ទាន់ហេតុការណ៍
វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ
0

រដ្ឋបាល​ខេត្ត​កែប​រៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កែប បាន​សហការ​សម្របសម្រួល​ជាមួយ​សហព័ន្ធ​អត្តពលកម្ម​អ្នកស្ម័គ្រចិត្ត រៀបចំ​ព្រឹត្តការណ៍​រត់​ប្រណាំង​ពាក់កណ្តា​លម៉ា​រ៉ា​តុង​(Kep Haft Marathon) ដែល​ទិវា​នេះ​ត្រូវបាន​កំណត់​ទីតាំង​ស្ថិត​ចំណុច​មុខ​សួនច្បារ​សាលាខេត្ត​កែប​។​

​ទិវា​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​នេះ ត្រូវបាន​ជ្រើសរើស​តាម​៣​ដំណាក់កាល រួមមាន​៖១-​ចំងាយ ៥​គីឡូម៉ែត្រ មាន​កីឡា​ចូលរួម ចំនួន ៧៥​នាក់ ,២-​ចំងាយ​១០​គីឡូម៉ែត្រ មាន​កីឡាករ​ចូលរួម​ចំនួន ៣៣​នាក់ និង​ទី​៣- ចំងាយ​២១​គីឡូម៉ែត្រ មាន​កីឡាករ ចូលរួម​ចំនួន ២៧​នាក់ ដែល​មកពី ០៦​ប្រទេស ក្រោម​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប​។​

​ដំណាក់កាល នៃ​ការ​រត់ប្រណាំង​នេះ កីឡា​អត្តពលកម្ម​ត្រូវ​បាន​បញ្ចេញ​អស់​សមត្ថភាព​ដើម្បី​ដណ្តើម​យក​ពានរង្វាន់​ជ័យលាភី ហើយ​ក្នុង​ឱកាស​រត់ប្រណាំង​នេះ កីឡាករ​ដែល​ទទួល​ចំណាត់ថ្នាក់​លេខ​១ ត្រូវបាន​គណៈអធិបតី​ផ្តល់​រង្វាន់​នូវ​ថវិកា​ចំនួន ៣០០​ដុល្លារ ពានរង្វាន់​កេខ​២ ទទួលបាន​ថវិកា​ចំនួន ២០០​ដុល្លារ និង​ពានរង្វាន់​លេខ​៣ ត្រូវ​បាន​ឧបត្ថម្ភ​នូវ​ថវិកា​ចំនួន​១០០​ដុល្លារ ផងដែរ​។​

​សូមជម្រាបថា ការរៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​ឆ្នាំ​២០២០​ជា​លក្ខណៈ​អន្តរជាតិ​នេះ ជា​ផ្នែក​មួយ​ជំរុញ​ដល់​វិស័យ​កីឡា​អត្ថ​ពលកម្ម​របស់​យើង​ឱ្យ​កាន់តែ​មាន​ភាពរស់រវើក ពិសេស​ជួយ​បង្កើនឋាម​ពល​របស់​យើង​ឱ្យ​មាន​កម្លាំង​ខ្លាំងក្លា មាន​សុខភាព​ល្អ និង​មាន​ជីវិត​ស្រស់​ស្រាយ ហើយ​នេះ​ជា​លើក​ទី​១​ដែល​រដ្ឋបាល​ខេត្ត​កែប បាន​សហការ​សម្របសម្រួល ជាមួយ​សហព័ន្ធ​អត្តពលកម្ម​ដើម្បី​រៀបចំ​នូវ​ព្រឹត្តិការណ៍​នេះ​ឡើង​ដើម្បី​ជំរុញ​ដល់​វិស័យ​កីឡា​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាពរស់រវើក​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល