ទាន់ហេតុការណ៍
វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ
0

​ប្រជាពលរដ្ឋ​ចំនួន​១៩​គ្រួសារ មកពី​ឃុំ​ចំនួន​៣ នៃ​ស្រុក​ដងទង់ មក​តវ៉ា​នៅ​មុខ​តុលាការខេត្ត​កំពត ទាក់ទិន​នឹង​គណៈកម្មការ​សន្សំ​ប្រាក់​ក្បត់​ទំនុកចិត្ត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ ប្រជាពលរដ្ឋ​ចំនួន​១៩ គ្រួសារ​មក​ពី​ឃុំ​៣ គឺ​ឃុំ​ស្រែ​ជា​ខាងជើង​, ឃុំ​ស្រែ​ជា​ខាងត្បូង និង​ឃុំ​ដងទង់ ក្នុង​ស្រុក​ដងទង់ ខេត្ត​កំពត កាលពី​ព្រឹក​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ ២០២០ បាន​លើកគ្នា​មក​តវ៉ា​នៅ​មុខ​សាលាដំបូង​ខេត្តកំពត ដើម្បី​ឱ្យ​តុលាការ​ជួយ​ពន្លឿន​ដោះស្រាយ​ករណី​គណៈកម្ម​ការសន្សំ​ប្រាក់​រឿង​ក្បត់​ទំនុកចិត្ត​។​

​យោង​តាម​សំដី​លោក ស៊ុ នាក់ តំណាង​ប្រជាពលរដ្ឋ​ទាំង​១៩​គ្រួសារ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ពួកគាត់​ទាំង​១៩​គ្រួសារ​ឡើងមក​តុលាការ​នេះ​គឺ​មាន​គោលបំណង​ចង់​ជួប​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពត ដើម្បី​សាកសួរ​នូវ​សំណុំរឿង និង​ពាក្យបណ្តឹង​របស់​ពួក​គាត់​ពី​បទ​រំលោភ​ទំនុកចិត្ត ដែល​អង្គហេតុ​កើតឡើង​ពី​ការដាក់​ប្រាក់​សន្សំ​នៅក្នុង​សមាគម​គណកម្មកា​រ​សន្សំ​ប្រាក់​មួយ​នៅក្នុង​ស្រុកដ​ង ដែល​មាន​មេដឹកនាំ​ក្នុង​គណកម្មការ​គ្រប់គ្រង​ចំនួន​១២​នាក់​ជា​អ្នកគ្រប់គ្រង​ទឹកប្រាក់​សន្សំ​ពី​ពួកគាត់​ចំនួន​៣២​គ្រួសារ​ដែល​សរុប​ទឹកប្រាក់​ចំនួន ៥៥៤,៦៦៣,៤១៦,០០​រៀល ។ ប៉ុន្តែ​ចំនួន​ទឹកប្រាក់​សរុប​ខាង​លើ កន្លងមក គណកម្មការ​គ្រប់គ្រង​ប្រាក់​សន្សំ​នេះ​បាន​ដោះស្រាយ​បំណុល​ប្រាក់​សន្សំ​ដល់​ម្ចាស់បំណុល​ចំនួន​១៣​គ្រួសារ​រួចរាល់​ហើយ ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​១៣៥,២៧៨,៤៦៤ រៀល ។ នៅសល់​ចំនួន​១៩ គ្រួសារ​ទៀត ដែល​សរុប​ទឹកប្រាក់​ចំនួន ៤១៩,៣៨៤,៩៥២ រៀល​ទៀត ដែល​មិន​ព្រម​សង​ដល់​ពួកគាត់​ជា​កូនបំណុល ហើយ​បាន​ដាក់​ពាក្យបណ្តឹង​តាំងពី​ថ្ងៃ​ទី​២២ ខែ ១០ ឆ្នាំ ២០១៩ ពេល​នោះ​ពួកគាត់​ក៏​បាន​រក​មេធាវី​ដើម្បី​ជួយ​ការពារ​ក្តី​តាម​ផ្លូវច្បាប់ ជូន​ពួកគាត់​ផងដែរ​។

​លោក​ស៊ុ នាក់ បានឲ្យដឹង​ទៀតថា ដោយសារតែ​ពួកគាត់​បាន​ដឹង​ពត៌មាន​ថា​: តុលាការ​បាន​កោះហៅ​អ្នកគ្រប់គ្រង​ប្រាក់​សន្សំ​របស់​ពួក​គាត់​ឡើង​មក​តុលាការ​ដើម្បី​សាកសួរ ទើប​ពួកគាត់​ចង់ដឹងថា​តើ​រឿងហេតុ​តាម​ពាក្យបណ្តឹង​របស់​ពួកគាត់ តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​ដល់​ណា​ហើយ​។ ប៉ុន្តែ​ជា​អកុសល ការកោះហៅ​របស់​តុលាការ​ឱ្យ​គណកម្មការ​ដែល​ត្រូវ​ពួកគាត់​ប្តឹង​នោះ​ត្រូវបាន​មេធាវី​ការពារ​ក្តី​របស់​ពួកគាត់​សុំ​ពន្យា​ពេល​ទៅ​ថ្ងៃ​ក្រោយ​វិញ​។​

​ប្រជាពលរដ្ឋ​ទាំង​១៩​គ្រួសារ បាន​និយាយ​ដូចៗ​គ្នា​ថា រឿង​ពាក្យបណ្តឹង​របស់​ពួកគាត់ បើ​តុលាការ​ខេត្ត​កំពត មិន​ដោះស្រាយ​ជូន​ពួកគាត់​ទេ​នោះ​ពួកគាត់​និង​ធ្វើ​ពាក្យបណ្តឹង​ឡើង​ទៅ​ក្រសួង​យុត្តិធម៌​ដើម្បី​ឲ្យ​លោក​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ជូន​ពួក​គាត់​នៅ​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​ជុំវិញ​រឿងរ៉ាវ​ខាងលើ លោក អែម យ៉ា​ត មាន​តួនាទី​ជា​នាយក​សាលា​ត្រពាំង​ផ្នែល និង​លោក សិត សារ៉ុម ជា​ស្មៀនឃុំ​ស្រែ​ជា​ខាងជើង ស្រុក​ទង​ទង់ ខេត្ត​កំពត ដែល​ជា​សមាជិក​ក្នុង​ចំណោម​គណៈកម្មការ​ទាំង​១២​រូប បាន​ប្រាប់ កម្ពុជា​ថ្មី នៅ​ព្ថឹក​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២០​នេះ​ថា លោក​ពិតជា​ទទួល​ស្គាល់​ពី​ការបង្កើត​សមាគម គណៈកម្មការ​សន្សំ​ប្រាក់​ប្រាកដ​មែន ហើយ​អ្វី​ដែល​ប្រជាពលរដ្ឋ​ចំនួន​១៩​គ្រួសារ​លើកឡើង​នោះ គឺ​ត្រឹមត្រូវ​ប្រាកដ​មែន​។​ប៉ុន្តែ​អំឡុង​ពេល​នេះ​ខាង​គណៈកម្មការ​សន្សំ​ប្រាក់​ពុំទាន់​មានលទ្ធភាព​សង​ទៅ​ប្រជាពលរដ្ឋ​វិញ​ឡើយ ដោយសារ​ប្រាក់​ទាំង​អម្បាល​មាន ត្រូវបាន​យក​ទៅ​ឱ្យ​កូនបំណុល​ផ្សេងទៀត​ខ្ចី​បន្ត ហើយ​ប្រមូល​មក​វិញ​ក៏​មិន​បាន ទើប​គណៈកម្មការ​សន្សំ​ប្រាក់ ពុំទាន់​មាន​លទ្ធភាព​បង្វែរ​បំណុល​នេះ​ជូន​ប្រជាពលរដ្ឋ​ចំនួន​១៩​គ្រួសារ​វិញ​តាម​ការសន្យា​។​លោក អែម យ៉ា​ត និង​លោក សិត សារ៉ុម បាន​បំភ្លឺ​ទៀតថា ប្រាក់​ដែល​ប្រមូល​ពី​ប្រជាពលរដ្ឋ​ទាំង​៣២​គ្រួសារ បើ​គិត​រួម​នឹង​ការប្រាក់ គឺ​មាន​ចំនួន ៥៥៤,៦៦៣,៤១៦ រៀល ប៉ុន្តែ គណៈកម្មការ​បាន​បង្វែ​រ​សង​ទៅ​ប្រជាពលរដ្ឋ​ចំនួន​១៣​គ្រួសារ នូវ​ទឹកប្រាក់ ១៣៥,២៧៨,៤៦៤ រៀល​។​ចំណែក ១៩​គ្រួសារ​ទៀត ពិតជា​ពុំ​ទាន់​មានលទ្ធភាព​សង​ឡើយ ដោយ​រង់ចាំ​ការប្រមូល​សន្សំ​សង​វិញ​នៅពេល​ក្រោយ​។​

​សូមជម្រាបថា​៖ គណៈកម្មការ​សមាគម​សន្សំ​ប្រាក់​ត្រូវបាន​បង្កើតឡើង​ដោយ​អាជ្ញាធរ​នៃ​ឃុំ​ស្រែ​ជា​ខាងជើង នៃ​ស្រុក​ដងទង់ ខេត្ត​កំពត មាន​សមាសភាព​ចំនួន​១២​រូប រួមមាន​៖ ១-​លោក កែវ គីម ភេទ​ប្រុស តួនាទី ជា​មេឃុំ ស្រែ​ជា​ខាងជើង ស្រុក​ដងទង់ ខេត្ត​កំពត ,២-​អ្នកស្រី កែវ សុខុម ក្រុមប្រឹក្សា ឃុំ​ស្រែ​ជា​ខាងជើង ,៣-​លោក គឹម គ័ង សុខុម ជា​ជំទប់​ទី​១ ឃុំ​ស្រែ​ជា​ខាងជើង ស្រុក​ដងទង់ ,៤-​លោក សិត សារ៉ុម ភេទ​ប្រុស ជា​ស្មៀនឃុំ ស្រែ​ជា​ខាងជើង ស្រុក​ដងទង់ ,៥-​លោក អែម យ៉ា​ត ភេទ​ប្រុស ជា​នាយក​សាលា​ត្រពាំង​ផ្នែល ឃុំ​ស្រែ​ជា​ខាងជើង ស្រុក​ដងទង់ ,៦-​លោក ផូ សុធី ភេទ​ប្រុស ជា​នាយក​សាលា​ខ្នាច​ប្រី​យ៍ ឃុំ​ស្រែ​ជា​ខាងជើង ស្រុក​ដងទង់ ,៧- លោក គង់ បូ​ផា ភេទ​ប្រុស ជា​នាយករង​ត្រពាំង​ផ្នែល ,៨-​លោក បូ ណាត ភេទ​ប្រុស តួនាទី​ជា​អធិការរង​នគរបាល​ស្រុក​ដងទង់ ,៩-​លោក យ៉ែម រី​ណា ភេទ​ប្រុស នាយរង​ប៉ុស្តិ៍​នគរបាល ឃុំ​ស្រែ​ជា​ខាងជើង ,១០-​លោក ជិន សារឹម ភេទ​ប្រុស ជា​សមាជិក​បក្ស​ឃុំ​ស្រែ​ជា​ខាងជើង ,១១-​លោក គួ ម៉ៅ ភេទ​ប្រុស សមាជិក​បក្ស​ឃុំ​ស្រែ​ជា​ខាងជើង និង​ទី​១២-​អ្នកស្រី ដាវ លីដា សមាជិក​បក្ស​ឃុំ​ស្រែ​ជា​ខាងជើង ស្រុក​ដងទង់ ខេត្ត​កំពត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល