ទាន់ហេតុការណ៍
វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ អាណត្តិ​ទី​៤ ឆ្នាំ​២០២៦ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ៖ សន្តិភាព គឺជា​មូលដ្ឋាន​នៃ​អ្វីៗ​ទាំងអស់ បើ​គ្មាន​សន្តិភាព យើង​ក៏​មិន​អាច​និយាយ​អំពី​ការអប់រំ​, ការអភិវឌ្ឍ​, ការចូលរួម​របស់​ស្ត្រី ឬ អនាគត​របស់​យុវជន​បាន​ឡើយ​ - គណបញ្ជាការ​ឯកភាព​ស្រុក​កូន​មុំ សហការ​ជាមួយ អង្គការ​ចីរភាព​បរិស្ថាន​ប្រចាំ​ខេត្ត​រតនគិរី​ចុះ​ប្រតិបត្តិការ​រួមគ្នា​វាយបំផ្លាញ​ឡធ្យូង​ខុសច្បាប់​ - ពលរដ្ឋ​ភូមិ​ត្រពាំង​សំ​ព័រ សូម​សម្តែង​នូវ​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក សន ស៊ិន ចៅសង្កាត់​គោក​រកា ដែល​បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​មូលដ្ឋាន​ - UNAIDS អបអរសាទរ​កម្ពុជា​ចំពោះ​ភាព​ជោគជ័យ នៃ​ការសម្រេច​បាន​នូវ​គោលដៅ​សកល​មេរោគ​អេដស៍ ៩៥-៩៥-៩៥ - សម្តេច​តេជោ ហ៊ុន សែន បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​បាត់ដំបង និង​ប៉ៃលិន​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន​គ្រួសារ​ខ្វះខាត និង​ជនពិការ នៅ​ខេត្ត​កំពង់ស្ពឺ​ - វត្ត​អង្គ​ក្តី ប្រារព្ធ​ពិធី​បុណ្យ​ឡើង​សាលា និង​ពុទ្ធា​ភិ​សេក ដើម្បី​ឧទ្ទិស​កុសល​ដល់​ញាតិសណ្តាន បុព្វការី​ជន ដែល​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ​ - រឿង​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ (​យក​លុយ​ពី​រោងចក្រ​) នៅ​មិនទាន់​ចប់​ទេ​! ពេល​នេះ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​ណែនាំ​ទៅ​ប្រធាន​មន្ទីរ ឲ្យ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ - ស្មារតី «ខ្មែរជួយខ្មែរ»! «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ត្រឡប់មកវិញហើយ, សូមចូលរួមបរិច្ចាគ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា អាចបន្តបេសកកម្មសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា
0

លោក​អនុសេនីយ៍ឯក ប៉ា ច័ន្ទ​វិសាល នាយរង​ព្រហ្មទណ្ឌ​ស្រុក​កៀនស្វាយ​ដឹកនាំ​កលាំង​បង្ក្រាប​ទីតាំង​ល្បែង​បញ្ជល់មាន់ និង អាប៉ោង មួយកន្លែង ដែល​បើក​លេង​យ៉ាង​សម្បើម មិន​ញញើត​សមត្ថកិច្ច​បន្តិច​សោះ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ស្រុក​កៀនស្វាយ​: លោក អនុសេនីយ៍ឯក ប៉ា ច័ន្ទ​វិសាល នាយរង​ព្រហ្មទណ្ឌ​ស្រុក​កៀនស្វាយ​ដឹកនាំ​កលាំង​បង្ក្រាប​ទីតាំង​ល្បែង​បញ្ជល់មាន់ និង អាប៉ោង មួយ​កន្លែង​បើក​យ៉ាង​សម្បើម មិន​ញញើត​សមត្ថកិច្ច បន្តិច​សោះ​ ​ទីតាំង​ល្បែង​បញ្ជល់មាន់ និង អាប៉ោង មួយ​កន្លែង​ដែល​ស្ថិតនៅក្នុង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត កណ្ដាល ត្រូវបាន​កម្លាំង​សមត្ថកិច្ច ចុះបង្ក្រាប នៅ​ថ្ងៃ អាទិត្យ ៦ រោច ខែ​បុស្ស ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពុទ្ធ​សករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ២៣ ខែ​មករា ឆ្នាំ ២០២២ វា​លា​ម៉ោង ២.៣០ នាទី​ថ្ងៃត្រង់ លោក ប៉ា​ចាន់ វិសាល នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​និង កម្លាំង​ប៉ុស្តិ៍​សំរោង​ធំ បាន​ចុះ​បង្ក្រាប​ទីតាំង​ល្បែង​បញ្ជល់មាន់ និង អាប៉ោង ប្រមូល​បាន​វត្ថុតាង​រួមមាន កៅអី​ជ័រ​ជាច្រើន​កៅអី ដែក​សម្រាប់​ប្រប់​តង់​ជាច្រើន​ផ្ទាំង និង​តុ​អាប៉ោង​រួម​មាន​បង្គោល​សាវៀ​ន​និង​ធុង​ទឹកកក​មួយ​ផង​។​

​វត្ថុតាង​ទាំងអស់នោះ​ត្រូវ​នាំយក​ទៅ​ដាក់​នៅ​ប៉ុស្តិ៍​ឃុំ​សំរោង​ធំ​សម្រាប់​អ្នកលេង​ល្បែង​បញ្ជល់មាន់ និង គ្រាប់​អាប៉ោង​ត្រូវបាន​អ្នកលេង​ល្បែង​ទាំងនោះ​នាំយក​ទៅ​តាម​ខ្លួន​រត់​បាត់​យ៉ាង​ស្ងាត់ឈឹង ហាក់បីដូច​ជា​បានដឹងខ្លួន​ទុកជា​មុន​អញ្ជឹង​។​

​ក្រុម​អ្នកសារព័ត៌មាន យើងខ្ញុំ​បាន​រាយការណ៍​ជូន​ទៅ​ដល់​លោក​ព្រំ សំណាង អធិការ នៃ​អធិការនគរបាល ស្រុក​កៀនស្វាយ តាំងពី​ម៉ោង ១១.០០​នាទី រហូតមកដល់​ម៉ោង ២.៣០​នាទី ទើប​មាន​សមត្ថកិច្ច​ចុះ​មក​ដល់​ទីតាំង​បង្ក្រាប ហេតុដូចនេះ​ទើប​ធ្វើឲ្យ​មិន​បាន​ចាប់​ក្រុម​អ្នក​ញៀន​ល្បែង​សូម្បីតែ​ម្នាក់​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល