ទាន់ហេតុការណ៍
ឯកឧត្តម Marco Rubio រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ហ​រដ្ឋ​អាម៉េរិក បានចេញ​សេចក្តីថ្លែងការណ៍​ស្វាគមន៍​ចំពោះ​សេចក្តីប្រកាស​របស់​ប្រទេស​កម្ពុជា និង​ថៃ បន្ទាប់​ពី​ការឈាន​ដល់​បទ​ឈប់​បាញ់​ - ឯកឧត្តម​បណ្ឌិត សួន រិនឌី និង​លោកជំទាវ បាន​អញ្ជើញ​ចែក​អំណោយ​ជូន​ជនភៀសសឹក ចំនួន ១២០០​គ្រួសារ នៅ​ខេត្ត​ពោធិ៍សាត់ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ - កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ ១៣​នាក់ បាន​ជា​បន្តបន្ទាប់​ - ប្រជាពលរដ្ឋ​ឃុំ​សំបួរ ស្រុក​ល្វាឯម ទទួលបាន​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ចំនួន ២,៧៦៣​បណ្ណ​ ​នា​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ - លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​
0

​ពិធី​ប្រកាស​តែងតាំង​និង​ផ្ទេរ​ភារកិច្ច​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី ខេត្ត​កំពត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១២​រោច ខែ​មិគសិរ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៩ នេះ រដ្ឋបាល​ខេត្ត​កំពត បាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង និង​ផ្ទេរ​ភារកិច្ច​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កំពត ដោយ​ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព លោក ឆាន់ សាផាន រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង​លោក ជឹង ផល្លា ប្រធាន​ក្រុម​ប្រឹក្ស​ខេត្តកំពត ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ផងដែរ​។​

​យោង​ប្រកាស​លេខ​១៧៨.​ដន​ស​.​ប្រក ចុះ​ថ្ងៃ​ចន្ទ ៥​រោច ខែ​មិគសិរ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៩ មាន​ខ្លឹមសារ​ថា ត្រូវបានតែងតាំង លោក ដាញ់ សារី ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កំពត ជំនួស លោក យិន វុ​ឌ្ឍ ដែល​ត្រូវបាន​ផ្ទេរ​ភារកិច្ច​ទៅ​បម្រើការ​នៅ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​

​មានមតិ​ផ្តាំផ្ញើ​ក្នុង​ឱកាស​នេះ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពត​បាន​មានប្រសាសន៍ថា ប្រធាន​មន្ទីរ​ទើប​ទទួល​តំណែង​ថ្មី​ត្រូវ​បន្ត​ធ្វើ​កិច្ចការ​ដែល​នៅ​សេសសល់​ដុម្បី​បម្រើ​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ ពិសេស​ការផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ជា​លក្ខណៈ​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​លើ​កិច្ច​ការងារ​ដីធ្លី​ឱ្យមាន​ប្រសិទ្ធភាព​។​

​ពាក្យ​ក្រើនរំលឹក​ស្រដៀង​គ្នា​នោះដែរ លោក ឆាន់ សាផាន រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​មានប្រសាសន៍ថា មន្ត្រី​ជំនាញ​ស្ថិត​ក្នុង​ក្របខណ្ឌ​រដ្ឋ​ត្រូវ​ប្រើប្រាស់​ពេលវេលា​ឱ្យបាន​សមរម្យ​ស្របតាម​ច្បាប់​ដែល​បានកំណត់​។ មានន័យ​ថា​ក្នុងនាម​ខ្លួន​ជា​អ្នក​ធ្វើ​ការងារ និង​ទទួល​ប្រាក់បៀវត្សរ៍​របស់​រដ្ឋ​បែរ​ជា​ទៅ​បម្រើការ​ឱ្យ​ក្រុមហ៊ុន​ដោយ​ទុក​កិច្ចការ​ទាំងឡាយ​ឱ្យ​នៅ​រាំងស្ទះ​រហូត​បង្ក​ការលំបាក​ដល់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ពឹងពាក់​នោះឡើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល