ទាន់ហេតុការណ៍
វិទ្យាល័យ ហ៊ុន សែន ពាម​កោះ​ស្នា រៀបចំ​ពិធី​ចែក​ប័ណ្ណសរសើរ​លើកទឹកចិត្ត​ដល់​សិស្ស​ពូកែ ក្នុងឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៦-២០២៧ - វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​
0

កិច្ចប្រជុំ​បច្ចេកទេស​ពិភាក្សា​លើ​”​ប្លង់​គោល​គំនិត​ដើម្បី​បង្កើត​ផែនការមេ​អភិវឌ្ឍ​ទេសចរណ៍​ខេត្ត​កែប​ឱ្យ​ទៅជា តំបន់​ទេសចរណ៍​សម្រាក​លំហែ​កម្រិត​ខ្ពស់​”

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្ត​កែប បាន​បើក​កិច្ចប្រជុំ​បច្ចេកទេស​ពិភាក្សា​លើ​”​ប្លង់​គោល​គំនិត និង​វិធីសាស្ត្រ​នៃ​ការរៀបចំ​បង្កើត​ផែនការមេ​អភិវឌ្ឍ​ទេសចរណ៍​ខេត្ត​កែប​ឱ្យ​ទៅជា​តំបន់​ទេសចរណ៍​សម្រាក​ល​ម្ហែ កម្រិត​ខ្អស់ នៅ​ឆ្នាំ​២០២០-២០៣០” ក្រោម​វត្តមាន លោក នី ផល្លី អនុរដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​លោក ព្រុំ គន្ធិ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប និង​អស់លោក​ជា​ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អភិបាលក្រុង ស្រុក កម្លាំងប្រដាប់អាវុធ​ទាំង​បី និង​មន្ត្រី​ចំណុះ​ក្នុង​រដ្ឋបាល​ខេត្ត​។​

​បន្ទាប់​ពី​មតិ​ស្វាគមន៍​របស់លោក ព្រុំ គន្ធិ អភិបាលរង​ខេត្ត​រួចមក លោក នី ផល្លី អនុរដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ បាន​លើកឡើង​ថា ក្រសួង​ទេសចរណ៍​បាន​និង​កំពុង​រៀបចំ​សិក្សា​ផែនការមេ​ពិសេស​មួយ សម្រាប់​ខេត្ត​កែប ដែល​នេះ​គឺជា​ផ្នែក​មួយ​នៃ​ចក្ខុវិស័យ​អភិវឌ្ឍន៍​តំបន់ឆ្នេ​រទាំង ៤ នៅ​កម្ពុជា​។​

​លោក​បាន​បន្តទៀតថា សម្រាប់​ខេត្ត​កែប យើង​មេ​ី​ល​ឃើញថា សក្តានុពល​ខុសពី​ខេត្ត​ផ្សេងៗ ក្រសួង​ទេសចរណ៍​មាន​គម្រោង​សិក្សា​រៀបចំ​ផែនការ​មេ​ទុក​ខេត្ត​កែប​នេះ​សម្រាប់​ជា​រមណីយដ្ឋាន​បែប​ប្រណិត​កម្រិត​ខ្ពស់ ជា​ទេសចរណ៍​បែប​ធម្មជាតិ​ពិតៗ​។​ជា​ចក្ខុវិស័យ​នៃ​ផែនការ​មេនេះ ក្រុមការងារ​នឹងសិក្សា​គ្រប់​ទិដ្ឋភាព​ទាំងអស់​រួម​ទាំង បរិស្ថាន ទេសចរណ៍ សេដ្ឋកិច្ច ជាងនេះទៅទៀត តំបន់​ទេសចរណ៍​ក្នុង​ខេត្ត​កែប​នេះ មិនមែន​សំដៅ​ដល់​ទេសចរណ៍​សម្រាប់​ភ្ញៀវ​ដែល​មាន​ប្រាក់ចំណូល​ខ្ពស់​នោះទេ តែ​ជា​កន្លែង​សម្រាប់​អ្នក​ដែល​ស្វែងរក​ភាពស្ងប់ស្ងាត់​។​

​លោក​ថា តំបន់​ទេសចរណ៍​ជាប់មាត់​សមុទ្រ​នៅ​កម្ពុជា​ទាំង​៤​មាន​ចក្ខុវិស័យ​នៃ​ការអភិវឌ្ឍន៍​ខុសៗ​គ្នា ដូចជា តំបន់​អភិវឌ្ឍ​សេដ្ឋកិច្ច​ពហុ​បំណង​សម្រាប់​ឧស្សាហកម្ម និង​ពាណិ្ជកម្ម , តំបន់​អភិវឌ្ឍ​សម្រាប់​គោលដៅ​អេកូ​ទេសចរណ៍ , តំបន់​អភិវឌ្ឍ​បែប​ក​សិ​ទេសចរណ៍ ទេសចរណ៍​បែប​ស្រាវជ្រាវ , ចំពោះ​ខេត្ត​កែប​ក៏​នឹង​ក្លាយជា​តំបន់​ទេសចរណ៍​បែប​ប្រណិត​នាពេល​អនាគត​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល