ទាន់ហេតុការណ៍
វិទ្យាល័យ ហ៊ុន សែន ពាម​កោះ​ស្នា រៀបចំ​ពិធី​ចែក​ប័ណ្ណសរសើរ​លើកទឹកចិត្ត​ដល់​សិស្ស​ពូកែ ក្នុងឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៦-២០២៧ - វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​
0

សម្តេច​តេជោ​សម្រេច បញ្ចេញ​ថវិការដ្ឋ 30 លាន​ដុល្លារ និង​ប្រមូល​ថវិកា​ពី​សប្បុរសជន​បាន 53 លាន​ដុល្លារ​ទៀត​ ដើម្បី​បន្ត​សាងសង់​អគារ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​បន្តទៀត

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហោះ​ឲ្យដឹង​ពី​ស្ថានភាព​សុខ​ភាព​ម្តាយក្មេ​ករបស់​សម្តេច និង​បាន​មានប្រសាសន៍​ទាក់ទង​នឹង​ការសម្រេច​បញ្ចេញ​ថវិកា​រដ្ឋ​ចំនួន​៣០​លាន​ដុល្លា​ដើម្បី​បន្ត​កសាង​អគារ​មន្ទីរពេទ្យ​កាល​ម៉ែត្រ ដោយ​សម្តេច​បាន​រៀបរាប់​លើ​គណនី​ហ្វេ​សបុ​កថា​៖ ” បី​ថ្ងៃ​រួចមកហើយ​ដែល​ខ្ញុំ​មក កំដរ​ម្តាយក្មេក​ខ្ញុំ​នៅ​មន្ទីរពេទ្យ​កាលម៉ែត​ដែល​ខ្ញុំ​ពិនិត្យឃើញ​ថា​មន្ទីរពេទ្យ​នេះ​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការពិនិត្យ​និង​ព្យាបាល​ជូន​ប្រជាជន​ប៉ុន្តែ​មន្ទីរពេទ្យ​ក៏ដូចជា​ក្រសួង​សុខាភិបាល​ខ្វះ​លទ្ធភាព​ខាង​ថវិកា​សម្រាប់​ការសាងសង់​អាគារ​ថ្មី​និង​ទិញ​សម្ភារៈ​សម្រាប់​បំពាក់​ទាំង​អាគារ​ថ្មី​និង​អាគារ​ដែលមាន​រួចមកហើយ​។ ថ្ងៃនេះ​ខ្ញុំ​សម្រេច​បញ្ចេញ​ថវិការដ្ឋ​ចំនួន​៣០​លាន​ដុល្លា​ដើម្បី​បន្ត​កសាង អាគារ​កំពស់​១២​ជាន់​ដែល​មន្ទីរពេទ្យ​បាន​សាងសង់​បាន​១៧​ភាគរយ​រួចមកហើយ​ក្នុងតម្លៃ​៣៩​លាន​៧​សែន​ដុល្លា​។​

​សម្រាប់​ការបំពាក់​សម្ភារៈ​បរិក្ខា​រទាំង​នៅ​អាគារ​ថ្មី​និង​អាគារ​ចាស់​ខ្ញុំ​បាន​ចលនា​សប្បុរសជន​ចូលរួម​ជួយ​ដល់​ជិវិត​មនុស្ស​បាន​ថវិកា​ចំនួន​៥៣​លាន​ដុល្លា​គិត​ត្រឹម ម៉ោង​៤​ល្ងាច​ថ្ងៃ​២៤​វិច្ឆកា​២០១៩​នេះ​ដែល​សង្ឃឹមថា​នឹង​មាន​សប្បុរសជន ចូលរួម​បន្ថែមទៀត​ដើម្បី​ធ្វើ​ទំនើបកម្ម មន្ទីរពេទ្យ​កាលម៉ែត​ឱ្យក្លាយ​ទៅ​ជា មន្ទីរ​បង្អែក​របស់​ជាតិ​កម្ពុជា​យើង​។ ខ្ញុំ​សូម​អរគុណ​ចំពោះ​សប្បុរសជន​ដែល បាន​ចូល​តាម​ការអំពាវនាវ​របស់​ខ្ញុំ​តាម ពាក្យស្លោក​(​បរិច្ចាក​ដើម្បី​ជួយ​ដល់​ជិវិត​មន​ស្ស​)​។ ខ្ញុំ​សូម​អរគុណ​និង​កោត​ស​សើរ​ចំពោះ​វេជ្ជបណ្ឌិត​គ្រូពេទ្យ​គ្រប់​ជំនាញ​និង​បុគ្គលិក​នៅក្នុង​មន្ទីរពេទ្យ​ទាំងអស់​ដែល​បាន​បំពេញ ការងារ​ប្រកបដោយ​ការទទួលខុសត្រូវ និង​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់​។​

​បើទោះជា​ជីវិត​ម្តាយក្មេក​ខ្ញុំ​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សង្គ្រោះបន្ទាន់ វិវត្ត​ទៅ​កាន់​ស្ថានភាព​បែប​ណា​ក៏ដោយ​ក៏​ពួកយើងខ្ញុំ​ជា​កូន​ជា​ចៅ ចៅទួត​អស់ចិត្ត​ដែរ​ព្រោះ​បើ​មិន​មាន​គ្រូពេទ្យ​ខ្មែរ​ដ៏​ពូកែ​ជួយ​ទាន់​ពេលវេលា​ទេ​ម្លេះ សម​ម្តាយក្មេក​ខ្ញុំ​បាន​លាចាក​លោក​នេះ តាំងពី​ថ្ងៃ​ម្សិលមិញ​មក​ម្លេះ​ព្រោះ​នៅ​ឯ គេហដ្ឋាន​របស់​ខ្ញុំ​បាន​រៀបចំ​រួចរាល់ ហើយ​សម្រាប់​បុណ្យសព​ម្តាយក្មេក​ខ្ញុំ តែ​ដោយសារ​ភាព​ជំនាញ​របស់​គ្រូពេទ្យ នោះ​ហើយ​ដែល​ធ្វើឱ្យ​ម្តាយក្មេក​ខ្ញុំ​បន្ត រស់នៅ​ជាមួយ​កូនចៅ​មួយរយៈ​ទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល