ទាន់ហេតុការណ៍
អង្គការ​ជ័យ​ភាព​បរិស្ថាន​កម្ពុជា​ប្រចាំ​ខេត្ត​កំពង់ស្ពឺ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់ កាប់​សម្អាត​ព្រៃ​ដុះ​រំខាន និង​រំដោះ​មុខទឹក ដើម្បី​សម្រួល​ដល់​ការហូរ​ទឹក កាត់បន្ថយ​ការ​ជន់​លិច និង​លើកកម្ពស់​បរិស្ថាន​ឱ្យមាន​ភាព​ស្អាត​ល្អ - ឆ្នេរ​សមុទ្រ​មួយ​កន្លែង​នៅ​ខេត្ត​កោះកុង ត្រូវបាន​បុគ្គល​ឯកជន​ចាក់ដី​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ - វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ អាណត្តិ​ទី​៤ ឆ្នាំ​២០២៦ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ៖ សន្តិភាព គឺជា​មូលដ្ឋាន​នៃ​អ្វីៗ​ទាំងអស់ បើ​គ្មាន​សន្តិភាព យើង​ក៏​មិន​អាច​និយាយ​អំពី​ការអប់រំ​, ការអភិវឌ្ឍ​, ការចូលរួម​របស់​ស្ត្រី ឬ អនាគត​របស់​យុវជន​បាន​ឡើយ​ - គណបញ្ជាការ​ឯកភាព​ស្រុក​កូន​មុំ សហការ​ជាមួយ អង្គការ​ចីរភាព​បរិស្ថាន​ប្រចាំ​ខេត្ត​រតនគិរី​ចុះ​ប្រតិបត្តិការ​រួមគ្នា​វាយបំផ្លាញ​ឡធ្យូង​ខុសច្បាប់​ - ពលរដ្ឋ​ភូមិ​ត្រពាំង​សំ​ព័រ សូម​សម្តែង​នូវ​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក សន ស៊ិន ចៅសង្កាត់​គោក​រកា ដែល​បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​មូលដ្ឋាន​ - UNAIDS អបអរសាទរ​កម្ពុជា​ចំពោះ​ភាព​ជោគជ័យ នៃ​ការសម្រេច​បាន​នូវ​គោលដៅ​សកល​មេរោគ​អេដស៍ ៩៥-៩៥-៩៥ - សម្តេច​តេជោ ហ៊ុន សែន បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​បាត់ដំបង និង​ប៉ៃលិន​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន​គ្រួសារ​ខ្វះខាត និង​ជនពិការ នៅ​ខេត្ត​កំពង់ស្ពឺ​ - វត្ត​អង្គ​ក្តី ប្រារព្ធ​ពិធី​បុណ្យ​ឡើង​សាលា និង​ពុទ្ធា​ភិ​សេក ដើម្បី​ឧទ្ទិស​កុសល​ដល់​ញាតិសណ្តាន បុព្វការី​ជន ដែល​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ​
0

អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ចូលរួម​ក្នុង​បេសកកម្ម​លើក​ទី ៣៥៩ ដើម្បី​សុខភាព​ប្រជាជន

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ កុម្ភ​: ឆ្នាំ​២០២២ ឯកឧត្តម ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​បេសកម្ម​លើក​ទី ៣៥៩ របស់​ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ក្នុង​ការចុះពិនិត្យ ព្យាបាល​ជំងឺ​ទូទៅ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ដោយ​មិន​ប្រកាន់​បក្សពួក ពូជសាសន៍ សាសនា និន្នាការ​នយោបាយ រួម​នឹង​ការចុះ​អប់រំ​ផ្សព្វផ្សាយ​ទប់ស្កាត់ និង​បង្កា​ជំងឺ​កូវី​ដ​-១៩ ដែល​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​គ្នា​កំពុង​រៀន​រស់នៅ​ធម្មតា​តាម​គន្លង​ប្រក្រតីភាព​ថ្មី និង​ការចូលរួម​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​របស់​ក្រសួង​សុខាភិបាល និង​វិធានការ ៣​ការពារ និង ៣​កុំ ។​

​ពិធី​ដ៏​មាន​អត្ថន័យ​នោះ ក៏​មាន​ការ អញ្ជើញ​ជា​គណៈអធិបតី​ពី​សំណាក់ ឯកឧត្ដម ឡេង ផល្លី ប្រធាន​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ព្យាបាល​ឥតគិតថ្លៃ​របស់ ឯកឧត្តម ហ៊ុន ម៉ា​នី ឯកឧត្ដម ថោង ប៉ូ​រ៉ា​ន អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​បី អាជ្ញាធរ​មូលដ្ឋាន ក្រុម​ការងារ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត មន្ត្រី​ពាក់ព័ន្ធ និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​អញ្ជើញ​មក​ទទួល​សេវា ពិនិត្យ និង​ព្យាបាល​ជំងឺ ប្រមាណ​ជាង ១,០០០ នាក់ ។​

​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែងថា ការបន្ត​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម ដើម្បី​សុខភាព​ប្រជាជន​នា​ថ្ងៃនេះ គឺ​ផ្តើមចេញ​ពី​កត្តា​ប្រទេសជាតិ ទទួលបាន​សុខសន្តិភាព​ពេញលេញ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​បុិនប្រសព្វ​ប្រកបដោ​យកិ​ត្តិ​បណ្ឌិត​របស់ស​ម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ អភិបាលខេត្ត​បន្ត​ថា ដូច្នេះ​យើង​គ្រប់​គ្នា​ត្រូវ​រួមគ្នា​ថែរក្សា ការពារ​សន្តិភាព​ដែល​បាន​មក​ដោយ​កម្រ​ឱ្យបាន​គង់វង្ស​យូរអង្វែង​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល