ទាន់ហេតុការណ៍
វិទ្យាល័យ ហ៊ុន សែន ពាម​កោះ​ស្នា រៀបចំ​ពិធី​ចែក​ប័ណ្ណសរសើរ​លើកទឹកចិត្ត​ដល់​សិស្ស​ពូកែ ក្នុងឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៦-២០២៧ - វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​
0

មានការប៉ះទង្គិចគ្នាជាថ្មីរវាងប្រជាពលរដ្ឋដែលកាន់ដីធ្លីជិត៣០ឆ្នាំបាន ជាមួយអាជ្ញាធរមានសមត្ថកិច្ចខណ្ឌឫស្សីកែវការពារអោយម្ចាស់ដីថ្មីធ្វើរបង លើដីទំនាស់

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នុំពេញ ៖ ​គណបញ្ជាការ​ឯកភាព​ខ​ណ្ទ​ឬ​ស្សី​កែវ​បាន​ចុះ​អនុវត្តន៍ និង​ហ៊ុព័​ន្ធ​ដី​ទំនាស់​ចំនួន​០៨​គ្រួសារ ដើម្បី​អោយ​ម្ចាស់​ដី​ថ្មី​ធ្វើ​របង​។

ខណៈ​អាជ្ញាធរ​បាន​ការពា​រគ្រឿង​ចក្រ​អោយ​ភាគី​ម្ចាស់​ដី​ថ្មី​នៅ​តំបន់អភិ​វឌ្ឍន៍​ឫស្សីកែវ ហើយក៏​មាន​ការចាប់​ប្រជាពលរដ្ឋ​ម្នាក់​ផងដែរ នៅ​ព្រឹក ថ្ងៃទី ៣០ ខែ​ធ្នូ ឆ្នាំ​២០១៩ ចំណុច​ដី​អភិវឌ្ឍន៍​ឫស្សីកែវ ស្ថិតនៅ​ផ្លូវ​៥៩៨ ក្រុម ទី​៥ ភូមិ​ទួល​ពពែរ សង្កាត់ ទួល​សង្កែ ទី​២ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ប្រជាពលរដ្ឋ​ចំនួន ៨ គ្រួសារ និង​អ្នកគាំទ្រ​បាន​ផ្ទុះ​កា​តវ៉ា​ដោយ​ប៉ះ​ទង្គិះ​គ្នា​១​ប្រាវ ។

​កិច្ច​ប្រតិបត្តិការ​នេះ​ប្រើ​កម្លាំង​សរុប​២០៨​ក្នុងនោះ កម្លាំង​ប្រជា​ការពារ​សាលា​ខ​ណ្ទ​ចំនួន​១៣០​នាក់ កម្លាំង​ប៉ូលីស​ខ​ណ្ទ​ឬ​ស្សី​កែវ​៦៥​នាក់​កម្លាំង​ប៉េអឹម​ខ​ណ្ទ​ឬ​ស្សី​កែវ​១៣​នាក់​ដឹកនាំ​ដោយ​លោក ជា ពិសី អភិបាល​ខ​ណ្ទ​ឬ​ស្សី​កែវ​និង​ជា​ប្រធាន​គ​ណះ​បញ្ជា​ឯកភាព ។​

​ចំពោះមុខ ម្ចាស់​ដី​ទាំង​០៨​ឡូត៍​កំពង់​ធ្វើ​របង​ហ៊ុព័​ន្ធ​រៀងៗ​ខ្លួន​។​ដោយឡែក​ប្រពន្ធ​លោក គង់ ទី បាន​ចេញ​មក​តវ៉ា​ទាមទារ សុំ​អោយ​ផ្អាក និង​សូម​អោយ​សម្តេច​តេជោជួយ​អន្តរា​គ​មន៍​។​

​បច្ចុប្បន្ន ខាង​ម្ចាស់​ដី​ថ្មី​កំពុង​ធ្វើ​របង រីឯ​ភាគី​ខាង​លោក​ស្រី សេក សុភ​ក្រ សឿ​មូនា ដែលជា​ក្មួយ​របស់​លោក គង់ ទី កំពុង​នៅ​ខាងកើត​ថ្នល់ ធ្វើការ​តវ៉ា​និង​មាន​ការចាប់​ប្រជាពលរដ្ឋ​ម្នាក់​ខណៈ​ពួកគាត់​ដុត​កង់ឡាន ។​
​ប្រជាពលរដ្ឋ​ដែល​គេ​ចាប់ខ្លួន​ឈ្មោះ​ឡេង​សុភក្រ័​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​រស់នៅ​កន្លែងកើតហេតុ​ខាងលើ​។

​សូម​រម្លឹកថា កាលពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៩ អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ លោក ជា ពិសី អភិបាល នៃ​គណ​អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កម្លាំងចម្រុះ​មក​រុះរើ​ផ្ទះ​ប្រជា​ពលរដ្ឌ​ចំនួន​០៨​គ្រួសារ​ស្ថិត នៅ​ភូមិ​ពពែ​២ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រា​ធានី​ភ្នំពេញ ហើយ​ជនរងគ្រោះ ទី​១-​គង់​ទី ២-​លោកស្រី ខៃ ណារិន ៣-​លោក កែម មង្គល ៥-​ព្រំ បូរ ៦-​លោក សុខ អៀង ៧-​អ៊ឹង ព្រូ ៨-​ឆាយ ដាវី ៩-​លោក រត្ន័ ស៊ា ។​

​បើ​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​៨​គ្រួសារ​បញ្ជាក់ថា ដី​នេះ​ស្ថិតនៅ​តំបន់​អភិវឌ្ឍន៍​ខណ្ឌ​ឬ​ស្សី​កែវ បាន​លក់​ឲ្យ​ពួកគាត់​ប្រជាពលរដ្ឋ​តាំងពី​ឆ្នាំ​១៩៩០ មកដល់​ឆ្នាំ​២០១៩ តែ​មកដល់​ពេលនេះ ត្រូវ​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កម្លាំងចំរុះ​ចុះ​មក​កំទេច​ផ្ទះ និង​ដំណាំ​ដែល​គាត់​បាន​ដាំ​ឲ្យ​ខ្ទិចខ្ទី​អស់ ចាប់តាំងពី​ថ្ងៃ​ទី ២៧ ដល​ថ្ងៃ​ទី ៣០ តែ​នៅ​បន្ត​​វាយ​ទៀត ៕
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល