ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំ​ទេយ្យទាន​ប្រគេន​ព្រះសង្ឃ​ក្នុងឱកាស​វេន​កាន់​បិណ្ឌ ចំនួន​០២​វត្ត ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​! - សម្តេច មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង លោកជំទាវ អញ្ជើញ​ចូលរួម ចូលរួម​ពិធី​ជប់លៀង​ផ្លូវរដ្ឋ ដែល​រៀបចំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ជា​កិត្តិយស​ចំពោះ ឯកឧត្តម ហ្វឺ​ឌីណាន់ រ៉ូ​ម៉ូល​ដេស ម៉ា​កូស ជូ​ញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ហ្វីលីពីន និង​លោកជំទាវ​ទី​១ លូ​អ៊ី​ស អា​រ៉ាណេតា​-​ម៉ា​កូស (Louise Araneta-Marcos) - កម្លាំង​នគរបាល​ស្រុក​សំរោង​ទង​ឃាត់ខ្លួន​មុខសញ្ញា​ជនសង្ស័យ ៥ នាក់​បាន​ភ្លាមៗ ករណី​គំរាម (​កាប់​ប្លន់​)​និង​បន្ត​ទៅ​ឃាត់ខ្លួន​បក្សពួក​បាន​ជា​បន្ត​ - កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជូនដំណឹង​បដិសេធ មាន​ជនខិលខូច​បាន​បង្កើត​គណនី TikTok ក្លែងក្លាយ ដែល​មានឈ្មោះ (RathSreang) - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ខែសីហា និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២៥ របស់​ក្រុម​ការងារ​យុវជន​គណបក្ស​ក្រសួង​បរិស្ថាន - រោងចក្រ​ផលិត​បារី​(Future Inteertional Tobacco (Cambodia)Ltd. តើ​ផលិត​បារី​ម៉ាក​អ្វី និង​បង់ពន្ធ​ស្រប​ច្បាប់​ដែល​ឬទេ​?​វគ្គ​១ - ​ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំ​ក្រុម​ការងារ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​សមាជិក ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ពេល​កំពុង​បំពេញ​ភារកិច្ច​! - លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់​កងរាជអាវុធហត្ថ​ខេត្ត​ - ការដុត​កាកសំណល់​កាត់ដេរ ដោយ​គ្មាន​ការគ្រប់គ្រង ឬ​គ្មាន​ការអនុញ្ញាត មិន​ត្រឹមតែ​បំពាន​ច្បាប់​បរិស្ថាន​ទេ ប៉ុន្តែ​ថែមទាំង​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​ធ្វើឲ្យ​បរិស្ថាន​បាក់បែក​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​ជូនពរ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក្នុងឱកាស​ថ្ងៃ​ខួបកំណើត​
0

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អរគុណ​សាលា​នាយទាហាន​សកម្ម ដែល​បំពេញ​តួនាទី​ជា​ថ្នាល​បណ្តុះបណ្តាល​ជួរ​នាយទាហាន​វ័យក្មេង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​កំពង់ស្ពឺ​)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​ថ្លែងអំណរគុណ​ដល់​សាលា​នាយទាហាន​សកម្ម ដែល​បំពេញ​តួនាទី​ជា​ថ្នាល​បណ្តុះបណ្តាល​ជួរ​នាយទាហាន​វ័យក្មេង ដោយ​ក្នុង​នោះ​ថ្នាក់ដឹកនាំ និង​យោធា​ចារ្យ បាន​ខិតខំ​ជម្នះ​ការលំបាក និង​បញ្ហា​ប្រឈម ដើម្បី​ច្នៃប្រឌិត​ធ្វើការ​ហ្វឹកហ្វឺន​នាយទាហាន​។​

​ការថ្លែងអំណរគុណរ​បស់ លោក​ឧត្តមសេនីយ៍ឯក បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​បិទ ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ​ឆ្នាំ​២០២០ ដើម្បី​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១ នៃ​ទិវា​ជ័យជម្នះ ០៧ មករា នៅ​សាលា​នាយទាហាន​សកម្ម ខេត្ត​កំពង់ស្ពឺ នា​ថ្មីៗ​នេះ​។​

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ត​ទៅ​មុខ កងយោធពល​ខេមរភូមិន្ទ មាន​តម្រូវការ​នាយទាហាន​ច្រើន ដើម្បី​ជួយ​ដឹកនាំ​ពង្រឹងកម្លាំង​យោធិន​របស់​យើង​។ ដូច្នេះ សូម​ប្អូនៗ​ក៏ដូចជា​នាយទាហាន​នៅ​គ្រប់​បណ្តា​អង្គភាព​ដទៃទៀត ត្រូវ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហ្វឺន​រៀនសូត្រ មាន​វិន័យ សណ្តាប់ធ្នាប់​ជម្នះ​ពុះពារ​ឧបសគ្គ​ឱ្យបាន ពីព្រោះ​យើង​ជា​អ្នក​កំណត់​ជោគវាសនា ខ្លួនឯង​អាស្រ័យ តាម​សមត្ថភាព​របស់​យើង ហើយ​ត្រូវ​គោរព​តាម​ការចាត់តាំង និង​ស្ម័គ្រចិត្ត​តាម​បទបញ្ជា ចុះ​ទៅ​បំពេញ​ភារកិច្ច​នៅតាម​អង្គភាព​ថ្នាក់ក្រោម ដើម្បី​ស្វែងយល់ និង​ស្គាល់​ឱ្យ​ច្បាស់​ពី​អង្គភាព​ថ្នាក់ក្រោម ពីព្រោះ​កងទ័ព​ខ្លាំង សំខាន់​នៅ​ខាងក្រោម ដែល​ត្រូវ​ពង្រឹង​ឱ្យ​រឹងមាំ​។​

​នៅក្នុង​ឱកាស​នោះ​ដែរ លោកឧ​ត្ត​មសេស​នី​យ៍ ក៏​បាន​អរគុណ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង ដែល​បាន​ធ្វើឱ្យ​ព្រឹត្តិការណ៍​នេះ ទទួលបាន​ជោគជ័យ ហើយ​ក្នុងនោះ​ក៏​មាន​ការចូលរួម​អបអរសាទរ ពី​សំណាក់​មិត្ត​សេនានុព័ន្ធ អនុព័ន្ធ​យោធា ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្មួយៗ​សិស្សានុសិស្ស​ក្នុងស្រុក​ឧត្តុង្គ​ផង​ដែ​រ​។ ការរៀបចំ​ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ​កន្លងមក ដោយ​មាន​ការចូលរួម​របស់​មហាជន ក៏​បាន​ចូលរួមចំណែក​យ៉ាងសំខាន់ លើ​ការជំរុញ​ការប្រាស្រ័យ​ទាក់ទង​រវាង​កងទ័ព និង​មហាជន និង​បាន​លើកកម្ពស់​ការយល់ដឹង របស់​មហាជន​អំពី​តម្លៃ និង​កិត្តិយស នៃ​វិជ្ជាជីវៈ​ជា​យោធិន​។​

​នៅក្នុង​ការប្រកួត​នេះ មេបញ្ជាការ​កងទ័ពជើងគោក បានឱ្យដឹងថា មាន​ក្រុម​ដែល​ទទួលបាន​ចំណាត់​ខ្ពស់ និង​ចំណាត់​ថ្នាក់​ទាប ប៉ុន្តែ​ជា​ស្មារតី​រួម គ្មាន​អ្នកចាញ់​ទេ គឺ​យើង​ឈ្នះ​ទាំងអស់គ្នា ពីព្រោះ​បេសកកម្ម ដែល​ជា​គោលដៅ​សំខាន់​របស់​យើង​នៅពេលនេះ គឺ​ការរៀបចំ​ប្រកួត​កីឡា កងយោធពល​ខេមរភូមិន្ទ​មួយ ឱ្យ​បានរ​លូន ត្រឹមត្រូវ យុត្តិធម៌ និង​រក្សា​បាន​សាមគ្គីភាព​ទាំងអស់គ្នា ដូច្នេះ​បន្ទាប់​ពី​ការប្រកួត​បានបញ្ចប់ គឺ​មានន័យថា បេសកកម្ម​របស់​ក្រុម​នីមួយៗ ក៏​បាន​បញ្ចប់ គឺ​ចប់​ដោយ​ជោគជ័យ ចប់​ដោយ​ការខិតខំ​ប្រឹងប្រែង ទន្ទឹមនឹងនោះ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត ក៏​បាន​បញ្ចប់​ការងារ​របស់​ខ្លួន ដោយ​សុ​ក្រឹត្យ​ផងដែរ​។ ទាំងនេះ គឺជា​ជោគជ័យ​ធំ​នៅ​ក្នុង​ថ្ងៃនេះ គឺ​យើង​អាច​បញ្ចប់​បេសកកម្ម នៅក្នុង​ការប្រកួត​ដោយ​ទទួលបាន​ជោគជ័យ​ទាំងអស់គ្នា ដើម្បី​ចូលរួម​អបអរសាទរ​ខួប​អនុ​ស្សា​រីយ៍​លើកទី​៤១ នៃ​ទិវា​ជ័យជម្នះ ០៧ មករា​។​

​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែមទៀតថា ទិវា​ជ័យជម្នះ ០៧ មករា គឺជា​ព្រឹត្តិការណ៍​របស់​ជាតិខ្មែរ​ទាំងមូល ជា​តថភាព​នៃ​ការ​រស់​ឡើង​វិញ​របស់​យើងទាំងអស់គ្នា ប៉ុន្តែ​ការទទួលស្គាល់​តថភាព​នេះ ត្រូវ​ផ្អែកលើ​ការ​សួរ​សំណួរ​០២ ថា​តើ​ខ្មែរក្រហម បាន​កាប់សម្លាប់​មនុស្ស នៅ​ជំនាន់​ឆ្នាំ​ពួកគេ​គ្រប់គ្រង​អំណាច ក្នុង​អំឡុង​ឆ្នាំ​១៩៧៥ ដល់​ដើមឆ្នាំ​១៩៧៩ ដែរ ឬទេ​? ថា​តើ​ការផ្តួលរំលំ​របប​ប៉ុលពត បាន​បញ្ឈប់​ការកាប់​សម្លាប់​មនុស្ស​បន្តទៀត ដោយ​ជួយ​ស្រោចស្រង់​ជីវិត​ឱ្យ​ខ្មែរ​រស់​ឡើងវិញ ឬ​យ៉ាងណា​? ដូច្នេះ វា​មិន​សំខាន់​នោះ​ឡើយ ចំពោះ​ការឱ្យ​និយមន័យ ឬ​ការប្រើ​ពាក្យ​បែប​ណា​ចំពោះ​ព្រឹត្តិការណ៍ ០៧ មករា ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​សកម្មភាព និង​លទ្ធផល​នៃ​សកម្មភាព​នោះ ដែល​មាន​អត្ថន័យ​សំខាន់​ជ្រាលជ្រៅ​បំផុត​។​

​លោកឧ​ត្ត​មសេស​នីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ក៏បាន​លើកឡើង​ថា ចំពោះ​មនុស្ស​គ្រប់រូប អ្វី​ដែល​មាន​តម្លៃ​បំផុត គឺ​ជីវិត​។ មានជីវិត ទើប​មាន​អនាគត​។ សូម​អរគុណ​សន្តិភាព ដែលនាំឱ្យ​ជីវិត​យើង​រស់ និង​នាំមក​នូវ​សេចក្តីសុខ​។ មានពេលខ្លះ តម្លៃ​នៃ​សន្តិភាព ដែល​មាន​តម្លៃ​ស្មើនឹង​ខ្យល់​ដកដង្ហើម របស់​យើង ត្រូវបាន​គេ​មើលមិនឃើញ និង​មិន​ចាប់អារម្មណ៍​ឱ្យ​តម្លៃ ឱ្យ​ស័ក្តិសម​នឹង​គុណ​តម្លៃ​របស់​វា ហើយ​ពេល​បាត់បង់ ទើប​ចាប់ផ្តើម​ឱ្យ​តម្លៃ​។ ដូច្នេះ ជា​ការដឹងគុណ​ចំពោះ​សន្តិភាព និង​ភាពសុខសាន្ត យើង​ត្រូវ​ចូលរួម​ថែរក្សា​សន្តិភាព និង​បង្កើន​ភាពរឹងមាំ​ឱ្យ​ជាតិ​របស់​យើង​បន្ត​ទៀត ហើយ​ក៏​សូម​អរគុណ​ផង​ដែរ ចំពោះ​អ្នករក​សន្តិភាព ដែល​ទទួលបាន​តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​ការចូលរួម​របស់​ប្រជាជន​ទាំងអស់គ្នា​។ ថ្នាក់ដឹកនាំ​, អ៊ំ​ពូ​ង​មីង​យោធិន និង​ប្រជាជន​យើង​បាន​ធ្វើ​ការលះបង់​ច្រើនណាស់ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​មួយ​នេះ​។​

​លោកឧ​ត្ត​មសេស​នីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ យើង​ត្រូវ​ខិតខំ​ធ្វើ​ដើម្បី​បន្សល់​ទុក​ឱ្យ​អ្នក​ក្រោយ ខិតខំ​ពង្រឹង​កងទ័ព ពង្រឹង​នាយទាហាន​ដែល​ជា​ឆ្អឹងខ្នង ដែល​មាន​ភារកិច្ច​ពង្រឹង​នាយទាហានរង និង​ពលទាហាន​បន្តទៀត​។ ជារួម នាយទាហាន​របស់​យើង​គ្រប់​ជំនាន់ គ្រប់​ស្ថាប័ន​-​កងឯកភាព ត្រូវ​ពង្រឹង​ឆន្ទៈ​ស្នេហា​ជាតិ ពង្រឹង​សមត្ថភាព​បម្រើ​ជាតិ​មាតុភូមិ​, ការពារ​ប្រជាជន​, ការពារ​បូរណភាព​ទឹកដី និង​ការពារ​សុខសន្តិភាព ដែល​ជា​សម្បត្តិ​រួម​របស់​យើង និង​ជា​ប្រភព​សំខាន់​នៃ​ការរស់នៅ​សុខសាន្ត និង​ការរស់រានមានជីវិត​របស់​យើង​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល