​ពិនិត្យ ពិភាក្សា និង​អនុម័ត​សេចក្តីព្រាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល (២០២២-២០២៤) របស់​រដ្ឋបាល​ខេត្ត​។​
៤-​ពិនិត្យ ពិភាក្សា និង​អនុម័ត​សេចក្តីព្រាង​ប្រតិទិន​ការងារ កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល (២០២៣-២០២៥) របស់​រដ្ឋបាល​ខេត្ត​។​
៥-​បញ្ហា​ផ្សេងៗ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល