ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ
0

ឡូតិ៍​នេសា​ទមិន​ប្រក្រតី​ត្រៀម​បំផ្លាញ​មច្ឆា​ត្រី​ក្នុង​តំបន់​មួយ​ចាប់ផ្តើម​ដំណើរការ​

ឡូតិ៍​នេសា​ទមិន​ប្រក្រតី​ត្រៀម​បំផ្លាញ​មច្ឆា​ត្រី​ក្នុង​តំបន់​មួយ​ចាប់ផ្តើម​ដំណើរការ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ឡួ​តិ៍​នេសាទ​កំពុង​ចាប់ផ្តើម​បំផ្លាញ​មច្ឆា​ត្រី​ក្នុង​ទឹក​ហើយ​មាន​ការដាក់​ដាំ​បង្គោល​ដាក់​របាំង​ភ្នួស​តូច​ធំ​ជា​ច្រើន​។ ជាក់ស្ដែង​ស្ថិតនៅក្នុង​ចំណុច​ប្រឡាយ​បឹង​តូច ភូមិ​ប៉ាក់ណាម ឃុំ​ព្រែក​ជ្រៃ​ស្រុក​កោះធំ ជាប់​ទឹកដី​ស្រុក​លើកដែក​ខេត្ត​កណ្ដាល​។​ដោយសារ​ទីតាំង​ចំណុច​នេះ​ជា​ទីតាំង​ដែល​មាន​សក្តានុពល​ក្នុង​ការប្រមូល​មច្ឆា​ត្រី​ក្នុង​ឡូតិ៍​នេសាទ​នា​រដូវ​ទឹកស្រក់​ខិត​ជិត​មក​ដល់​។​

​សូមជម្រាបថា​ឡូតិ៍នេសាទលេខ​១១​ជាទី​តាំង​សំបូរ​មច្ឆា​ត្រី​តូច ត្រី​ធំ សម្រាប់​ត្រី​ពង មច្ឆា​ត្រី​កើតកូន និង​ជា​ទន្លេ​មួយ​ផ្សារភ្ជាប់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ជាប់​ព្រំប្រទល់​ផ្ទៃ​ទឹក​ជាប់​គ្នា​រវាង​ស្រុក​កោះធំ​ជាមួយ​ស្រុក​លើកដែក ខេត្ត​កណ្តាល ដែល​ត្រូវបាន​រក្សា​ការពារ​ដោយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកណ្តាល​ក្នុងការ​គ្រប់​គ្រប់​ដោយ​លោក ហេង ស៊ុភា​រិទ្ធ ហើយ​ទទួល​បន្ទុក​កិច្ខការ​ក្នុង​មូលដ្ឋាន​ត្រូវបាន​គ្រប់គ្រ​ង​ក្នុង​តំបន់​នាយ​សង្កាត់​ជលផល​ស្រុក​កោះធំ​គឺ​លោក ទាន ស៊ី​ម៉ាលី​។​

​ប្រភព​ស្និត និង​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា​ទីតាំង​មួយ​កន្លែង​នេះ​មាន​ការទិញ​លក់​គ្មាន​ភាពប្រក្រតី​ក្នុង​ក្នុងតម្លៃ​ប្រហែល​មួយ​ម៉ឺន​ប្រាំ​ពាន់​ដុល្លា​(១៥០០០​ដុល្លា​)​ទៅឲ្យ​បុគ្គល​ម្នាក់​ដែល​ជា​ជនជាតិ​វៀតណាម​កាត់​ខ្មែរ​មានឈ្មោះ​ថា ឌឿ​ក ជា​ម្ចាស់​កាន់កាប់​ទី​កន្លែង​នៃ​ការប្រមូល​មច្ឆា​ត្រី ។ ហើយ​អ្នក​បំផ្លាញ​សម្បត្តិ​ធម្មជាតិ​ក្នុង​ទឹក​រៀងរាល់ឆ្នាំ​ធ្វើ​សកម្មភាព​ក្នុង​ការនេសាទ​ដោយ​មាន​ការការពារ​ពី​ម្ចាស់​ខាងលើ​នេះ​ដោយ​មិន​ខ្វល់​និង​ខ្លាច​សមត្ថកិច្ច​ជំនាញ ប្រឆាំង​បទបញ្ជា​និង​ច្បាប់​រាជរដ្ឋាភិបាល​កម្ពុ​ជា​។​

​មហាជន​ទូទៅ រួមជាមួយ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​នោះ​សូម​ជម្រាប​ជូន​និង​សំណូមពរ​ដល់​ក្រសួង​កសិកម្ម រុក្ឋា​ប្រមាញ់ និង​នេសាទ ឯកឧត្តម ឌិ​ត ទីណា ជា​រដ្ឋមន្ត្រី និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល សូមមេត្តា​ជួយ​ពិនិត្យមើល​ទីតាំង​មួយ​កន្លែង​ខាងលើ​នេះ​ដើម្បី​ធ្វើការ​ទប់​ស្ងាត់ និង​បញ្ឈប់​រាល់​កម្ម​ភាព​មិន​ប្រក្រតី​ដោយ​ខុសច្បាប់​។​

​សម្រាប់​ភ្នាក់ងារ​សារព័ត៌មាន​យើង​នឹង​ធ្វើ​ការចុះផ្សាយ​ជា​បន្តបន្ទាប់​ក្រោមរូបភាព​ស្ដីពី​ច្បាប់​វិជ្ជាជីវ​:​អ្នកសារព័ត៌មាន​ដើម្បី​ចូលរួម​ទប់ស្កាត់​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ប្រសាសន៍​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ស្ដីពី​ការការពារ​សម្បត្តិ​ធម្មជាតិ​ក្នុង​បឹង​ទន្លេសាប និង​ទីតាំង​ជាច្រើន​ទៀត​ក្នុង​ទឹក​ជុំវិញ​ព្រះរាជា​ណ​ចក្រ​កម្ពុជា​ដើម្បី​ការពារ​ត្រី​មច្ឆា​ជាដើម សូម​អរគុណ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល