ទាន់ហេតុការណ៍
វិទ្យាល័យ ហ៊ុន សែន ពាម​កោះ​ស្នា រៀបចំ​ពិធី​ចែក​ប័ណ្ណសរសើរ​លើកទឹកចិត្ត​ដល់​សិស្ស​ពូកែ ក្នុងឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៦-២០២៧ - វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​
0

លោក​អភិបាលខេត្ត​កំពង់ចាម​អញ្ជើញ​ចូលរួម​ពិធី​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កំពង់ចាម ៖ លោក អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្ត​កំពង់ចាម​បាន​អញ្ជើញ​ជា​គណអធិបតី​ក្នុង​ពិធី​ទិវា​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ១២ ធ្នូ​លើ​ក​ទី ១៣ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​២៣​ខែ​ធ្នូ​ឆ្នាំ​២០១៩​ក្នុង​សាលា​ស្រុក​ចំការលើ ស្ថិតនៅ​ភូមិ​ថ្នល់​បែក​លិច ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​។​

​ក្នុង​កម្មវិធី​នោះ​ដែរ ក៏​មាន​ការអញ្ជើញ​ចូលរួម​អមដំណើរ​ដោយ​លោក ឧត្តមសេនីយ៍ទោ ឯក កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម និង​មាន​ការអញ្ជើញ​ចូលរួម​ពី​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ​។

​លោកស្នងការ​បាន​មាន​ប្រសា​ស​ន៏​ថា ការជួញដូរ​មនុស្ស​គឺ​ជា​ឧក្រិដ្ឋកម្ម​ដែល​មាន​លក្ខណ​:​ធ្ងន់ធ្ងរ​បំផុត​និង​ក្តៅគគុក​នៅ​កម្ពុជា​ហើយ​ជា​បញ្ហា​គួរអោយ​ព្រួយបារម្ភ ។ ចំណែក​ជន​ងាយ​រងគ្រោះ​ក្នុងករណី​ជួញដូរ​មនុស្ស​នេ​គឺជា​នារី ភេទ​ដែល​បង្ករ​ដោយ​ក្រុម​ខិលខូច​បាន​ប្រើប្រាស​គ្រប់​រូបភាព ដើម្បី​អូសទាញ​កុមារី វយ័ជំ​ទង់និង​នារី​ក្រមុំ​អោយ​លង់​នឹង​ល្បិចកល​របស់ខ្លួន​។

​ជា​បន្ទាប់​មក​ក្រុម​នោះ​បាន​យក​ទៅ​លក់​និង​បង្ខិតបង្ខំ​ប្រើប្រាស​ជា​ទាសករ​ផ្លូវភេទ​នៅតាម​ផ្ទះសំណាក់ សណ្ឋាគារ ហាង​ខារ៉ាអូខេ​ជាដើម ឬ​លក់​ឆ្លងដែន​ក៏មាន​។ ក្នុងនោះ​ដែរ​លោក អ៊ុន​ចាន់​ដាន​អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​ថ្នាក់ គ្រប់​ផ្នែក​ត្រូវខិតខំ ផ្សព្វផ្សាយ​ច្បាប់​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស តាមរយ​:​វេទិកា ភូមិ ឃុំ​មាន​សុវត្ថិភាព ហើយ​ចូលរួម​អនុវត្ត​ទាំងអស់ ដើម្បី​ទប់ស្កាត់ និង​កាត់បន្ថយ​នៅ​អំពើ​ជួញដូរ​មនុស្ស​បាន គឺ​ផ្តើមចេញ​ពី​យើងទាំងអស់គ្នា ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល