ទាន់ហេតុការណ៍
វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ
0

រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សាមញ្ញ​លើក​ទី​១០​អាណត្តិ​ទី​៣

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ រដ្ឋបាល​ខេត្ត​កំពត នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​មីនា ស​ឆ្នាំ​២០២០ បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើ​ទី​១០​អណត្តិ​ទី​៣ ក្រោម​អធិបតីភាព លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​អាជ្ញាធរ​ក្រុង​ស្រុក​សរុប​៨២​នាក់​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ លោក ជឹង ផល្លា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​ដែល រដ្ឋបាល​គ្រប់​ជាន់ថ្នាក់ មន្ទីរ អង្គភាព ជំនាញ​ក្នុង​ខេត្ត​បាន​យកចិត្តទុកដាក់​អនុវត្ត និង​ដោះស្រាយ បាន​នូវ​រាល់​បញ្ហា​ប្រឈម​និង​សំណូមពរ តម្រូវការ​ជូន​ប្រជាពលរដ្ឋ​សម្រេច លទ្ធផល​បាន​ល្អប្រសើរ ពិសេស នៅ​ចំពោះមុខ​សភាពការណ៍​ថ្មីៗ​នេះ លើ​បញ្ហា​ការរីក​រាលដាល​មេរោគ កូរ៉ូណាឬ​(Covid.19) ដែល​ពិភពលោក ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​យើង បាន​និង​កំពុង​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​បញ្ហា​នេះ​។ ដោយ​ក្នុង​នោះ​រដ្ឋបាល​ខេត្ត ក្រុង ស្រុក​និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ បាន​រួមចំណែក​យកចិត្តទុកដាក់​លើ​វិធានការណ៍ ឆ្លើយតប​ក្នុង​ការត្រៀម​លក្ខណៈ បង្ការ​ការពារ​ទប់ស្កាត់ ដោយ​មាន​ការរៀបចំម​ន្ទីរ​ពេទ្យ​បង្អែក​ទាំង​៥​ក្នុង​ខេត្ត​សម្រាប់​ប្រយុទ្ធប្រឆាំង​ជំងឺ​នេះ​។

​ទន្ទឹមនឹងនោះ​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ក៏​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ មន្ទីរ​អង្គភាព​ជំនាញ​ក្នុង​ខេត្ត បន្ត​យកចិត្តទុកដាក់ បង្កើន​ការខិតខំ​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​និង​សំណូមពរ ឬ​បញ្ហា​ផ្សេងៗ​ទៀត​ដែល​នៅ​សេសសល់ ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន​ឆាប់រហ័ស ចៀសវាង​ការដោះស្រាយ​មាន​ការយឺតយ៉ាវរ​វា​ង​អ្នកមានអំណាច​មាន​លុយ​ជាមួយនឹង​ប្រជាពលរដ្ឋ ប្រសិនបើ​បញ្ហា​ទាំង​នេះ​កើតឡើង​អាច​នាំឱ្យ​ប្រជាពលរដ្ឋ​យើង យល់ច្រឡំ អស់​ជំនឿ​លើ​ការដឹកនាំ​របស់​រដ្ឋបាល​ខេត្ត​ក៏​ដូចជា​រាជរដ្ឋាភិបាល​។​

​ក្នុង​កិច្ចប្រជុំ​នេះដែរ លោក ជាវ តា​យ​អភិបាល​ខេត្ត​កំពត បាន​បញ្ជាក់​ឱ្យដឹង​ពាក់ព័ន្ធ​នឹង​ការងារ​ចុះ​ធ្វើ​វេទិកា​សាធារណៈ នៅតាម​បណ្ដា​មូលដ្ឋាន​ក្រុង ស្រុក សង្កាត់​ដោយ​គិត ចាប់ពី​ខែ​វិច្ឆិកា​ឆ្នាំ ២០១៩​រហូតមកដល់​ពេលនេះ​មាន​រយៈពេល​៥​ខែ​រួច​មក​ហើយ​។ ជា​លទ្ធផល​បាន​ដោះស្រាយ​បញ្ហា​ប្រឈម​និង​សំណូមពរ​ជូន​ប្រជាពលរដ្ឋ​រួចរាល់​អស់​ហើយ​បាន​ចំនួន​៣១ ក្នុងនោះ​បាន​នឹង​កំពុង​ជំរុញ​ការដោះស្រាយ​មាន​ចំនួន​៤៧​និង​នៅ​មិនទាន់​បាន​ដោះស្រាយ​ចំនួន​៨៨ ហើយ​រដ្ឋបាល​ខេត្ត​និង​ខិតខំ​ជំរុញ​ការដោះស្រាយ​បន្តទៀត ដើម្បី​ធ្វើ​យ៉ាងណា​ការដោះស្រាយ​ពី​ច្រើន ឱ្យមក​តិច​ឆ្លើយតប​ទៅនឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​។

​ដោយឡែក​ការអនុវត្ត​ច្បាប់ ពាក់ព័ន្ធ​នឹង​ការដោះស្រាយ បញ្ហា​ផ្សេងៗ ក្នុងករណី​មាន​ទំនាស់ រវាង​បុគ្គល​និង​បុគ្គល​នៅ​ថ្នាក់​មូលដ្ឋាន​ក្រុង​ស្រុក​ឃុំ​សង្កាត់ ឯកឧត្តម​ក៏​បាន​បញ្ជាក់ថា​គឺ​ផ្អែក​លើ​ការដោះស្រាយ​របស់​រដ្ឋបាល​ក្រុង​ស្រុក ឃុំ​សង្កាត់ ក្នុង​វិធាន​ទី​១ ហើយ​បើ​ដោះស្រាយ​មិន​បាន​រាយការណ៍​មក​រដ្ឋបាល​ថ្នាក់​ខេត្ត​ជា​ការដោះស្រាយ​វិធាន​ទី ២​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ប៉ុន្តែ​អ្វី​ដែល​ហួស​ពី​ដែន​សមត្ថកិច្ច​របស់​ខេត្ត​ត្រូវ​បញ្ជូន​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ជា​អ្នកដោះស្រាយ តាម​នីតិវិធី​ច្បាប់​ដោយ​មិន​ទុក​ឱ្យ​បុគ្គល​រំលោភ​ច្បាប់​រួចខ្លួន​បានឡើយ​។​

​លោក​អភិបាលខេត្ត​ក៏បាន ថ្លែងអំណរគុណ​ដល់​ស​មាជិក​សមាជិកា​ក្រុមប្រឹក្សា​ខេត្ត ដែល​តែងតែ​សហការ​គាំទ្រ និង​លើកទឹកចិត្ត​រាល់​គម្រោង​អភិវឌ្ឍន៍​របស់​ខេត្ត ដែល​ធ្វើឲ្យ​ខេត្ត​មាន​ការរីកចម្រើន​ទាំង​នយោបាយ សេដ្ឋកិច្ច​និង​ជីវភាព​របស់​ប្រជាពលរដ្ឋ បាន​កាន់តែ​ប្រសើរឡើង​ជា​បន្តបន្ទាប់​។ ជាមះយ​នេះ​លោក​អភិបាល​ខេត្ត ក៏​បាន​ជំរុញ​ដល់​អាជ្ញាធរ​ក្រុង ស្រុក មន្ទីរ អង្គភាព​ក្នុង​ខេត្ត​ត្រូវ​បង្កើន​កិច្ចសហការ ក្នុង​ការអភិវឌ្ឍ​ក្រុង ស្រុក​ឃុំ សង្កាត់ និង​មូលដ្ឋាន​ដើម្បី​ឆ្លើយតប​គោលនយោបាយ​រាជរដ្ឋាភិបាល​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ឆាប់រហ័ស​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល