ទាន់ហេតុការណ៍
ឯកឧត្ដម ឃួ​ង ស្រេង​៖ បុរស​គ្រប់រូប កុំ​គោរព និង​លើកកម្ពស់​ស្ត្រី​ត្រឹមតែ​មួយ​ថ្ងៃ (៨​មីនា​) គឺ​ត្រូវ​គោរព និង​លើកកម្ពស់​ស្ត្រី​ជា​រៀងរហូត និង​ជា​ប្រចាំ​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​!
0

​លោក ហ៊ុន ម៉ា​ណែ​ត ប្រគល់ ផ្ទះ ១២៥ ខ្នង ដល់​សមាគម​អតីតយុទ្ធជន​កម្ពុជា នៅ​ឧ​ត្ត រ មានជ័យ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ ៖ អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ​និង​ជា​មេបញ្ជាការ កងទ័ពជើងគោក និង​ជា​អគ្គលេខាធិការរង សមាគម អតីតយុទ្ធជន​កម្ពុជា លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ ដល់​ខេត្ត​ឧត្តរមានជ័យ កាលពី​ព្រឹក​ថ្ងៃទី ៦ ខែ​ធ្នូ ឆ្នាំ ២០១៩ ដើម្បី ជួប សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ ដែល​ជា​សមាគម អតីតយុទ្ធជន​កម្ពុជា ។ ក្នុង​ពិធី​ជួប​សំណេះសំណាល​នោះ ក៏ រួម​មាន​ការប្រគល់ ផ្ទះ ១២៥ ខ្នង ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ប្រគល់ជូន សមាជិក អតីត​សមាគម​យុទ្ធជន​កម្ពុជា ដែល​ស្ថិតនៅ​ទីនោះ​ផងដែរ ។

​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត កាលពី​ព្រឹក​ថ្ងៃទី​៦ ខែ​ធ្នូ​ឆ្នាំ​២០១៩​បាន​អញ្ជើញ​សំណេះសំណាល​និង​ផ្តល់​ផ្ទះ​១២៥​ខ្នង​ស្ថិតនៅ​ស្រុក​ចុងកាល់​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ​ហ៊ុនសែន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ជូន​សមាជិក​អតីត​សមាគម​អតីតយុទ្ធជន​កម្ពុជា​រាជធានី​ភ្នំពេញ​។​ខេត្ត​ឧត្តរមានជ័យ​ចំនួន​១២៥​គ្រួសារ​ដើម្បី​ដោះស្រាយ​ការលំបាក​របស់​បងប្អូន​អតីតយុទ្ធជន​ក្នុង​សមរភូមិ​សង្គ្រាម​។​គ្រា​ដែល​អតីត​យុទ្ធជន​ទាំងនោះ​គ្មាន​ផ្ទះ​និង​ដីធ្លី​ត្រឹមត្រូវ​រស់នៅ​ក្នុង​ជីវភាព​លំបាក​។​

​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ក្នុងឱកាស​នោះ​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា​ការបង្កើត​សមាគម​អតីតយុទ្ធជន​កម្ពុជា​នេះ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​បង​ប្អូន​អតីតយុទ្ធជន​ដែល​មាន​គុណ​បំដាច់​ចំពោះ​ជាតិ​និង​មាតុភូមិ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។​

​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើង​ទៀត​ថា សូមឱ្យ​បងប្អូន​អតីតយុទ្ធជន​ត្រូវ​ជឿជាក់​លើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​មិន​បោះបង់​បងប្អូន​ចោល​នោះឡើយ​។​រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​យកចិត្តទុកដាក់​ជានិច្ច​ចំពោះ​បងប្អូន​អតីតយុទ្ធជន​និង​ជា​ពិសេស​នៅតែ​បន្ត​ខិតខំ​ដោះស្រាយ​ផ្ទះ​និង​ដីធ្លី​ជូន​អតីត​យុទ្ធ​ថែមទៀត​ពីព្រោះ​ការដោះស្រាយ​វា​មិន​បញ្ចប់​ត្រឹមនេះ​ទេ ។ ដូច្នេះ​បងប្អូន​ត្រូវ​នាំគ្នា​គាំទ្រ​សន្តិភាព​ឱ្យបាន​រឹងមាំ​និង​ត្រូវ​អប់រំ​កូនចៅ​ឱ្យបាន​យល់​ពី​តម្លៃ​សន្តិភាព​ដោយ​កុំ​ចាញ់បោក​ឧបាយកល​អាក្រក់​ក្រុមប្រឆាំង​ដែល​មាន​បំណង​ចង់​បង្កហេតុ​នាំ​ប្រទេស​ធ្លាក់​ក្នុង​សង្គ្រាម​សារជាថ្មី​។​

​សូមបញ្ជាក់​ថា ក្នុង​ពិធី​នោះ​ផង​ដែរ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​សម្ភោ​ធ​ស្រះ​ទឹក​ប្រវែង​៣០​ម៉ែត្រ​គុណ​៨០​ម៉ែត្រ​ដែល​ជា​អំណោង​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ​សែន​និង​បានឧ​បត​ម្ថ​ថវិកា​៥០​លាន​រៀល​ដើម្បី​ទិញ​ថ្នាំ​លាភ​ផ្ទះ​និង​ជួយ​កសាង​បង្គន់​អនាម័យ​ជូន​ដល់​បងប្អូន​អតីតយុទ្ធជន​សរុប​១៨០​គ្រួសារ​និង​បាន​ឧបត្ថម្ភ​ប្រេង​៣​ម៉ឺន​លីត្រ​សម្រាប់​ជីក​ស្រះ​ទឹក​ចំនួន​១​ថែម​ទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល